jump to navigation

មក​មើល​រថ​ភ្លើង​អាកាស «​ស្រកា​នាគ​» របស់​វៀតណាម ថ្ងៃសុក្រ 1 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in Tiếng Việt.
trackback

នានាប្រទេស៖ ហាណូយ, សស. វៀតណាម – គណៈ​កម្មការ​គ្រប់​គ្រង​រថ​ភ្លើង​អាកាស​របស់​​ទីក្រុង​ហាណូយ (MRB) បាន​បង្ហាញ​​រូប​ភាព​នៃ​រថ​ភ្លើង​អាកាស​ដែល​នឹង​ត្រូវ​រត់​រវាង​ញើន-​ហាណូយ (Nhon-Hanoi) ដែល​ជា​រថ​ភ្លើង​អាកាស​ខ្សែ​ទី​២ របស់​ទីក្រុង​វៀតណាម​មួយ​នេះ​។

រថ​ភ្លើង​អាកាស​ដែល​ផលិត​នៅ​ប្រទេស​បារាំង​នេះ មានពណ៌​ស្រស់​ស្អាត ដែល​រួម​មាន​ពណ៌​បៃតង​ខ្ចី ពណ៌​ក្រហម និង​ពណ៌​ស ដែល​ជា​ពណ៌​របស់​ផ្លែ​ស្រកា​នាគ ជា​ផ្លែ​ឈើ​ប្រចាំ​តំបន់ និង​ជា​ផ្លែ​ឈើ​សំខាន់​មួយ​របស់​វៀតណាម នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន​អាលស្តម (Alstom) ជា​អ្នក​ផលិត​។

សម្រាប់​រថ​ភ្លើង​អាកាស​ខ្សែ​នេះ មាន​ទាំង​អស់​៤​ទូរ ដោយ​មាន​ប្រវែង​សរុប​៧៨,២៧​ម៉ែត្រ និង​មាន​កៅអី​ចំនួន​៩៤ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​រហូត​ដល់​ទី​៩៥០​នាក់​។

រថភ្លើង​អាកាស​ខ្សែ​ទី​២​របស់​ហាណូយ​នេះ នឹង​រត់​ពី​ខណ្ឌ​ញើន ជាយ​ក្រុង​ហាណូយ​ឆ្ពោះ​មក​កាន់​កណ្ដាល​ក្រុង​ដោយ​មាន​រយៈ​ចម្ងាយ​១២,៥​គីឡូម៉ែត្រ ដោយ​ក្នុង​នោះ​ចែកជា​រថ​ភ្លើង​អាកាស (​លើ​​ផ្លូវ​) ចំនួន​៨,៥​គីឡូម៉ែត្រ ឆ្លង​កាត់​៨​ស្ថានីយ និង​ក្រោម​ដី​៤​គីឡូម៉ែត្រ​ទៀត​។ ដោយ​ឡែក​ចំពោះ​ផ្នែក​ក្រោម​ដី នឹង​កំណត់​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​​នៅ​ឆ្នាំ​២០២៣ និង​ផ្នែក​លើ​អាកាស កំណត់​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​២០២១ ខាង​មុខ​នេះ​​៕

562000010846601562000010846605562000010846606រថ​ភ្លើង​អាកាស «​ស្រកា​នាគ​» របស់​វៀតណាម

_____________________________________________________
ប្រកាសប្រហាក់ប្រហែល
១. អេឌីប៊ីអនុម័តប្រាក់សាងរថភ្លើងក្រោមដីទី១នៅក្រុងហាណូយ
២. មកមើលផ្លូវហាយវេយ៍វៀតណាម ទំនើបទាន់សម័យ៥៥គ.ម. ពីក្រុងព្រៃនគរទៅអាកាសយានដ្ឋានថ្មី ដែលមិនទាន់បានសាងសង់
៣. វៀតណាមផ្ដើមសាងសង់ផ្លូវក្រោមដីនៅព្រៃនគរបន្ទាប់ពីខកខានពីរឆ្នាំ
៤. មកមើលរថភ្លើងក្រោមដីរបស់វៀតណាម
៥. ហាណូយ​សាក​ល្បង​រថ​យន្ត​ក្រុង BRT ខ្សែ​ដំបូង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: