jump to navigation

ហិរិឱត្តប្បៈ – ធម៌​សំខាន់​នៃ​មនុស្ស ថ្ងៃចន្ទ 26 ខែសីហា 2019

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, អំពី​ភាសា, អំពីភាសា.
trackback

Untitled-1

នៅ​ក្នុង​វចនា​នុក្រម​ខ្មែរលោក​បាន​ផ្ដល់​និយម​ន័យ​នៃ​ពាក្យ ហិរិ ថា ៖ សេចក្ដីខ្មាសទុច្ចរិត, ខ្មាសអំពើអាក្រក់, ខ្មាសបាប​។ ឯ ឱត្តប្បៈ មាន​សេចក្ដី​ថា សេចក្ដី​ខ្លាច​បាប​។ នៅ​ពេល​ធ្វើ​បទ​សមាស​​ពាក្យ​ទាំង​ពីរ​នេះ​មក​ បាន​ក្លាយ​ទៅ​ជា ហិរិឱត្តប្បៈ ឬហិរោត្តប្បៈ ដែល​មាន​ន័យ​សម្រាយ​ថា ជា​សេចក្ដី​ខ្មាស និង​ខ្លាច​បាប​។ ហិរិឱត្តប្បៈ គឺជា​ធម៌​ដ៏​សំខាន់​មួយ​របស់​មនុស្ស​រាល់​រូប​។ បុគ្គល​ទាំង​ហ្លាយ​ណា​ដែល​មិន​មាន​ធម៌​ទាំង​ពីរ​នេះ​នៅ​ក្នុង​ខ្លួន រមែង​ធ្វើ​ឲ្យ​សង្គម​គ្រួសារ និង​សង្គម​ជាតិ​ជួបនូវ​ភាព​ច្របូក​ច្របល់ និង​គ្មាន​សេចក្ដីសុខ​។

កាល​ណា​ហិរិ​កើត​មាន​ឡើង វា​អាច​បញ្ឈប់​​មិនឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​ចិត្ត ដោយ​សារ​មាន​ភាព​ខ្មាស់ ដែល​អាច​នឹង​គិត នឹង​និយាយ ឬ​នឹង​ធ្វើ សេចក្ដី​អាក្រក់​ទាំង​នោះ​។ ហិរិ​កើត​មាន​ឡើង​ពី​ការ​អប់​រំ ប្រៀន​ប្រដៅ ហ្វឹក​ហាត់​ខ្លួន​ឯង ការ​គិតដល់​ជាតិ វង្ស​ត្រកូល…។ល។ មនុស្ស​សម័យ​បុរាណ អប់​រំ​ប្រៀន​ប្រដៅកូន​ចៅ​ឲ្យ​មាន​ការ​ខ្លាច​ចំពោះ​បាប ដោយ​ការ​និយាយ​អំពី​នរក យម​បាល និង​ការ​ដាក់​ទោស​ទណ្ឌ ជា​ដើម​…។ល។ ធ្វើ​ឲ្យ​មនុស្ស​មានការ​ក្រែង​ខ្លាច ដែល​ទាំង​នោះ​មិន​មែន​ជា​ការ​អាក្រក់​នោះ​ទេ តែ​​ការ​និទាន​ដល់​រឿង​ទាំង​នោះ បាន​ផ្ដល់​នូវ​ការ​គ្រប់​គ្រង​សង្គម ឲ្យ​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​មាន​សេចក្ដី​សុខ ខុស​គ្នា​ពី​សង្គម​ឧត្ដម​បញ្ញា ដែល​មិនមានសេចក្ដី​ខ្មាស​ចំពោះ​បាប​នោះ​ឯង​។

ប្រសិន​បើ​មនុស្ស​ខ្លាច​តែ​ច្បាប់​ជាតិ មិន​ខ្លាច​ច្បាប់​កម្ម​ផល សង្គមនោះ​នឹង​មាន​តែ​មនុស្ស​ដែល​រក​ផល​ប្រយោជន៍​ពី​ភាព​ចន្លោះ​ប្រហោង​របស់​ច្បាប់ (​ជាតិ) ដោយ​មិន​អើពើ់​នឹង​ភាព​​ត្រឹម​ត្រូវ សម​រម្យ​។ សង្គម​គួរ​មាន​ចំណែក​ទទួល​ខុស​ត្រូវចំពោះ​រឿង​នេះ គឺបុគ្គល​រាល់​រូប​ក្នុង​សង្គម​គួរ​ផ្ដល់​​តម្លៃ​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្អ មាន​សីលធម៌ និង​រិះ​គន់​ចំពោះ​អ្នក​ប្រព្រឹត្ត​អាក្រក់ មិន​មែន​លើក​តម្កើង​បុគ្គល​ដែល​មាន​ទ្រព្យ​ធន មាន​អំណាច ដោយ​មិន​ចាប់​អារម្មណ៍​ពី​ប្រភព​នៃ​ទ្រព្យ​ និង​អំណាច​ទាំង​នោះ​។ សង្គមទាំង​ហ្លាយ​ណា​ដែល​ទទួល​ស្គាល់​អ្នក​មាន​សីលធម៌ ជា​សំខាន់ សង្គម​នោះ ក៏​នឹង​មាន​សេចក្ដី​សុខ​។

សេចក្ដី​ខ្មាស និង​សេចក្ដី​ខ្លាច​​ចំពោះ​បាប រាប់​ថា​ជា​ធម៌​សំខាន់ ចំពោះ​ការ​ប្រើ​ប្រាស់​ជិវិត​ប្រចាំ​ថ្ងៃ និង​ការ​រស់​នៅ​រួម​ជាមួយ​មនុស្ស​ផង​ឯ​ទៀត​ក្នុង​សង្គម​យ៉ាង​ខ្លាំង​ ព្រោះ​បុគ្គល​ដែល​មិន​មាន​សេចក្ដី​ខ្មាស់​ចំពោះ​ការ​ធ្វើ​ខុស មិន​ខ្លាច​ចំពោះ​ផល​ដែល​កើត​ឡើង​ពី​ការ​ធ្វើ​ខុស​នោះ បុគ្គល​នោះ​អាច​ធ្វើ​បាន​រាល់​អំពើ​អាក្រក់​គ្រប់​ប្រភេទ​។ អាច​បង្ក​ភាព​ក្ដៅ​ក្រហាយ ភាព​អន្តរាយ​ចំពោះ​ខ្លួន​ឯង និង​មនុស្ស​ផង​ឯ​ទៀត​ក្នុង​សង្គម​​។ ហេតុ​ដូច​នេះ លោក​នេះ សង្គម​នេះ ត្រូវ​ការ​ធម៌​ទាំង​ពីរ​នេះ រក្សា​គ្រប់​គ្រង ដែល​អាច​ហៅ​ថា ជា​ធម្ម​លោក​បាល ឬ​ធម៌​ដែល​គ្រប់​គ្រង​លោក​ក៏​ថា​បាន​។

ប្រែ​ផ្នែក​ខ្លះ​ពីwww.polyboon.com

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: