jump to navigation

ទំនាក់​ទំនង​កម្ពុជា​-​ម៉ាឡេស៊ី ថ្ងៃពុធ 4 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ.
trackback

69692181_112716946772725_3145226334934925312_n

ប្រទេស​កម្ពុជា​មាន​ប្រជាជន និង​ផ្ទៃ​ដី​ប្រមាណ​ពាក់​កណ្ដាល​នៃ​ប្រទេស​ម៉ាឡេស៊ី ដោយ​មាន​ប្រជា​ជន​ប្រមាណ​១៦​លាន​នាក់ ទល់​នឹង​ប្រមាណ​៣១​លាន​នាក់​។ ចំណែក​ឯ​ផ្ទៃ​ដី​វិញ គឺ ១៨១.០៣៥​គីឡូម៉ែត្រ​ការ៉េ ទល់​នឹង​២២០.៨០៣​។ ទោះ​បី​យ៉ាង​នេះ​ក្ដី​ផលិត​ផល​ក្នុង​ស្រុក​ជា​មធ្យម (​ផសស) របស់​ប្រទេស​ទាំង​ពីរ​មាន​សភាព​ខុស​គ្នា​ខ្លាំង​ ដោយ​កម្ពុជា​រក​បាន​តែ​ប្រមាណ​១.៣០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈ​​ប្រជាជន​ម៉ាឡេស៊ី​រក​បាន​រហូត​ដល់​ទៅ​២៥.៨០០​ដុល្លារ អាមេរិក​។

ទំនាក់​ទំនង​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​១៩៥៧​។ ស្ថាន​ទូត​ម៉ាឡេស៊ី​ប្រចាំ​ក្រុង​ភ្នំពេញ ត្រូវ​បាន​បិទ បន្ទាប់​ពី​ក្រុម​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ និង​បាន​បើក​ឡើង​វិញ នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ចាប់​តាំង​ពី​ពេល​នោះ​មក ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ​បាន​រីក​ចម្រើន​ជា​លំដាប់ ជា​ពិសេស​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​​។

ប្រទេស​ម៉ាឡេស៊ី ជា​ប្រទេស​ទី​១​របស់​អាស៊ាន​​ដែល​បាន​ផ្ដល់​ទិដ្ឋាការ​ (ធម្មតា​) ដល់​ប្រជាជន​ខ្មែរ​។ បច្ចុប្បន្ន​​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​អាច​​ស្នាក់​នៅ​បាន​រយៈ​ពេល​៣០​ថ្ងៃ ដោយ​មិន​ចាំ​បាច់​មាន​ទិដ្ឋាការ​។ នៅ​ឆ្នាំ​២០១៣ មាន​ប្រជាជន​កម្ពុជា​ចំនួន​៦៤.៥៣៤ នាក់​បាន​ទៅ​ទស្សនា​ប្រទេស​ម៉ាឡេស៊ី និង​មាន​ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ​៥៤.០០០​នាក់ បាន​មក​កម្ពុជា​។ នៅ​ឆ្នាំ​២០១៥ ជំនួញ​នៃ​ប្រទេស​ទាំង​ពីរ​បាន​កើន​ឡើង​៣៨៥,៨​លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​ម៉ាឡេស៊ី​បាន​នាំ​ចេញ​ទៅ​កម្ពុជា​ប្រមាណ​២៣៤,៥​ លាន និង​នាំ​ចូល​ពី​កម្ពុជា​មាន​១៥១,៣​លាន​ដុល្លារ​អាមេរិក​។

នៅ​ឆ្នាំ​២០១៥ នេះ​ដែរ ម៉ាឡេស៊ី​គឺ​ជា​ប្រទេស​ធំ​លំដាប់​ទី​៥ ដែល​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា ដោយ​មាន​ប្រមាណ​១៥០​ក្រុមហ៊ុន​-អាជីវកម្ម ប្រកប​របរ​នៅ​កម្ពុជា​។ នៅ​​ខែ​កញ្ញា ឆ្នាំ​២០១៩ ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា របស់​លោក​នាយករដ្ឋ​មន្ត្រី​មហាធៀ មូហាម៉ាដ ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្ដី​អំពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​កិច្ច​ព្រម​ព្រៀង​ស្ដី​អំពី​ការ​ចចៀស​វាង​យក​ពន្ធ​ត្រួត​គ្នា និង​ការ​ទប់​ស្កាត់​ការ​គេច​វេស​ពន្ធ​លើ​ប្រាក់​ចំណូល​៕

_________________________________________________
អាន​ផង​ដែរ ​៖
១. សេចក្ដីថ្លែងការណ៍រួមដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដមបណ្ឌិត មហាធៀ មូហាម៉ាដ នាយករដ្ឋមន្រ្ដីនៃប្រទេសម៉ាឡេស៊ី នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: