jump to navigation

សម្ដេច​ព្រះ​ចៅ​អធិរាជ ណារូហ៊ិតុ ថ្ងៃចន្ទ 21 ខែតុលា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, 日本語.
trackback

កកន ៖ ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា ឆ្នាំ​២០១៩ (ស្អែក​) នេះ​​នៅ​ឯ​ប្រទេស​ជប៉ុន នឹង​មាន​ចាត់​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​គឺ​ព្រះ​រាជពិធី​អធិរាជាភិសេក នៃ​សម្ដេច​ព្រះ​ចៅ​អធិរាជ ណារូហ៊ិតុ​។ ដើម្បី​ចូលរួម​អបអរ​សាទរ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ​ជាមួយ​ប្រជាជន​ជប៉ុន ស្រែខ្មុក​សូម​លើក​យក​ព្រះ​រាជ​ប្រវត្តិ​សង្ខេប​នៃ​សម្ដេច​ព្រះ​ចៅ​អធិរាជ ណារូហ៊ិតុ ដូច​ត​ទៅ​នេះ​។

សម្ដេច​ព្រះ​ចៅ​អធិរាជ ណារូហ៊ិតុ គឺ​ជា​ព្រះ​ចៅ​អធិរាជ​នៃប្រទេស​ជប៉ុន ដោយ​ទ្រង់​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​ចាប់​ផ្ដើម​​ជាមួយ​នឹង​សករាជ​ថ្មី ដែល​មាន​ឈ្មោះ​ថា «​រេវ៉ៈ​» (Reiwa – 令和)​។ ព្រះ​អង្គ​បាន​ឡើង​ស្នង​រាជ្យ​បន្ត​ពី​ព្រះ​រាជ​បិតា ព្រះ​ចៅ​អធិរាជ​អាគីហ៊ិតុ បន្ទាប់​ពី​ទ្រង់​បាន​​​ដាក់​រាជ​សម្បត្តិ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩​ កន្លង​មក​។ ព្រះ​អង្គ​គឺ​ជា​ព្រះ​ចៅ​អធិរាជ​លំដាប់​ទី​១២៦ នៃ​ប្រទេស​ជប៉ុន​។

emperornaruhito0105aa-1-270x420

អំពី​ព្រះ​នាម

តាម​ទំនៀមនៅ​ប្រទេស​ជប៉ុន ព្រះ​នាម​របស់​ព្រះ​ចៅ​អធិរាជ​នឹង​មិនត្រូវ​បាន​ហៅ​ចំ​​ទេ ជា​ទូទៅរាស្ត្រ​ប្រជាត្រូវ​ហៅព្រះ​ចៅ​ផែន​ដី​របស់​ខ្លួន​ថា «​ព្រះ​ករុណា ព្រះ​ចៅ​អធិរាជ​, សម្ដេច​ព្រះ​ចៅ​អធិរាជ, ព្រះ​ករុណា ជា​អម្ចាស់ (天皇陛下) ឬ​​ព្រះករុណា (陛下) ដោយ​ខ្លី​។ នៅ​ក្នុង​រយៈ​ពេល​នៃ​ការ​សោយ​រាជ​សម្បត្តិ​ទ្រង់​ត្រូវ​បាន​​ផ្ដល់​ព្រះ​នាម​ជា​ផ្លូវ​ការ ព្រះ​ចៅ​អធិរាជ ឬ 今上天皇 ចំណែក​ឯ​រជ្ជកាល​វិញ គឺ រេវ៉ៈ​។ នៅ​ពេល​ដែល​ព្រះ​ចៅ​អធិរាជ​សុវណ្ណគត ទំនៀម​នៃ​ការ​ហៅ​ជា​បច្ឆាមរណ​នាម គឺ ព្រះចៅ​អធិរាជ​រេវ៉ៈ (令和天皇)​។

សម្ដេច​ព្រះ​អធិរាជ​ស្ដេច​ប្រសូត​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈឆ្នាំ​១៩៦០ នា​ព្រះ​រាជ​វាំង​ក្រុង​តូក្យូ​ និង​ទ្រង់​ព្រះ​នាម​ថា​អ្នក​អង្គ​ម្ចាស់​ហ៊ិតុ រហូត​មក​ដល់​ឆ្នាំ​​១៩៩១ ព្រះ​អង្គ​ត្រូវ​បាន​ដំឡើងព្រះ​យស​ជា​ព្រះ​រជ្ជទាយាទ​។

ការ​សិក្សា

នៅ​ពេល​ព្រះ​ជន្ម​បាន​៤​ព្រះ​វស្សា ព្រះ​អង្គ​ត្រូវ​បាន​បញ្ជូន​ទៅ​សិក្សា​នៅ​សាលា​រៀន ហ្កាគូស្ហូអ៊ីន ដែល​ជាសាលា​ល្បី​របស់ជប៉ុន និង​ជា​បន្ត​បន្ទាប់​ព្រះ​អង្គ​បាន​បញ្ចប់ការ​សិក្សា​បរិញ្ញា​បត្រ​ផ្នែក​ប្រវត្តិ​វិទ្យា​នៅ​សាកល​វិទ្យាល័យហ្កាគូស្ហូអ៊ីន កាល​ពី​ខែ​មីនា ឆ្នាំ​១៩៨២​។

នៅខែ​កក្កដា ឆ្នាំ​១៩៨៣ ទ្រង់​បាន​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​មើរតុន សាកល​វិទ្យាល័យ​អ៊ុកហ្វរ៍ដ ចក្រ​ភពអង់គ្លេស​ តែ​ព្រះ​អង្គ​មិន​បាន​បញ្ចុប់​ការសិក្សា​​ឡើយ។ នៅ​ពេល​ត្រឡប់​មក​ប្រទេស​ជប៉ុន​វិញ ទ្រង់​បាន​ចូល​សិក្សា​បន្តនៅ​សាកល​វិទ្យាល័យ​ហ្កាគូស្ហូអ៊ីន និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​មនុស្ស​សាស្ត្រ​ផ្នែក​ប្រវត្តិ​វិទ្យា នា​ឆ្នាំ​១៩៨៨​។

ការ​រៀប​អភិសេក

សម្ដេច​ព្រះ​ចៅ​អធិរាជ ទ្រង់​បាន​រៀប​អភិសេក​ជាមួយ​ នារី​ជប៉ុន​វ័យ​២៩​ឆ្នាំ ឈ្មោះ​ថាម៉ាសាកុ អូវ៉ាដា ដែល​ជា​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រសួង​ការ​បរទេស​។ ពិធី​អភិសេក​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​១៩៩៣ នៅ​ឯ​ព្រះ​រាជ​វាំង​ក្រុង​តូក្យូ ដោយ​មាន​ភ្ញៀវ​ចូល​រូម​ចំនួន​៨០០​នាក់​។ ព្រះ​អង្គ​ទាំង​ពីរ​ទទួលបាន​បុត្រី​មួយ​ព្រះ​អង្គ​ព្រះ​នាម អ្នក​អង្គ​ម្ចាស់​ក្សត្រីយ៍​អៃកុ ប្រសូត​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ ២០០១​។

ការ​ឡើង​គ្រង​រាជ្យ

សម្ដេច​ព្រះ​ចៅ​អធិរាជ​ណារូហ៊ិតុ ស្ដេច​ឡើង​ស្នង​រាជ​ជា​ព្រះ​ចៅ​អធិរាជ​ព្រះ​អង្គ​ទី​១២៦​របស់​ជប៉ុន បន្ត​ពី​ព្រះ​រាជ​ជនក​នាថ ព្រះ​ចៅ​អធិរាជ​អាគីហ៊ិតុ ដែល​បាន​ដាក់​រាជ​សម្បត្តិ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៩​​​។ ចំណែក​ឯ​ព្រះ​រាជ​ពិធី​បរម​អធិ​​រាជាភិសេក​ផ្លូវ​ការ កំណត់​នឹង​ត្រូវ​ចាត់​ធ្វើ​ឡើង​​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៩ ដោយ​មាន​ការ​ក្រាប​បង្គំ​យាង និង​អញ្ជើញ​ ព្រះ​ប្រមុខ​រដ្ឋ រាជ​វង្ស និង​ភ្ញៀវ​រដ្ឋ​ដទៃ​ទៀត​ប្រមាណ​១៩៥​ប្រទេស ដើម្បី​ចូល​រួម​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​ជប៉ុន​។

ដោយ​ឡែក​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ ព្រះ​មហា​ក្សត្រិយ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ស្ដេច​ក៏​បាន​យាង​ចូល​រួម​ក្នុង​ព្រះ​រាជពិធី​នេះ​ផង​ដែរ​​។ តាម​ការ​ប៉ាន់​ប្រមាណ នឹង​មាន​ភ្ញៀវ​យាង​ និង​អញ្ជើញ​ចូល​រួម​ជា​កិត្តិយស​ប្រមាណ​៩០០​នាក់ នៅ​ព្រះ​រាជ​វាំង​ព្រះ​ចៅ​អធិរាជ នា​ក្រុង​តូក្យូ​។

ព្រះ​ទស្សនកិច្ច​នៅ​កម្ពុជា

សម្ដេច​ព្រះ​ចៅ​អធិរាជ​ណារូហ៊ិតុ ព្រះ​អង្គ​ធ្លាប់​បាន​ស្ដេច​យាង​មក​បំពេញព្រះ​ទស្សនកិច្ច​នៅ​​ព្រះ​រាជាណាចក្រ​កម្ពុជា កាល​ទ្រង់​តម្រង់​តំណែង​ជា​ព្រះ​រជ្ជ​ទាយាទ រយៈ​ពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​​ទី​២៧ ដល់ ២៩ ខែ​មិថុនា ឆ្នាំ​២០១២ ដោយ​បាន​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ និង​ស្ដេច​យាង​ទៅ​ទស្សនកិច្ច​ប្រាសាទ​បូរាណ​ខ្មែរ ឯ​ខេត្ត​សៀម​រាប​ផង​ដែរ​៕

កាល​ស្ដេច​យាង​បំពេញ​ព្រះ​ទស្សនកិច្ច​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ខែ​មិថុនា ឆ្នាំ​២០១២

1556706598mpltt-000-del6131031emperornaruhito0105aa-1-270x420Untitled-2Untitled-4

____________________________________________________________
អាន​ផង​ដែរ ៖
១. ប្រមុខ​​​១៩៥​ប្រទេស​ ​ចូល​រួម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក អធិរាជ​ជប៉ុន
២. ជប៉ុន​ប្រកាស​រជ្ជ​ស័ក​ថ្មី «​រេវ៉ៈ​»
៣. ព្រះ​រាជ​ពិធី​ដាក់​រាជ្យ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន
៤. ពល​រដ្ឋ​ជប៉ុន​ចេញ​មក​ថ្វាយ​ព្រះ​ពរ​ព្រះ​ចៅ​អធិរាជ​ថ្មី
៥. អំពី​គ្រឿង​ត្រី​រាជ​កកុធ​ភណ្ឌ​ជប៉ុន
៦. ព្រះ​រាជ​ពិធី​គ្រង​សិរី​រាជ​សម្បត្តិ​នៃ ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​អង្គ​ថ្មី
៧. ជប៉ុន​លើក​ថ្ងៃ​ចាត់​ព្រះ​រាជ​ពិធី​​ប្រទក្សិណ​ព្រះ​នគរ
៨. ព្រះករុណា ព្រះមហាក្សត្រ យាងទៅចូលរួមក្នុងព្រះរាជពិធីរាជាភិសេក គ្រងរាជសម្បត្តិរបស់ព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន

មតិ»

1. ប្រមុខ​​​១៩៥​ប្រទេស​ ​ចូល​រួម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក អធិរាជ​ជប៉ុន | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែតុលា 2019

[…] ហើយ​បន្ទាប់​មក​ព្រះ​រជ្ជទាយាទ​ណារូហ៊ិតុ […]

2. ជប៉ុន​ប្រកាស​រជ្ជ​ស័ក​ថ្មី «​រេវ៉ៈ​» | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែតុលា 2019

[…] ណារូហ៊ិតុ […]

3. ព្រះ​រាជ​ពិធី​ដាក់​រាជ្យ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែតុលា 2019

[…] ​ណារូហ៊ិតុ […]

4. ពល​រដ្ឋ​ជប៉ុន​ចេញ​មក​ថ្វាយ​ព្រះ​ពរ​ព្រះ​ចៅ​អធិរាជ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែតុលា 2019

[…] ព្រះ​ចៅអធិរាជ​ជប៉ុន ណារូហ៊ិតុ រួម​ទាំង​ព្រះ​ចៅ​អធិរាជិនី […]

5. អំពី​គ្រឿង​ត្រី​រាជ​កកុធ​ភណ្ឌ​ជប៉ុន | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែតុលា 2019

[…] ​ណារូហ៊ិតុ នា​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩ […]

6. ព្រះ​រាជ​ពិធី​គ្រង​សិរី​រាជ​សម្បត្តិ​នៃ ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​អង្គ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែតុលា 2019

[…] នានាប្រទេស៖ ក្រុងតូក្យូ, ប្រទេស​ជប៉ុន – ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ នៅ​ឯ​ព្រះ​បរម​រាជ​វាំង​ព្រះ​ចៅ​អធិរាជ ក្រុង​តូក្យូ ប្រទេស​ជប៉ុន មាន​ចាត់​ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​នៃ​ព្រះ​ចៅ​អធិរាជ​អង្គ​ថ្មី ណារូហ៊ិតុ។ […]

7. ជប៉ុន​លើក​ថ្ងៃ​ចាត់​ព្រះ​រាជ​ពិធី​​ប្រទក្សិណ​ព្រះ​នគរ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 21 ខែតុលា 2019

[…] នៃ​ព្រះ​ចៅអធិរាជ​ជប៉ុន ណារូហ៊ិតុ កំណត់​ធ្វើ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១០ […]

8. ព្រះ​រាជ​ពិធី​អធិរាជាភិសេក​សម្ដេច​ព្រះ​ចៅ​អធិរាជ​ជប៉ុន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 22 ខែតុលា 2019

[…] នានាប្រទេស៖ ក្រុងតូក្យូ, ប្រទេស​ជប៉ុន – ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា ឆ្នាំ​២០១៩ នេះ នៅ​​ឯ​នគរ​ជប៉ុន​ឯណុះ មាន​ចាត់​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ នោះ​គឺ​ព្រះ​​រាជ​ពិធី​អធិរាជាភិសេក​សម្ដេច​ព្រះ​ចៅ​អធិរាជ​ណារូហ៊ិតុ បន្ទាប់​ពី​ទ្រង់​ស្ដេច​ឡើង​គ្រង​រាជ្យ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លង​មក​។ […]

9. ពស្ត្រាភរណៈ និង​ឯក​សណ្ឋាន​ពេញ​យស នៃ​បណ្ដា​ព្រះ​រាជ​វង្ស និង​ភ្ញៀវ​នានា ក្នុង​​ព្រះ​រាជ​ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែតុលា 2019

[…] ណារូហ៊ិតុ កាល​ពី​ថ្ងៃ​អង្គារកន្លងមក​នេះ […]

10. ឈុត​ពេញ​យស​ក្នុង​ព្រះ​រាជ​ពិធី​លៀង​សាយភោជន៍ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 27 ខែតុលា 2019

[…] ខាង​ក្រោម​នេះ​ជា​រូប​ភាព​ដ៏​ស្រស់​ស្អាត​នៃ​បណ្ដា​ព្រះ​ប្រមុខ​រដ្ឋ និង​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់​នានាក្នុង​ពស្ត្រាភរណៈ និង​ឯក​សណ្ឋាន​ពេញ​យស ក្នុង​ព្រះ​រាជ​ពិធី​លៀង​សាយភោជន៍ ដែល​ថ្វាយ​ជា​ព្រះ​កិត្តិយស និង​កិត្តិយស ចំពោះ​ភ្ញៀវ​ទាំង​អស់​ដែល​បាន​ចូល​រួម​ក្នុង​​ព្រះ​រាជ​ពិធី​អធិរាជាភិសេក​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន ណារូហ៊ិតុ កាល​ពី​ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា ឆ្នាំ​២០១៩ដើម​សប្ដាហ៍​នេះ​។ ព្រះ​រាជ​ពិធិ​លៀង​សាយ​ភោជន៍ ត្រូវបាន​សម្ដេច​ព្រះ​ចៅ​អធិរាជ និង​អធិរាជិនី ស្ដេច​យាង​ជា​ព្រះ​រាជាធិបតី​ផង​។ […]

11. ជប៉ុន​ចាត់​​ព្រះ​រាជពិធី​​ប្រទក្សិណ​ព្រះ​នគរ​ព្រះ​ចៅ​អធិរាជ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 11 ខែវិច្ឆិកា 2019

[…] សម្ដេច​ព្រះ​ចៅ​អធិរាជ ​ណារូហ៊ិតុ និង​សម្ដេច​ព្រះ​អធិរាជិនី […]

12. ជប៉ុន​ចាត់​​ព្រះ​រាជពិធី​​ប្រទក្សិណ​ព្រះ​នគរ​ព្រះ​ចៅ​អធិរាជ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 11 ខែវិច្ឆិកា 2019

[…] សម្ដេច​ព្រះ​ចៅ​អធិរាជ ​ណារូហ៊ិតុ និង​សម្ដេច​ព្រះ​អធិរាជិនី […]

13. គ្រឿង​ឥស្សរិយ​យស​ជាន់​ខ្ពស់​ផ្កា​ស្បៃ​រឿង​ទេស​នៃ​ជប៉ុន | ស្រែ​ខ្មុក - ថ្ងៃពុធ 13 ខែវិច្ឆិកា 2019

[…] កាល​ពី​​ព្រះ​រាជ​ពិធី​អធិរាជាភិសេក​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន ណារូហ៊ិតុ ចុង​ខែ​តុលា ឆ្នាំ​២០១៩ កន្លង​មក​នេះ យើង​សង្កេត​ឃើញ​បណ្ដា​ព្រះ​មហា​ក្សត្រិយ៍​ និង​ប្រមុខ​នានា​ដែល​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​​ទ្រង់​បាន​ពាក់​គ្រឿង​រាជ​ឥស្សរិយ​យស​ជាន់​ខ្ពស់​ផ្កា​ស្បៃ​រឿង​ទេស​នេះ រាប់​ថា​ជា​ការ​ចម្រើន​មេត្រី​ភាព​យ៉ាង​ខ្ពង់​ខ្ពស់ និង​ផ្ដល់​ជា​កិត្តិយស​ដល់​ព្រះ​ចៅ​ជប៉ុន ដែល​បាន​ប្រទាន​គ្រឿង​រាជ​នេះ ជូន​បណ្ដា​ប្រមុខ​រដ្ឋ​ទាំង​នោះ​ផង​ដែរ​៕ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: