jump to navigation

ថ្ងៃ​ទី​៣​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​កម្ពុជា ថ្ងៃអង្គារ 5 ខែវិច្ឆិកា 2019

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, សង្គម​រាស្ត្រ​និយម.
trackback

ថ្ងៃ​ពុធ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៩
ថ្ងៃ​ទី​៣ នៃ​ដំណើរ​​ទស្សន​កិច្ច​ជា​ផ្លូវ​​​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​​ព្រះ​រាជ​អាណាចក្រ​កម្ពុជា

ថ្ងៃ​ពុធ ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៩ ដែល​ជា​ថ្ងៃ​ទី​៣ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា​នៃឯ.ឧ.​មហាមានី ឌីយ៉ូរី ប្រធានាធិបតី​នៃ​ប្រទេស​ហ្គីណេ មាន​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​ដែល​​​​គណៈ​ប្រតិភូ​បាន​បំពេញ​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះ​រាជអាណាចក្រ​កម្ពុជា ក្រោម​របប​សង្គម​នៃ​អង្គ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​។

  • នៅ​មន្ទីរ​ពិព័រណ៍​អចិន្ត្រៃយ៍​នៃ​សមិទ្ធិ​សង្គម​រាស្ត្រ​និយម

សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ បាន​រួម​ដំណើរ​ជាមួយលោក​ប្រធានាធិបតី​នៃ​ប្រទេស​ហ្គីណេ លោក​ជំទាវ​ប្រធានាធិបតី និង​​គណៈ​ប្រតិភូ​ ធ្វើ​ការ​ទត និង​ទស្សនា​​នៅ​មន្ទីរ​ពិព័រណ៍​អចិន្ត្រៃយ៍​នៃ​សមិទ្ធិ​សង្គម​រាស្ត្រ​និយម​។ សមិទ្ធផល​នានា​នៃ​របប​សង្គម ដែល​ជា​ស្នាដៃ​នៃ​រដ្ឋាភិបាល​សង្គម​រួម​ជាមួយ​ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​កសាង​យ៉ាង​សម្បូរ​បែប ស័ក្ដិសម​ជា​ប្រទេស​ឯករាជ្យ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ជូន​ភ្ញៀវ​រដ្ឋ​ទស្សនា ប្រកប​ដោយ​ភាព​មោទន​នៃ​ប្រជាជាតិ​ខ្មែរ​នា​សម័យ​នោះ​​។

123

  • ប្រទាន​គ្រឿង​រាជ​ឥស្សរិយ​យស​ដល់​ភ្ញៀវ​រដ្ឋ

នៅ​ឯ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​រាជ​វាំង​វិញ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ស្ដេច​បាន​រៀប​ចំ​ពិធី​ប្រទាន​ជា​កិត្តិយស​នូវ​គ្រឿង​រាជ​ឥស្សរិយ​យស​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ជូន​លោក​ប្រធានាធិបតី លោក​ជំទាវ ព្រម​ទាំង​ឥស្សរជន​រួម​ដំណើរ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ បន្ទាប់​មក​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ និង​លោក​ប្រធានាធិបតី​ក៏​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ប្រកាស​រួម​រវាង​ប្រទេស​ទាំង​ពីរ​ផង​។

45

  • ដំណើរ​និវត្តនៃ​លោក​ប្រធានាធិបតី

នៅ​វេលា​ព្រលប់​ថ្ងៃ​ដដែល​នេះ ដែល​​ជា​ថ្ងៃ​បញ្ចប់​នៃដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ រយៈ​ពេល​៣​​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ប្រកប​ដោយ​ជោគ​ជ័យ និង​ផ្លែ​ផ្កា ស​បញ្ជាក់​ពី​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​ទាំង​ពីរ​ គឺ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​​លោក​ប្រធានាធិបតី​នៃ​ប្រទេស​ហ្គីណេ​។

នៅ​តាម​ដង​វិថី​នានា​ក្នុង​ក្រុង​ភ្នំពេញ ចាប់​ពី​ព្រះ​រាជ​ដំណាក់​ រហូត​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ពោធិចិន​តុង ប្រជា​រាស្ត្រ​ខ្មែរ សិស្សានុសិស្ស និង​អ្នក​រាជការ​គ្រប់​លំដាប់​បាន​ចេញ​មក​ស្វាគមន៍​ដំណើរ​និវត្ត​របស់​​​លោក​ប្រធានាធិបតី និង​​​​គណៈ​ប្រតិភូ​។ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ និង​អ្នក​ម្នាង ស្ដេច​យាង និង​អញ្ជើញ​ជូន​ដំណើរ​ភ្ញៀវ​រដ្ឋ​រហូត​ដល់​អាកាស​យាន​ដ្ឋាន​ផង​ដែរ​។

នៅ​ឯ​អាកាស​យាន​ដ្ឋាន​ឯណុះ​ពិធី​​បដិ​សណ្ឋារកិច្ច​ជូន​​ព្រះ​រាជ​ដំណើរ​និវត្ត​ជា​ផ្លូវ​ការ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជូន​ជា​កិត្តិយស​ដល់​​លោក​ប្រធានាធិបតី​ ដោយ​មាន​ការ​អញ្ជើញ​ត្រួត​ពល​កង​ទាហាន​កិត្តិយស​ខ្មែរ​ ព្រម​ទាំង​ការ​ជូន​បាច់​ផ្កា​ជា​ទី​អនុស្សាវរីយ៍​ដល់​​ភ្ញៀវ​រដ្ឋ​ផង​ដែរ​។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី និង​លោក​ជំទាវ​​ រយៈ​ពេល​៣​ថ្ងៃ​នៅ​នគរ​កម្ពុជា កាល​ពី​៥០​ឆ្នាំ​មុន​នេះ ពិត​ជា​បាន​បញ្ជាក់​ពី​នយោបាយ​ការទូត​ដ៏​ប៉ិន​ប្រសប់​មួយ​នៃ​អង្គ​សម្ដេច​ឪ​ក្នុង​ការ​ស្វះ​ស្វែង​រក​មិត្រ​ពី​គ្រប់​ទ្វីប​នៅ​ទូទាំង​ពិភព​លោក បន្ទាប់​ពី​ប្រទេស​កម្ពុជា ក៏ដូច​ជា​ប្រទេស​ឯ​ទៀត​ៗ​ទើប​ឆ្លង​ផុត​ពី​សម័យ​អាណា​និគម​និយម​មក​នោះ​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

67

________________________________________________________________________
អាន​ផង​ដែរ​៖
១. មហា​បាតុកម្ម​ប្រជាពល​រដ្ឋ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ជូន​ជា​កិត្តិយស​ចំពោះ​ឯក​ឧត្ដម​ប្រធានាធិបតី​នៃ​ប្រទេស​ហ្គីណេ
២. ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​កម្ពុជា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: