jump to navigation

១៥​ឆ្នាំ នៃ​ការ​គ្រង​រាជ្យ ថ្ងៃចន្ទ 28 ខែតុលា 2019

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
trackback

74624128_2602285696495600_36645953754628096_n

ខែ​តុលា ឆ្នាំ​២០១៩ នេះ នគរ​ខ្មែរ​បាន​ឈាន​មក​ដល់​វារៈ​១៥​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​ព្រះ​បរម​សិរី​រាជ​សម្បត្តិ​នៃ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ជា​ព្រះ​មហា​ក្សត្រិយ៍​ព្រះ​អង្គ​ថ្មី​។ ព្រះ​អង្គ​ស្ដេច​ឡើង​បន្ត​រាជ្យ​អំពី​ព្រះ​វរ​ជន​នាថ នរោត្ដម សីហនុ បន្ទាប់​ពី​ទ្រង់​បាន​ដាក់​រាជ្យ​សម្បត្តិ​រួច​មក​​។

ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​ឧឡារិក​រយៈ​ពេល​៣​ថ្ងៃ​នៅ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ ដោយ​ចាប់​​ពី​​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ដល់​ថ្ងៃ​សៅរ៍ ២​រោច ខែ​អស្សុជ ឆ្នាំ​វក ឆ​ស័ក ព.ស.​២៥៤៨ ត្រូវ​នឹង​​ថ្ងៃ​ទី​២៨ ដល់ ៣០ ខែ​តុលា ឆ្នាំ​២០០៤​ នា​ព្រះ​បរមរាជ​វាំង​ចតុម្មុខ​មង្គល ទៅ​តាម​បូរាណ​រាជ​បវេណី​។

រយៈ​ពេល​១៥​ឆ្នាំ​មក​នេះ ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ ស្ដេច​ទ្រង់​បាន​ប្រកប​ព្រះ​រាជ​ករណីយ​កិច្ច​នានា​ប្រការ ដើម្បី​បម្រើ​ប្រជានុរាស្ត្រ​នៃ​ទ្រង់​គ្រប់​ក្រៅ​ក្នុង ទាំង​ខេត្ត​ជន​បទ​នានា ដោយ​ព្រះ​ពលំ និង​ប្រៀប​ទៅ​ដោយ​ទស​ពិធ​រាជ​ធម៌ ដូច​ដែល​ការ​ស្ដេច​មាន​ព្រះ​បឋម​បរម​រាជ​ឱង្ការ​នៃ​ឱកាស​ព្រះ​រាជ​ពិធី​រាជាភិសេក​ ថា ៖

ខ្ញុំ​តាំង​សច្ចា​ថា​នឹង​ប្រព្រឹត្ត​តាម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ទាំង​ឡាយ​នៃ​ព្រះ​រាជាណាចក្រ ហើយ​នឹង​តាំង​ចិត្ត​ធ្វើ​ផល​ប្រយោជន៍​ដល់​រដ្ឋ និង​ប្រជារាស្ត្រ​…

ដោយ​ឡែក​ស្ថិត​ក្នុង​ឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជពិធីបុណ្យគម្រប់ ១៥​ឆ្នាំ នៃ​ការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នា​ឆ្នាំ​នេះ​ រាជ​រដ្ឋាភិបាល​​បាន​សម្រេច​បោះ​ពុម្ព​ផ្សាយ​នូវ​ប្រភេទ​ធនបត្រ​​អនុស្សាវរីយ៍​ ១៥.០០០​រៀល​ថ្មី ព្រម​ទាំង​កាស​មាស​​អនុស្សាវរីយ៍​ចំនួន​ពីរ​ប្រភេទ​ផ្សេង​គ្នា ដើម្បី​អប​អរ​សាទរ​​​ព្រះ​រាជ​ពិធី​ដ៏​ពិសេស​​នេះ​ផង​ដែរ​៕

_____________________________________________________
អាន​ផង​ដែរ
១. ចេញ​ធនបត្រ និង​កាស​អនុស្សាវរីយ៍​ខួប​ឆ្នាំ​ទី​១៥ បរម​រាជាភិសេក

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: