jump to navigation

Repost : ព្រះ​ចេតិយ​គន្ធ​បុប្ផា ទី​តម្កល់​ព្រះ​បរម​អដ្ឋិ ថ្ងៃសុក្រ 16 ខែសីហា 2019

Posted by សុភ័ក្ត្រ in វីដេអូ.
add a comment

នៅ​កាល​គ្រា​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​នៅ​ឡើយ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​មហា​វីរ​ក្សត្រិយ៍ ទ្រង់​តែង​ធ្វើ​ព្រះ​រាជ​បណ្ដាំ​ម្ដង​ជា​ពីរ​ដង​ថា ក្រោយ​ព្រះ​អង្គ​សុវណ្ណ​គត​ទៅ ព្រះ​អង្គ​ប្រាថ្នា​ព្រះ​អដ្ឋិ​របស់​ទ្រង់​តម្កល់​នៅ​ក្នុង​ព្រះ​ចេតិយ​មួយ ឈ្មោះ​ព្រះ​ចេតិយ​គន្ធ​បុប្ផា ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ព្រះ​វិហារ​ព្រះ​កែវ​មក៌ត​រតនា​រាម​នៃ​ព្រះ​បរម​រាជ​វាំង​។

បន្ទាប់​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​បាន​បញ្ចប់​ទៅ​កាល​ពី​ខែ​កុម្ភៈ គ.ស.​២០១៣ មក ព្រះ​អដ្ឋិ​របស់​ព្រះ​អង្គ​មួយ​ផ្នែក​ត្រូវ​បាន​តម្កល់​នៅ​ហោ​ព្រះ​មន្ទីរ​នៃ​ព្រះ​ទីន័ង​ទេវា​វិន្ឆ័យ ដើម្បី​រង់​ចាំ​ពេល​វេលា​សម​ស្រប​នឹង​ដង្ហែ​មក​កាន់​ព្រះ​ចេតិយ​ព្រះ​គន្ធ​បុប្ផា ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​។

រាជការ​ខាង​ព្រះ​បរម​រាជ​វាំង​បាន​ចាត់​រៀប​ចំ ព្រម​ធ្វើ​ការ​កែ​លម្អ​ឡើង​វិញ​នូវ​ព្រះ​ចេតិយ​គន្ធ​បុប្ផា ដើម្បី​តម្កល់​ព្រះ​បរម​អដ្ឋិ​នៃ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ​។

ព្រះ​ចេតិយ​គន្ធបុប្ផា (ស្ដាំ) ក្នុង​ព្រះ​បរម​រាជ​វាំង ទី​តម្កល់​ព្រះ​បរម​អដ្ឋិ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ឋ (រូប៖Jean-Pierre Dalbéra)

សូម​បញ្ជាក់​ថា​ព្រះ​ចេតិយ​គន្ធ​បុប្ផា ត្រូវ​បាន​សាង​សង់​ឡើង​ក្រោយ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ នរោត្ដម គន្ធ​បុប្ផា ដែល​មាន​ព្រះ​ជន្ម​ក្មេង​នៅ​ឡើយ ព្រះ​អង្គ​បាន​សុគត​ដោយ​ជំងឺ​គ្រុន​ឈាម​​។ ព្រះ​អដ្ឋិ​របស់​ព្រះ​អង្គ​ត្រូវ​បាន​តម្កល់​នៅ​ក្នុង​ព្រះ​ចេតិយ​នេះ ប៉ុន្តែ​នៅ​សម័យ​សាធារណ​រដ្ឋ​ខ្មែរ ព្រះ​អដ្ឋិ​របស់​ព្រះ​អង្គ​ត្រូវ​បាន​យក​ទៅ​ចាក់​ចោល ដើម្បី​យក​ព្រះ​កោដ្ឋ​ដែល​ធ្វើ​អំពី​មាស ដោយ​អ្នក​មាន​អំណាច​នៅ​សម័យ​នោះ​។ បច្ចុប្បន្ន​ព្រះ​ចេតិយ​នេះ​មិន​មាន​តម្កល់​ព្រះ​បរម​អដ្ឋិ​ទេ​។

ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​ស្រឡាញ់​ព្រះ​រាជ​បុត្រី​ជា​ខ្លាំង ដោយ​ព្រះ​អង្គ​មាន​ព្រះ​រាជ​បំណង​ចុង​ក្រោយ​សម្រាប់​ព្រះ​អដ្ឋិ​របស់​ព្រះ​អង្គ ហើយ​ដែល​រាជការ​នឹង​ចាត់​ព្រះ​រាជ​ពិធី​ចុង​ក្រោយ​តាម​ព្រះរាជ​បណ្ដាំ​នា​ថ្ងៃ​ទី​១០ ដល់​១២ ខែ​កក្កដា គ.ស.​​២០១៤ ខាង​មុខ​នេះ ដើម្បី​ដង្ហែ និង​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​របស់​ព្រះ​អង្គ​នៅ​ក្នុង​ព្រះ​ចេតិយ​គន្ធ​បុប្ផា​នេះ​៕

_______________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​រាជ​ពិធី​បុណ្យ​ និង​ដង្ហែ​ព្រះ​បរម​អដ្ឋិ នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ
២. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
៣. ព្រះ​ចេតិយ​ហ្លួង​កាញ្ចន​កោដ្ឋ
៤. អំពី​ព្រះ​សក្យ​មុនី​ចេតិយ នៅ​ក្រុង​ភ្នំពេញ

%d bloggers like this: