jump to navigation

ចេញ​ធនបត្រ និង​កាស​អនុស្សាវរីយ៍​ខួប​ឆ្នាំ​ទី​១៥ បរម​រាជាភិសេក ថ្ងៃ​ព្រហស្បតិ៍ 3 ខែតុលា 2019

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
11 comments

ស្ថិត​ក្នុង​ឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ ១៥​ឆ្នាំ នៃ​ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រិយ៍​ នៃព្រះរាជាណាចក្រកម្ពុជា នា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ រាជ​រដ្ឋាភិបាល​​បាន​សម្រេច​បោះ​ពុម្ព​ផ្សាយ​នូវ​ប្រភេទ​ធនបត្រ​​អនុស្សាវរីយ៍​ ១៥.០០០​រៀល​ថ្មី ព្រម​ទាំង​កាស​មាស​​អនុស្សាវរីយ៍​ចំនួន​ពីរ​ប្រភេទ​ផ្សេង​គ្នា ដើម្បី​អប​អរ​សាទរ​​​ព្រះ​រាជ​ពិធី​នា​ឆ្នាំ​នេះ​។

នា​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៩ នេះ ព្រះ​ករុណា​ជា​អម្ចាស់ជីវិតលើត្បូង ព្រម​ទាំង​សម្ដេច​ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​ប្រោស​ព្រះបរមរាជានុញ្ញាតជូន​សម្ដេច​អគ្គ​មហាសេនា ប្រមុខ​រាជ​រដ្ឋាភិបាល អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ដើម្បី​បាន​ថ្វាយ​ធនបត្រ​​អនុស្សាវរីយ៍​ ព្រម​ទាំង​កាស​មាស​​អនុស្សាវរីយ៍​ ​នា​ព្រះ​រាជ​ដំណាក់​ខេមរិន្ទ្រ និង​​​ព្រះរាជដំណាក់គន្ធបុប្ផា នៃ​ព្រះ​បរម​រាជ​វាំង​។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ស្ដេច​ឡើង​គ្រង​ព្រះ​បរម​សិរី​រាជ្យ​សម្បត្តិ​បន្ត​ពី​ព្រះ​បរម​រាជ​ជនក​នាថ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤ រហូត​មក​ដល់​ឆ្នាំ​២០១៩ នេះ​មាន​រយៈ​ពេល​១៥​ឆ្នាំ​ហើយ​៕​៚

photo_2019_10_03_21_48_24photo_2019_10_03_21_48_25z1 - Copy 1z5 - Copy 1photo_2019_10_03_21_48_29z7 - Copy 1z8 - Copy 1

_____________________________________________________
អាន​ផង​ដែរ
១. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង
២. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍
៣. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ
៤. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៥. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ និង​៥០០​រៀល
៦. ធនបត្រ​​មួយ​ម៉ឺន​រៀល​គំរូ​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍
៧. ចេញ​ធនបត្រ​គំរូ​ថ្មី ១.០០០ និង​៥.០០០​រៀល
៨. ចេញ​ធនបត្រ​គំរូ​ថ្មី ២០.០០០​រៀល
៩. ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល
១០. ប្រកាស​ស្ដី​ពី​លក្ខណៈ​សម្គាល់​នៃ​ធនបត្រ​អនុស្សាវរីយ៍ ប្រភេទ​១៥.០០០​រៀល

Advertisements
%d bloggers like this: