jump to navigation

វត្ត​បន្លិច​ប្រាសាទ ថ្ងៃសៅរ៍ 5 ខែតុលា 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
4 comments

វត្ត​បន្លិច​ប្រាសាទ ដែល​ស្ថិត​ឯ​ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង​នោះ ទំនង​ជា​អារាម​មាន​វ័យ​ចំណាស់​មួយ​របស់​ខេត្ត បើ​ពិនិត្យ​មើល​ស្ថានភាព​ទីតាំង ការ​រៀប​ចំ និង​សំណង់​ព្រះ​វិហារបូរាណ​…​។ល។ កាល​ពី​ថ្ងៃ​ឆ្លង​ភ្ជុំ​បិណ្ឌ​កន្លង​មក​នេះ ខ្ញុំ​មាន​ឱកាស​ជា​ថ្មី​ម្ដង​ទៀត ដោយ​បាន​ទៅ​ធ្វើ​បុណ្យ​នៅ​ទី​នោះ និង​បាន​ឃើញ​ពី​ទិដ្ឋភាព​អ្នក​ស្រុក​មក​ធ្វើ​បុណ្យ​យ៉ាង​កុះ​ករ ធ្វើ​ឲ្យ​កើត​សទ្ធា​រំភើប ជាមួយ​នឹង​ពួក​គាត់​ និង​សូម​ផ្ដិត​ទិដ្ឋភាព​ជុំ​វិញ​វត្ត​មក​ចែក​ជូន​ទស្សនា​នៅ​ទី​នេះ​។

បច្ចុប្បន្ន​នេះ​វត្ត​បន្លិច​ប្រាសាទ មាន​ព្រះ​វិហាររហូត​ដល់​ទី​២ គឺ​ព្រះ​វិហារ​ចាស់ ដែល​ខូច​ខាត​ដោយ​សារ​អាយុ និង​សង្គ្រាម និង​ព្រះ​វិហារ​ថ្មី​មួយ​ទៀត​ដែល​ទើប​សាង​នា​សម័យ​បច្ចុប្បន្ន​។ បើតាម​លោក​អាចារ្យ​​ដែល​នៅ​អង្គុយ​ក្នុង​ព្រះ​វិហារ​ចាស់​នេះ​តំណាល​ពី​ភាព​យូរ​លង់ នៃ​សំណង់​ព្រះ​វិហារ ព្រម​ទាំង​ភាព​អស្ចារ្យ​នៃ​សត្វ​កណ្ដៀរ​ដែល​ពូន​ឡើង​បន្ទាប់​ពី​មាន​ការ​រុះ​រើ​សាង​សង់​ព្រះ​វិហារ ហេតុ​ដូច្នេះ​ផែន​ការ​សាង​សង់​វិហារ​ថ្មី​លើ​ទួល​ចាស់​ក៏​ត្រូវ​បាន​បញ្ឈប់ រួច​ក៏​មាន​ការ​សាង​ព្រះ​វិហារ​ថ្មី ឯ​ទី​តាំង​ថ្មី​ជា​ដើម​។

ក៏​ដូច​ជា​វត្ត​ឯ​ទៀត​ៗ ទី​ទួល​វត្ត​បន្លិចប្រាសាទត្រូវ​បាន​ខូច​ខាត​ដោយ​ការ​ទម្លាក់​គ្រាប់​បែក ការ​លិច​លង់​ដោយ​សារ​ទឹក ការ​ខូច​ខាតដោយ​សារ​ការ​មក​ស្នាក់​នៅ​របស់​ប្រជាជន​ក្នុង​អំឡុង​ពេល​ទឹក​លិច​ជា​ដើម​។ល។ បើ​ទោះ​ជា​មាន​ការ​សាង់​សង់​សំណង់​ព្រះ​វិហារ​ថ្មី​ក្ដី ស្នាដៃ​នៃ​សំណង់​ថ្មី ពិត​ជា​មិន​អាច​ប្រៀប​នឹង​ព្រះ​វិហារ​ចាស់​បាន​ឡើយ​។ បច្ចុប្បន្ន​នេះ សំណង់​ព្រះ​វិហារ​ចាស់ នៅ​សល់​ឡើង​តែ​គ្រោង និង​ការ​ប្រក់​ដំបូល​ឡើង​វិញ​តែ​ប៉ុណ្ណោះ​។

ចំណែក​​បរិវេណវត្ត​វិញ មើល​ទៅ​មានសភាព​ត្រឈុំ​ត្រឈៃ ​គួរ​ជា​ទី​ជ្រះ​ថ្លា​។ ដើម​គគី​ជា​ច្រើន​ដើម​ត្រូវ​បាន​ដាំ ប្រដូច​គ្នា​នឹង​វត្ត​អារាម​នានា​ទូទាំង​កម្ពុជ​រដ្ឋ សម័យ​ដើម​។ បង្ក​ជា​ម្លប់​ដល់​បរិស័ទ​នានា​ដែល​មកធ្វើ​បុណ្យ​នៅ​ក្នុង​វត្ត​។ ប្រជាជន​ជា​ច្រើន​ទាំង​ភូមិ​ក្បែ និង​ភូមិ​ត្រើយ​ខាង​លិច បាន​នាំ​គ្នា​ជិះ​ទូក​មក​ធ្វើ​បុណ្យ​ក្នុង​វត្ត​ប្រកប​ដោយ​បរិយាកាស​យ៉ាង​រីក​រាយ​​៕

thumbnail_20190928_103023សំណង់​បដិមា និង​ព្រះ​វិហារ​ថ្មីthumbnail_20190928_103316សាលា​ឆាន់
thumbnail_20190928_103439ទិដ្ឋភាព​ក្នុង​ព្រះ​វិហារ​ថ្មី
thumbnail_20190928_103638ទិដ្ឋភាព​ក្នុង​វត្ត

thumbnail_20190928_102403សំណង់​ព្រះ​វិហារ​ចាស់thumbnail_20190928_102511ដើម​ឈើ​ក្នុង​បរិវេណវត្ត
thumbnail_20190928_102514បរិវេណ​វត្ត

thumbnail_20190928_094914បរិវេណវត្ត
thumbnail_20190928_095256សំណង់​ព្រះ​វិហារ​ចាស់thumbnail_20190928_095334ទិដ្ឋភាព​ខាង​ក្នុង​ព្រះ​វិហារ​ចាស់

____________________________________________________
អាន​ផង​ដែរ​ ៖
១. អតីត​ព្រះ​វិហារ​វត្ត​រកា​កណ្ដាល
២. អុំ​ទូក​អ្នក​ស្រុក​បន្លិចប្រាសាទ

Advertisements
%d bloggers like this: