jump to navigation

ថ្ងៃ​នេះ​បិណ្ឌ​១ ថ្ងៃសៅរ៍ 14 ខែកញ្ញា 2019

Posted by សុភ័ក្ត្រ in ព្រះ​ធម៌, វីដេអូ, អំពីស្រុកខ្មែរ.
4 comments

រដូវបុណ្យសែនដូនតាកាន់បិណ្ឌដាក់បិណ្ឌ បានចូលមកដល់ទៀតហើយ បងប្អូនញាតិមិត្រ ដោយចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា (ថ្ងៃនេះ)។ សម្រាប់ឆ្នាំនេះ ថ្ងៃសៅរ៍​​នេះ គឺជាថ្ងៃទី១ នៃពិធីកាន់បិណ្ឌរបស់ពលរដ្ឋខ្មែរ អ្នកកាន់ពុទ្ធសាសនា ក៏ដូចជាខ្មែរក្រោម ដែលកំពុងរស់នៅក្នុងទឹកដីវៀតណាមភាគខាងត្បូងបច្ចុប្បន្ននេះ ដោយឡែកនៅតាំងពីល្ងាចម្សិលមិញមកម្ល៉េះ នៅគ្រប់អារាមនានា ក៏មានពិធីសូត្រមន្តបិណ្ឌ១ផងដែរ។

ក្នុងនាមជាពុទ្ធសាសនិកខ្មែរ សូមកុំភ្លេចរកពេលទំនេរបានទៅវត្ត យ៉ាងហោចណាស់ម្ដងដែរក្នុងរយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌសម្រាប់ព.ស.២៥៦៣​នេះ។

ជាធម្មតាក្នុងរដូវនេះ គ្រប់អារាមតែងតែមានស្មូតបទ បរាភវសូត្រស្រែខ្មុកសូមឧទ្ទិសថ្ងៃនេះ ជូនបទ បរាភវសូត្រ ទុក្ខគ្រាន់ជាធម្មទាន ដូចតទៅនេះ។ សូមអញ្ជើញទស្សនា៖

________________________________________________
អានផងដែរ៖
១. ទំនួញប្រេត
២. វត្ត​កោះ​មេត្តា​ពោធិ​វង្ស
៣. បិណ្ឌ​ទី​១២ ឯ​ភូមិ
៤. ទៅ​ភ្ជុំ​នៅ​ព្រៃ​វែង

Advertisements
%d bloggers like this: