jump to navigation

ខួប​ឆ្នាំ​ទី​៥០ សម្ពោធ​មជ្ឈ​មណ្ឌល​ចិញ្ចឹម​សត្វ​មិត្រភាព​ខ្មែរ​-​ជប៉ុន ថ្ងៃអាទិត្យ 11 ខែសីហា 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ក្រៅ​ពី​វិស័យ​កសិកម្ម ការ​ចិញ្ចឹម​សត្វ​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​ក៏​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម ក្រោម​ព្រះ​រាជកិច្ច​ដឹក​នាំ​អមតៈ​របស់​ប្រជា​ជាតិ​ខ្មែរ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដើម្បី​ភាព​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​។ មជ្ឈ​មណ្ឌល​ចិញ្ចឹម​សត្វ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង នៅ​ទូទាំង​ប្រទេស​ ដោយ​បង្កើត​ឡើង​ជា​រោង​ចក្រ​រដ្ឋ​ផលិត​ទឹក​ដោះ និង​យក​សាច់​ជា​ដើម​។

នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​១៩៦៩ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​បាន​យាង​ទៅ​សម្ពោធ​មជ្ឈ​មណ្ឌល​ចិញ្ចឹម​សត្វ​មិត្រភាព​ខ្មែរ​-​ជប៉ុន នៅ​ទួល​វិហារ​ ខេត្ត​កំពង់ចាម​។ មជ្ឈ​មណ្ឌល​នេះ មាន​អាគារ​ចំនួន​៣០ ដែល​មាន​ឋបន​ភណ្ឌ​យ៉ាង​ទំនើប​។

មជ្ឈ​មណ្ឌល​​ចិញ្ចឹម​សត្វ​ទួល​ព្រះ​វិហារ​ចិញ្ចឹម​សត្វ​យក​ទឹក​ដោះ សត្វ​យក​សាច់ (​គោ ជ្រូក) និង​សត្វ​ស្លាប​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

123

%d bloggers like this: