jump to navigation

ភីលីព្ពីនស៍​​​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​៣០ ថ្ងៃសៅរ៍ 30 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​៣០.
10 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍​ទី​៣០ បាន​បើក​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​​​មិញ​នេះ (៣០ វិច្ឆិកា ២០១៩​) នៅ​ឯ​កីឡ​ដ្ឋាន​​ក្រុង​បូកៅ ខេត្ត​ប៊ូឡាកាន​ ក្រោម​ប្រធាន​បទ​ «​យើង​ឈ្នះ​ទាំង​អស់​គ្នា​» ឬ We Win As One។ ពិធី​បើក​ជា​ផ្លូវ​ការ​នេះ​ត្រូវ​បាន​អញ្ជើញ​​ចូល​រួម​ជា​កិត្តិយស​​ពី​សំណាក់​ឯក​ឧត្ដម​ប្រធានាធិបតី​ រ៉ូឌ្រិហ្កុ រ៉ូ ឌុទ័រតេ និង​ព្រះ​ចៅ​ស៊ូតង់​នៃ​ប្រទេស​ប្រុយណេ​ផង​ដែរ​។

សម្រាប់កីឡា​ស៊ីហ្គេមស៍​ឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១១​ ខែ​ធ្នូ ​នេះ​​ ដោយ​មាន​អត្ត​ពលិក​ប្រមាណ​៥.៦៣០​នាក់ មក​ពី​ប្រទេស​ចំនួន​១១ នឹង​ចូល​រួម​ប្រកួត​នា​ឆ្នាំ​នេះ​ ក្នុង​ប្រភេទ​កីឡា​ចំនួន​៥៦​។ នេះ​ជា​លើក​ទី​៤​ហើយ​របស់​ប្រទេស​ពីលីព្ពីនស៍ ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះសម្រាប់​កីឡា​ប្រចាំ​តំបន់​នេះ ដោយ​កាល​ពី​គ្រា​ទី​១ គឺ​កីឡា​ស៊ីហ្គេមស៍​ឆ្នាំ​១៩៨១​មក​។

សូម​ទស្សនា​ពិធី​បើក​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ី​ហ្គេមស៍​) លើក​ទី​៣០ ៖

Untitled-4ពហុកីឡដ្ឋាន​បើក​ការ​ប្រកួតUntitled-2ក្រុម​កីឡាករ​កម្ពុជា​ក្នុង​ក្បួន​ដង្ហែUntitled-3ក្រុម​កីឡាករ​កម្ពុជា​ក្នុង​ក្បួន​ដង្ហែUntitled-5ពិធី​សម្ដែង​បើក​ការ​ប្រកួតUntitled-6ពិធី​សម្ដែង​បើក​ការ​ប្រកួត

__________________________________________________________________
អាន​ផង​ដែរ​៖
១. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​៣០

កូន​នឹង​ចង​ចាំ ថ្ងៃសុក្រ 29 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in ចម្រៀង.
add a comment

និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​៣០ ថ្ងៃ​ព្រហស្បតិ៍ 28 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in ស៊ីហ្គេមស៍​៣០.
6 comments

images

pami-carousel-jan-9-2019_3C59A15C642A4701A0900A5BED1D6926ប៉ាមី

_________________________________________________
មើល​ផង​ដែរ​៖
១. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៩
២. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៨
៣. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៧
៤. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៦
៥. និមិត្ត​សញ្ញា​ស៊ីហ្គេមស៍ លើក​ទី​២៥
៦. ភីលីព្ពីនស៍​​​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​៣០

បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​យកឈ្នះ​​ទីម័រ ឡេស្តេ ប្រាំ​​សូន្យ ថ្ងៃពុធ 27 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​៣០.
4 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

18នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – សម្រាប់​ការ​ប្រកួត​បាល់​ទាត់​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​នេះ នៅ​ប្រទេស​​ភីលីព្ពីនស៍​ នេះ​កម្ពុជា​បាន​បន្ត​ប្រកួត​ជា​លើក​ទី​១​ហើយ នា​ថ្ងៃ​នេះ (​២៧ វិច្ឆិកា ២០១៩​) ដោយ​ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​ប្រទេស​ទីម័រ ឡេស្តេ​។

ចំពោះ​ការ​ប្រកួត​នា​ថ្ងៃ​នេះ ក្រុម​កីឡាករ​កម្ពុជា បាន​ប្រកួត​យ៉ាង​អស្ចារ្យ ដោយ​បាន​យក​ឈ្នះ​ក្រុម​ទីម័រ ឡេស្តេ រហូត​ដល់​ទី​៥​គ្រាប់​ទល់​នឹង​០ សម្រេច​ឲ្យ​កម្ពុជា​បាន​ទទួល​សរុប​៤​ពិន្ទុ រហូត​មក​ដល់​ថ្ងៃ​នេះ​។

សម្រាប់​ពូល​អេ ដែល​កម្ពុជា​ត្រូវ​ចូល​រួម​ប្រកួត​នេះ មាន​ក្រុម​មក​ពី​​ជើង​ខ្លាំង​​របស់​អាស៊ាន មាន​ភូមា​, ម៉ាឡេស៊ី​, ទីម័រ​ឡេស្ដេ និង​ភីលីព្ពីនស៍​នេះ​​។

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​ការ​ប្រកួត​​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ ទីម័រ ឡេស្តេ​ ​បាន​យក​ឈ្នះ​កម្ពុជា​​​១-០​៕

________________________________________________________
អាន​ផង​ដែរ៖
១. បើក​ឆាក​បាល់​ទាត់​ស៊ីហ្គេមស៍ កម្ពុជា​ស្មើ​ម្ចាស់​ផ្ទះ​​ភីលីព្ពីនស៍ ១-១
២. កម្ពុជា​ចាញ់​ភូមាន​២-១
៣. កម្ពុជា​យក​ឈ្នះ​ម៉ាឡេស៊ី​ ៣-១
៤. វៀតណាម​យក​ឈ្នះ​កម្ពុជា ៤-០

កម្រង​រូប​ភាព​នៃ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​សព​សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី ទេព​នាដ​វដ្ដី​ឯក ថ្ងៃអង្គារ 26 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

កម្រង​រូប​ភាព​នៃ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​សព​សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី ទេព​នាដ​វដ្ដី​ឯក បាន​មក​ពី​ប្រភព​នានា

___________________________________________________________
អាន​ផង​ដែរ ៖
១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​សព​សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី ទេព​នាដ​វដ្ដី​ឯក

បើក​ឆាក​បាល់​ទាត់​ស៊ីហ្គេមស៍ កម្ពុជា​ស្មើ​ម្ចាស់​ផ្ទះ​​ភីលីព្ពីនស៍ ១-១ ថ្ងៃចន្ទ 25 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​៣០.
4 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

18នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – កម្ពុជា​បាន​ចាប់​ផ្ដើម​ប្រកួត​ជម្រុះ​ជា​លើក​ដំបូង​ហើយ​សម្រាប់​ការ​ប្រកួត​បាល់​ទាត់​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ នៅ​ប្រទេស​​ភីលីព្ពីនស៍​ នា​រសៀល​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នេះ​។

សម្រាប់​ការ​ប្រកួត​គ្រា​​ទី​១​នេះ កម្ពុជា​ត្រូវ​ប៉ះ​ជា​មួយ​ក្រុម​​​ប្រទេស​ម្ចាស់​ផ្ទះ​​ភីលីព្ពីនស៍​តែ​ម្ដង​ ដែល​ស្ថិត​នៅ​ក្នុង​ពូល​ជា​មួយ​គ្នា​។ ការ​ប្រកូត​មាន​លក្ខណៈ​យ៉ាង​ស្វិត​ស្វាយ​ដោយ​កម្ពុជា​បាន​នាំ​មុខ​១​គ្រាប់​នៅ​តង់​ទី​១ តែ​រហូត​ដល់​ម៉ោង​បន្ថែម​តង់​ទី​១ ទើប​ក្រុម​កីឡាករ​ម្ចាស់​ផ្ទះ​រក​បាន​មួយ​គ្រាប់​វិញ ធ្វើ​ឲ្យ​លទ្ធផល​ទទួល​បាន​១​ទល់​១ ជាមួយ​ប្រទេស​ម្ចាស់​ផ្ទះ​នេះ​។

សម្រាប់​ពូល​អេ ដែល​កម្ពុជា​ត្រូវ​ចូល​រួម​ប្រកួត​នេះ មាន​ក្រុម​មក​ពី​​ជើង​ខ្លាំង​​របស់​អាស៊ាន មាន​ភូមា​, ម៉ាឡេស៊ី​, ទីម័រ​ឡេស្ដេ និង​ភីលីព្ពីនស៍​នេះ​​។

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​ការ​ប្រកួត​បើក​ឆាក​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ ភីលីព្ពីសន៍​បាន​យក​ឈ្នះ​កម្ពុជា​រហូត​ដល់​ទី​២-០​៕

________________________________________________________
អាន​ផង​ដែរ៖
១. បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​យកឈ្នះ​​ទីម័រ ឡេស្តេ ប្រាំ​​សូន្យ
២. កម្ពុជា​ចាញ់​ភូមាន​២-១
៣. កម្ពុជា​យក​ឈ្នះ​ម៉ាឡេស៊ី​ ៣-១
៤. វៀតណាម​យក​ឈ្នះ​កម្ពុជា ៤-០

ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​សព​សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី ទេព​នាដ​វដ្ដី​ឯក ថ្ងៃចន្ទ 25 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
6 comments

bupphha-devi-dies3

នា​ព្រឹក​ថ្ងៃ​ចន្ទ ១៤​រោច ខែ​កត្ដិក ឆ្នាំ​កុរ ឯក​ស័ក ព.ស.​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នេះ គឺ​ជា​កំណត់​នៃ​ព្រះ​រាជ​ពិធី​ចេញ​មេរុ ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​សព​សម្ដេច​ព្រះ​រាជ​បុត្រី ព្រះ​រៀម នរោត្ដម បុប្ផាទេវី ទេព​នាដវដ្ដី​ឯក បន្ទាប់​ពី​ព្រះ​សព​បាន​តម្កល់​ធ្វើ​បុណ្យ ចំនួន​៧យប់​៧​ថ្ងៃ​រួច​មក​។

ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ​ត្រូវ​បាន​ប្រារព្ធឡើង​តាម​បូរាណ​រាជ​បវេណី​នៃ​ខត្តិយ​ត្រកូល ដោយ​មាន​រៀប​ជា​ក្បួន​ហែ​សរុប​ទាំង​អស់​៦​ផែន ចែក​ជា​សង្កាត់​ផ្សេង​ៗ ដង្ហែ​ព្រះ​សព​ចេញ​ពី​សាលា​ធម្ម​សភា (​ទី​តម្កល់​ព្រះ​សព​) ឆ្ពោះ​មក​កាន់​ទី​ព្រះ​មេរុ ឯ​ខាង​មុខ​វត្ត​បទុម​វតី​រាជវ​រារាម​។ ព្រះ​រាជ​ពិធី​ដង្ហែ​បាន​ឆ្លង​កាត់​វិថី​ឧកញ៉ា​ស៊ូ​ស្រុន មហា​វិថី​ព្រះ​សុរាម្រឹត ឆ្លងកាត់​វិមាន​ឯករាជ្យ មហា​វិថី​ព្រះ​សីហនុ និង​មហា​វិថី​សុទ្ធារស ដោយ​មាន​រយៈ​ចម្ងាយ​ប្រមាណ​ពីរ​គីឡូម៉ែត្រ​។ ព្រះ​ញាតិ​នៃ​ព្រះ​អង្គ ព្រះ​រាជ​វង្សានុវង្ស មន្ត្រី​រាជ​ការ កង​កម្លាំង​ប្រដាប់​អាវុធ សិល្បករ សិស្សា​នុសិស្ស ដូន​ជី ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​បាន​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​ព្រះ​សព​​នេះ​។

ព្រះ​រាជ​ពិធី​ថ្វាយព្រះ​ភ្លើង​ព្រះ​សព​សម្ដេច​រាជ​បុត្រី​ព្រះ​រៀម ទេព​នាដ​វដ្ដី​ឯក ទទួល​បាន​ការ​យាង​ចូល​រួម​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ពី​សំណាក់ព្រះ​ករុណា ជា​អម្ចាស់​ ព្រះ​ចៅ​ផែន​ដី ព្រម​ទាំង​សម្ដេច​ព្រះ​វរ​រាជ​ជននី​ និង​បណ្ដា​ព្រះ​រាជ​វង្សានុវង្ស ភ្ញៀវ​អន្តរជាតិ អង្គ​ទូត និង​បណ្ដា​មន្ត្រី​ជំទាវ​ខុនណាង ដែល​ជា​ខ្ញុំ​ព្រះ​រាជ​ការ​ជា​ច្រើន​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​។

បន្ទាប់​ពី​ព្រះ​សព​បាន​ដង្ហែ និង​តម្កល់​​លើ​ព្រះ​មហា​បញ្ចា​ ខាង​លើ​ព្រះ​មេរុ និង​ពិធី​កិច្ច​សាសនា នានា​បាន​ស្រេច​​​រួច​រាល់​​មក ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ ព្រះ​ចៅផែន​ដី ជា​អម្ចាស់​ជីវិតលើ​ត្បូង​ជា​ទី​សក្ការ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ស្ដេច​បាន​ប្រទាន​ភ្លើង ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ព្រះ​​ជេដ្ឋភគិនី​​នៃ​ព្រះ​អង្គ ដោយ​ក្ដី​អាល័យ ស្រណោះ​ពន់​ពេក និង​ជា​ពិសេស​ចំពោះ​ស្នា​ព្រះ​ហស្ត​ដ៏​ច្រើន​លើស​លប់​នៃ​ព្រះ​អង្គ​ដែល​មាន​ចំពោះ​​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ និង​ព្រះ​រាជ​បល្ល័ង្ក​។ ដោយ​មហា​គុណ​បំណាច់​នៃ​ព្រះ​អង្គ​នេះ​ហើយ ទើប​ព្រះ​ករុណា ជា​អម្ចាស់​ស្ដេច​សព្វ​ព្រះ​រាជ​ហ​ឫទ័យ​ព្រះ​រាជ​ទាន​​គោរមងារ​ជា «​ទេព​នាដ​វដ្តី​ឯក​» កាល​ពី​ឆ្នាំ​២០១៣​។

សម្ដេច​រាជ​បុត្រី​ព្រះ​រៀម ទេព​នាដ​វដ្ដី​ឯកបាន​សុគត​កាល​ពី​ថ្ងៃ​ចន្ទ ៧​រោច ខែកត្ដិក ឆ្នាំ​កុរ ឯក​ស័ក ព.ស.​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២ និង​៣០​នាទី​ ថ្ងៃ​ត្រង់ ក្នុង​ព្រះ​ជន្ម​៧៧​ព្រះ​វស្សា ដោយ​ព្រះ​ជរា​ពាធនា​មន្ទីរ​ពេទ្យ​ក្រុង​បាងកក នគរ​ថៃ ដោយ​រាជការបាន​កំណត់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​កាន់​ទុក្ខ​​ជា​ផ្លូវ​ការ ថ្វាយ​ជា​ព្រះ​កិត្តិយស​ផង​។

សូម​ថ្វាយ​ព្រះ​កុសល ចំពោះ​ព្រះ​វិញ្ញាក្ខន្ធ​នៃ​សម្ដេច​រាជ​បុត្រី​ព្រះ​រៀម ទេព​នាដ​វដ្ដី​ឯក ស្ដេច​បាន​យាង​សោយ​សុខ​ឯ​ស្ថាន​បរម​សុខ​សួគ៌ា​!

___________________________________________________________
អាន​ផង​ដែរ ៖
១. មហា​ក្សត្រិយ៍​ថៃ​ផ្ញើ​ព្រះ​រាជ​សារ​រំលែក​ទុក្ខ
២. ប្រធានាធិបតី​ចិន​ផ្ញើ​សារ​រំលែក​ទុក្ខ
៣. ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រី ស្តេចយាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
៤. ក្រុម​នាដកា​សម្ដែង​របាំ​ឧទ្ទិស​កុសល​ថ្វាយ​សម្ដេច​ព្រះ​រៀម
៥. កម្រង​រូប​ភាព​នៃ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​សព​សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី ទេព​នាដ​វដ្ដី​ឯក

%d bloggers like this: