jump to navigation

ព្រះ​បរម​សាទិស​ល័ក្ខណ៍​​នៃ​ព្រះ​រាជា​នុកោដ្ឋ ថ្ងៃអាទិត្យ 8 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
trackback

ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៩ នេះ គឺ​ជា​ខួប​ឆ្នាំ​ទី​១៧៩​ឆ្នាំ នៃ​ប្រសូតិ​អតីត​ព្រះ​ចៅ​ក្រុង​កម្ពុជា​មួយ​ព្រះ​អង្គ​គឺ ព្រះករុណា ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ព្រះរាជានុកោដ្ឋ​។ ព្រះ​ករុណា ព្រះសិរីសុវត្ថិ ព្រះអង្គទ្រង់ប្រសូតិនាថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ព្រះពុទ្ធសករាជ២៣៨៣ មហាសករាជ១៧៦២ ចុល្លសករាជ១២០២ ឆ្នាំជូត ទោស័ក ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា គ.ស.១៨៤០ នាព្រះរាជវាំងមហាក្សត្រិយ៍ខ្មែរ ឯ​ក្រុងទេពមហានគរ (បាងកក) រាជអាណាចក្រស្យាម។ ព្រះអង្គទ្រង់ជាព្រះរាជបុត្រនៃ សម្ដេចព្រះហរិរក្សរាមាធិបតី ព្រះអង្គ ដួង និងសម្ដេចព្រះវររាជិនីនាថ ពៅ (ព្រះយសដើម (ព្រះអច្ឆរាអក្សរ)។

នៅគ្រាព្រះអង្គជាយុវភាពទ្រង់ព្រះនាមថា ព្រះអង្គម្ចាស់ សំឱក។ នៅពេលព្រះជន្មបាន១៣វស្សា នៅថ្ងៃទី១៣កើត ខែពិសាខ ឆ្នាំជូត ចត្វាស័ក ត្រូវនឹងគ.ស.១៨៥១ ព្រះ​អង្គ​ត្រូវ​បាន​ចាត់​ឲ្យ​​មាន​ព្រះរាជពិធីកោរជុក តាម​ទំនៀម​ និងទ្រង់​មាន​ព្រះនាម​ថ្មី​​ថាព្រះអង្គម្ចាស់ សិរីសុវត្ថិ

ខាង​លើ​នេះ​ជា​ព្រះ​បរម​សាទិស​ល័ក្ខណ៍​ ឬ​រូប​គំនូរ​នៃ​ព្រះ​អង្គ កាល​ទ្រង់​នៅ​ជា​យុវវ័យ ដោយ​មិន​ដឹង​​គូស​ដោយ​វិចិត្រករ​ណា​ទេ​។ ព្រះ​បរម​សាទិស​ល័ក្ខណ៍​ មាន​តម្កល់​នៅ​ឯ​សារ​មន្ទីរ​ជាតិ ក្រុង​ភ្នំពេញ​៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: