jump to navigation

ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​កម្ពុជា ថ្ងៃអាទិត្យ 3 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម.
trackback

ទំនាក់​ទំនង​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា រដ្ឋ​ដែល​ទើប​ទទួល​បាន​ឯករាជ្យ​ថ្មី​ៗ ជាមួយ​បណ្ដា​ប្រទេស​​នានា​​លើ​លោក​ទាំង​ធំ​ទាំង​តូច ​ក្នុង​ន័យ​បង្កើន​ចំណង​មេត្រី​ភាព​មាន​ន័យ​ធំ​ធេង​ខ្លាំង​ណាស់ ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​​របស់​របប​សង្គម​ជា​អមតៈ​នៃ​សម្ដេច​ព្រះ​ប្រមុខ​​​ជាតិ​ខ្មែរ នរោត្ដម សីហនុ​។ ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នេះ មាន​រយៈ​ពេល​៥០​ឆ្នាំ​គត់​នៃ​ដំណើរ​​ទស្សន​កិច្ច​ជា​ផ្លូវ​​​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​​ព្រះ​រាជ​អាណាចក្រ​កម្ពុជា​។

នៅ​ឯ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ពោធិចិនតុង នា​​ថ្ងៃ​ចន្ទ ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៩ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ ព្រម​ទាំង​មន្ត្រី​រាជការ​ និង​ប្រជា​ពល​រដ្ឋ​គ្រប់​ជាន់​ថ្នាក់ បាន​យាង និង​អញ្ជើញ​ចូលរួម​ធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​អធិក​អធមជូន​​ជា​​​កិត្តិយស​ចំពោះ​​ដំណើរ​​ទស្សន​កិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ឯ.ឧ.​មហាមានី ឌីយ៉ូរី ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ហ្គីណេ និង​លោក​ជំទាវ ព្រម​ទាំង​​​គណៈ​ប្រតិភូ​​។

បន្ទាប់​ពី​សន្ទរកថា​ស្វាគមន៍​ភ្ញៀវ​រដ្ឋ​នៃ​កម្ពុជា​រួច​មក សម្ដេច​ព្រះ​​ប្រមុខ​រដ្ឋ​ស្ដេច​យាង​រួម​ដំណើរ​​ជា​មួយ​ឯ.ឧ.​ប្រធានាធិបតី​​តាំង​ពី​ចំណត​អាកាស​យាន​ដ្ឋាន​រហូត​ដល់​​​ព្រះ​បរម​រាជ​វាំង ដោយ​កាត់​តាម​វិថី​​ដ៏​ស្រស់​ឆើត​ឆាយ​ និង​សមិទ្ធផល​​នានា​​ដ៏​ច្រើន​សម្បើម​​របស់​ក្រុង​ភ្នំពេញ​នា​សម័យ​នោះ​។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ នៅ​ឯ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​បាន​ធ្វើ​ពិធី​ទទួល​សវនការ​ជា​ផ្លូវ​ការ​ជាមួយ​ភ្ញៀវ​រដ្ឋ ប្រកប​ដោយ​ភាព​ស្និទ្ធ​ស្នាល​ជា​ក្រែលែង​។ វេលា​បន្ទាប់ ព្រះ​អង្គ​ក៏​បាន​រៀប​ចំ​ពិធី​លៀង​សាយ​ភោជន៍​ជា​ផ្លូវ​ការ​មួយ​ផង​ដែរ នៅ​ឯ​វិមាន​រដ្ឋ​ចម្ការ​មន​។​ នា​យប់​ថ្ងៃ​ដដែល​នោះ​ដែរ នៅ​ឯ​សាល​មហោស្រព​ជាតិ​ព្រះ​សុរាម្រឹត ព្រះ​អង្គ​ក៏​មាន​ចាត់​ការ​សម្ដែង​សិល្បៈ​ជាតិ​ជូន​ភ្ញៀវ​ទស្សនា និង​ស្វែង​យល់​ពី​ប្រពៃណី​វប្បធម៌​ខ្មែរ​ផង​ដែរ​។

ឯ.ឧ.​មហាមានី ឌីយ៉ូរី ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋ​ហ្គីណេ និង​លោក​ជំទាវ បាន​អញ្ជើញ​​​មក​បំពេញ​​​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៩ តប​តាម​ការ​យាង​ពី​សំណាក់​​សម្ដេច​ព្រះ​ប្រមុខ​​​ជាតិ​ខ្មែរ នរោត្ដម សីហនុ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

12345678

________________________________________________________________________
អាន​ផង​ដែរ​៖
១. មហា​បាតុកម្ម​ប្រជាពល​រដ្ឋ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី​នៃ​ប្រទេស​ហ្គីណេ
២. ថ្ងៃ​ទី​៣​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​កម្ពុជា

មតិ»

1. chamnanphokdei - ថ្ងៃពុធ 6 ខែវិច្ឆិកា 2019

Satisfled

នៅ​ថ្ងៃទី អង្គារ 5 វ.ក 2019, 17:26 ស្រែ​ខ្មុក បាន​សរសេរ​ថា៖

> សុភ័ក្ត្រ posted: > “ទំនាក់​ទំនង​ជា​ប្រវត្តិ​សាស្ត្រ​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា > រដ្ឋ​ដែល​ទើប​ទទួល​បាន​ឯករាជ្យ​ថ្មី​ៗ > ជាមួយ​បណ្ដា​ប្រទេស​​នានា​​លើ​លោក​ទាំង​ធំ​ទាំង​តូច > ​ក្នុង​ន័យ​បង្កើន​ចំណង​មេត្រី​ភាព​មាន​ន័យ​ធំ​ធេង​ខ្លាំង​ណាស់ > ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ​​របស់​របប​សង្គម​ជ” >

2. មហា​បាតុកម្ម​ប្រជាពល​រដ្ឋ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានា - ថ្ងៃពុធ 6 ខែវិច្ឆិកា 2019

[…] ________________________________________________________________________ អាន​ផង​ដែរ​៖ ១. ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ជា​ផ្លូ… […]

3. ថ្ងៃ​ទី​៣​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី - ថ្ងៃ​ព្រហស្បតិ៍ 7 ខែវិច្ឆិកា 2019

[…] ឆ្នាំ​១៩៦៩ ដែល​ជា​ថ្ងៃ​ទី​៣ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃឯ.ឧ.​មហាមានី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: