jump to navigation

ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​កម្ពុជា ថ្ងៃអាទិត្យ 3 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម.
3 comments

ទំនាក់​ទំនង​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា រដ្ឋ​ដែល​ទើប​ទទួល​បាន​ឯករាជ្យ​ថ្មី​ៗ ជាមួយ​បណ្ដា​ប្រទេស​​នានា​​លើ​លោក​ទាំង​ធំ​ទាំង​តូច ​ក្នុង​ន័យ​បង្កើន​ចំណង​មេត្រី​ភាព​មាន​ន័យ​ធំ​ធេង​ខ្លាំង​ណាស់ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​​របស់​របប​សង្គម​ជា​អមតៈ​នៃ​សម្ដេច​ព្រះ​ប្រមុខ​​​ជាតិ​ខ្មែរ នរោត្ដម សីហនុ​។ ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នេះ មាន​រយៈ​ពេល​៥០​ឆ្នាំ​គត់​នៃ​ដំណើរ​​ទស្សន​កិច្ច​ជា​ផ្លូវ​​​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​​ព្រះ​រាជ​អាណាចក្រ​កម្ពុជា​។

នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ពោធិចិនតុង នា​​ថ្ងៃ​ចន្ទ ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៩ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រម​ទាំង​មន្ត្រី​រាជការ​ និង​ប្រជា​ពល​រដ្ឋ​គ្រប់​ជាន់​ថ្នាក់ បាន​យាង និង​អញ្ជើញ​ចូលរួម​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​អធិក​អធមជូន​​ជា​​​កិត្តិយស​ចំពោះ​​ដំណើរ​​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ឯ.ឧ.​មហាមានី ឌីយ៉ូរី ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ហ្គីណេ និង​លោក​ជំទាវ ព្រម​ទាំង​​​គណៈ​ប្រតិភូ​​។

បន្ទាប់​ពី​សន្ទរកថា​ស្វាគមន៍​ភ្ញៀវ​រដ្ឋ​នៃ​កម្ពុជា​រួច​មក សម្ដេច​ព្រះ​​ប្រមុខ​រដ្ឋ​ស្ដេច​យាង​រួម​ដំណើរ​​ជា​មួយ​ឯ.ឧ.​ប្រធានាធិបតី​​តាំង​ពី​ចំណត​អាកាស​យាន​ដ្ឋាន​រហូត​ដល់​​​ព្រះ​បរម​រាជ​វាំង ដោយ​កាត់​តាម​វិថី​​ដ៏​ស្រស់​ឆើត​ឆាយ​ និង​សមិទ្ធផល​​នានា​​ដ៏​ច្រើន​សម្បើម​​របស់​ក្រុង​ភ្នំពេញ​នា​សម័យ​នោះ​។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ នៅ​ឯ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​បាន​ធ្វើ​ពិធី​ទទួល​សវនការ​ជា​ផ្លូវ​ការ​ជាមួយ​ភ្ញៀវ​រដ្ឋ ប្រកប​ដោយ​ភាព​ស្និទ្ធ​ស្នាល​ជា​ក្រែលែង​។ វេលា​បន្ទាប់ ព្រះ​អង្គ​ក៏​បាន​រៀប​ចំ​ពិធី​លៀង​សាយ​ភោជន៍​ជា​ផ្លូវ​ការ​មួយ​ផង​ដែរ នៅ​ឯ​វិមាន​រដ្ឋ​ចម្ការ​មន​។​ នា​យប់​ថ្ងៃ​ដដែល​នោះ​ដែរ នៅ​ឯ​សាល​មហោស្រព​ជាតិ​ព្រះ​សុរាម្រឹត ព្រះ​អង្គ​ក៏​មាន​ចាត់​ការ​សម្ដែង​សិល្បៈ​ជាតិ​ជូន​ភ្ញៀវ​ទស្សនា និង​ស្វែង​យល់​ពី​ប្រពៃណី​វប្បធម៌​ខ្មែរ​ផង​ដែរ​។

ឯ.ឧ.​មហាមានី ឌីយ៉ូរី ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ហ្គីណេ និង​លោក​ជំទាវ បាន​អញ្ជើញ​​​មក​បំពេញ​​​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៩ តប​តាម​ការ​យាង​ពី​សំណាក់​​សម្ដេច​ព្រះ​ប្រមុខ​​​ជាតិ​ខ្មែរ នរោត្ដម សីហនុ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

12345678

________________________________________________________________________
អាន​ផង​ដែរ​៖
១. មហា​បាតុកម្ម​ប្រជាពល​រដ្ឋ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី​នៃ​ប្រទេស​ហ្គីណេ
២. ថ្ងៃ​ទី​៣​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​កម្ពុជា

ថៃ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ ថ្ងៃអាទិត្យ 3 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in អាស៊ាន.
16 comments

ShotType1_540x540នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ បាន​បើក​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នេះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ ក្រោម​មូល​បទ «​ជំរុញ​ភាព​ជា​ដៃ​គូ​សម្រាប់​ចីរភាព​» និង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​បត្តិការ និង​ពង្រឹង​កុងសង់ស៊ុស ក្នុង​ចំណោម​សមាជិក​អាស៊ាន ដើម្បី​ដោះ​ស្រាយ​ការ​ប្រឈម​សកល​ថ្មី​ៗ​។ កិច្ច​ប្រជុំ​កំពូល​ក៏​នឹង​រិះ​រក​មធ្យោបាយ​នានា​ក្នុង​ការ​ធ្វើ​ឲ្យ​អាស៊ាន​ឈាន​ទៅ​កាន់​កម្រឹត​ខ្ពស់​ថែម​ទៀត​ប្រកប​ដោយ​ចីរភាព និង​មាន​ការ​ត​ភ្ជាប់​ដោយ​រលូន​។

សម្រាប់​កិច្ច​ប្រជុំ​កំពូល​លើក​នេះ នឹង​បើក​ឱកាស​ឲ្យ​មេ​ដឹក​នាំ​អាស៊ាន​ពិនិត្យ​មើល​ឡើង​វិញ និង​សិក្សា​អំពី​បញ្ហា​នានា​នា​ពេល​បច្ចុប្បន្ន រួម​នឹង​របៀប​វារៈ​សហគមន៍​អាស៊ាន បន្ទាប់​ពី​ការ​បើក​សហគមន៍​អាស៊ាន រួម​ទាំង​ការ​អនុម័ត​កម្ម​វិធី​អាស៊ាន​២០២៥ ៖ រួម​គ្នា​តែ​មួយ (​ទស្សនៈ​អាស៊ាន​២០២៥​) នៅ​ក្នុង​ឆ្នាំ​២០១៩​។

សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ឆ្នាំ​ក្រោយ ប្រទេស​វៀតណាម នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​៕

ShotType1_540x540-(2)មេដឹកនាំអាស៊ានទាំង១០ប្រទេសថតរូបក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ

_______________________________________________
អានព័ត៌មាន
១. ទីបំផុតកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ ក៏បានចាប់ផ្ដើម
២. ថៃបើកប្រជុំកំពូលអាស៊ានលើកទី១៥ ទាំងរញ៉េរញ៉ៃ
៣. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៦ បានបើកនៅក្រុងហាណូយ
៤. ហាណូយបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី១៧
៥. ចាការតា បើកកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី១៨
៦. កិច្ចប្រជុំកំពូលអាស៊ានគ្រាទី១៩ បើកជាផ្លូវការនៅឥណ្ឌូណេស៊ី
៧. កម្ពុជាបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០
៨. កិច្ចប្រជុំកំពូលអាស៊ានទី២១ បើកនៅក្រុងភ្នំពេញ
៩. ប្រ៊ុយណេបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ាន គ្រាទី២២
១០. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៣ បើកនៅប៊្រុយណេ
១១. ភូមាចាត់ប្រជុំកំពូលអាស៊ានលើកទី២៤ ជាប្រវត្តិសាស្ត្រ
១២. កិច្ចប្រជុំអាស៊ានលើកទី២៥ បានចាប់ផ្ដើមនៅភូមា
១៣. កិច្ចប្រជុំកំពូលអាស៊ាន លើកទី២៦ ចាប់ផ្ដើមនៅម៉ាឡេស៊ី
១៤. បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី២៧
១៥. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៨ និង​២៩ នៅ​វៀងចន្ទន៍
១៦. ភីលីព្ពីនស៍​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០
១៧. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ បើក​ហើយ
១៨. បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣២ នៅ​សិង្ហបុរី
១៩. សិង្ហ​បុរី​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣
២០. ថៃ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤
២១. លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥

%d bloggers like this: