jump to navigation

៧០​ឆ្នាំ នៃ​មហា​យក្ខ​ចិន ថ្ងៃអង្គារ 1 ខែតុលា 2019

Posted by សុភ័ក្ត្រ in 中文.
add a comment

ShotType1_540x540នានាប្រទេស៖ រដ្ឋធានី​ប៉េកាំង, ស.ប.ចិន – ថ្ងៃ​នេះ (​០១ តុលា ២០១៩​) ​ប្រទេស​ចិន​បាន​ប្រារព្ធ​យ៉ាង​អស្ចារ្យ នូវ​ខួប​ឆ្នាំ​ទី​៧០ នៃ​ការ​បង្កើត​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ដោយ​មាន​ការ​សម្ដែង​សែន្យានុភាព និង​ក្បួន​ព្យុហ​យាត្រា​ដ៏​សម្បើម​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន នៅ​ឯ​​ចតុរ័ង្ស​ធាន​អាន​មិន នា​​រដ្ឋ​ធានី​ប៉េកាំង ព្រម​ទាំង​ការ​​ប្រារព្ធ​ផ្សេង​ៗ​ទូទាំង​ប្រទេស​។

អតីត​កាល​របស់​ចិន​បាន​ចារឹក​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​…
អនាគត​ដ៏​ភ្លឺ​ថ្លា​របស់​ចិន ស្ថិត​ក្នុង​ដៃ​អ្នក​រាល់​គ្នា គ្រប់​ជន​ជាតិ រួម​ទាំង​កូន​ចៅ​ជន​ជាតិ​ចិន​ទាំង​អស់…
… អ្នក​រាល់​គ្នា​គឺ​ជា​អ្នក​កសាង​ប្រទេស​ចិន ឲ្យ​ឈាន​ទៅ​មុខ​យ៉ាង​គង់វង្ស​…

សមមិត្ត ស៊ី ជិនពិង
អគ្គ​លេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន
ប្រធាន​គណៈ​កម្មការ​កង​ទ័ព​មជ្ឈឹម
និង​ជា​ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ពិធី

ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​១៩៤៩ លោក​អតីត​ប្រធានាធិបតី ម៉ៅ សេទុង បាន​ប្រកាសជា​ឧឡារិក នៃ​ការ​បង្កើត​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ឯ​​ចតុរ័ង្ស​ធាន​អាន​មិន បន្ទាប់​ពី​បក្ស​កុម្មុយនីស្ត​ចិន យក​ឈ្នះ​ បក្ស​គួមិញតាំង រួច​មក​។ ចាប់​ពី​ពេល​នោះ​មក ថ្ងៃ​ទី​១ ខែ​តុលា បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់​ប្រទេស​ចិន ដែល​គិត​មក​ទល់​ពេល​នេះ មាន​រយៈ​ពេល​៧០​ឆ្នាំ​គត់​៕

Advertisements
%d bloggers like this: