jump to navigation

ឥស្សរិយាភរណ៍​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ថ្ងៃចន្ទ 9 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ឥស្សរិយាភរណ៍​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ នៅ​ក្នុង​ប្រអប់ និង​ប្រអប់​ដាក់

ឥស្សរិយាភរណ៍ ឬ​មេដាយ ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ព្រះ​មហាក្សត្រិយ៍​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា (Médaille de Sisowath 1er) ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​១៩២៥ ដើម្បី​ផ្ដល់​ដល់​អ្នក​ទាំង​ហ្លាយ​ណា​ដែល​ស្មោះ​ត្រង់​បម្រើ​ប្រទេស​ជាតិ និង​ព្រះ​រាជ​បល្ល័ង្ក​។

ឥស្សរិយាភរណ៍នេះ​មាន​៣​ប្រភេទ គឺ​៖ មាស ប្រាក់ និង​សំរឹទ្ធ​។

ការ​រចនា​៖

ប្រភេទ​រៀង​មូល អង្កត់​ផ្ចឹត​៣៤​ម​.​ម. ដោយ​មាន​បូ​ភ្ជាប់​ពី​លើ

ផ្នែក​ខាង​មុខ (​ពណ៌​ទឹក​ប៊ិច​, លឿង និង​ក្រហម)​ នៅ​ចំ​កណ្ដាល មាន​ឆ្លាក់​រូប​ព្រះ​រាជ​សង្ហារ និង​នៅ​ជុំ​វិញ​មាន​ដាក់​អក្សរ​ជា​ខេមរ​ភាសា​ថា «​ព្រះ​បាទ​សំម្ដេច​ព្រះ​ស៊ីសុវ៉ាត ព្រះ​ចៅ​ក្រុង កម្ពុជា​ធិប្ឌី​»។

ផ្នែក​ខាង​ក្រោយ មាន​ដាក់​អក្សរ​ជា​បារាំង​ភាសា​ថា «SISOWATH 1ER ROI DU CAMBODGE» នៅ​ក្នុង​រង្វង់ ជាមួយ​នឹង​ព្រះ​អាទិត្យ​សណ្ឋាន​ពាក់​កណ្ដាល​កំពុង​បញ្ចេញ​ រស្មី ទាំង​ផ្នែក​ខាង​លើ និង​ខាង​ក្រោម​។ នៅ​ជុំ​វិញ​រង្វង់​មាន​រចនា​ស្លឹក​ឈើ​អម​ផ្ទៃ​ទាំង​មូល​។

ភ្ជាប់​ទៅ​នឹង​បូ​ខាង​លើ​របស់​មេដាយ មាន​រចនា​ជា​សញ្ញា «ឱម​» ព្រម​ទាំង​មកុដ​រាជ្យ​។ ចំណែក​ឯ​ខ្សែ​បូ​មាន​វិមាត្រ​៣៦​ម.ម. និង​រចនា​ខុស​គ្នា​ទៅ​តាម​ប្រភេទ​របស់​ឥស្សរិយាភរណ៍​។

ក. ប្រភេទ​មេដាយ​មាស (Médaille de Vermeil)

media-center-photo-2892

ខ. ប្រភេទ​មេដាយ​ប្រាក់ (Médaille d’Argent)

media-center-photo-2892

គ. ប្រភេទ​មេដាយ​សំរឹទ្ធ (Médaille de Bronze)

media-center-photo-2892

__________________________________________________
អាន​ផង​ដែរ
១. គ្រឿង​រាជ​ឥស្សរិយយស​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា
២. គ្រឿង​ឥស្សរិយយស​សម្ដេច​ព្រះ​មហា​ក្សត្រី​យានី
៣. ឥស្សរិយាភរណ៍​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: