jump to navigation

សួស្ដី ២០២០ ថ្ងៃអង្គារ 31 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

Happy-New-Year-2020

ព្រះ​រាជ​ក្រឹត្យ​ស្ដី​អំពី​ការ​បង្កើត​គ្រឿង​រាជ​ឥស្សរិយ​យស​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ថ្ងៃចន្ទ 30 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
2 comments

------------------------------------------------------------_KH_24_Sep_1993-1------------------------------------------------------------_KH_24_Sep_1993-2------------------------------------------------------------_KH_24_Sep_1993-3------------------------------------------------------------_KH_24_Sep_1993-4

_________________________________________________
អាន​ផង​ដែរ ៖
១. សារាចរ​ណែនាំ​ស្ដី​ពី​ការ​ពាក់​គ្រឿង​ឥស្សរិយ​យស

លេខ​កូដ​ប្រៃសណីយ៍​ ៖ កំពង់​ស្ពឺ – ក្រុង​ច្បារមន ថ្ងៃអាទិត្យ 29 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កូដ​ប្រៃសណីយ៍-​កំពង់​ស្ពឺ.
add a comment

ក្រុង​ច្បារមន របស់ខេត្ត​កំពង់ស្ពឺ មាន​សរុប​ទាំង​អស់​៥សង្កាត់ ដោយ​សង្កាត់​​​នីមួយ​ៗ មាន​លេខ​កូដ​ប្រៃសណីយ៍​ផ្ទាល់​ខ្លួន​ ដូច​ត​ទៅ​នេះ​ ៖

  1. សង្កាត់​ច្បារមន – ០៥២៥១
  2. សង្កាត់​កណ្តោលដុំ – ០៥២៥២
  3. សង្កាត់​រការធំ – ០៥២៥៣
  4. សង្កាត់​សុព័រទេព – ០៥២៥៤
  5. សង្កាត់​ស្វាយក្រវ៉ាន់ – ០៥២៥៥

*** សម្រាប់​លេខ​កូដ​ប្រៃសណីយ៍​ស្រុក​ឯ​ទៀត​ៗ​របស់​ខេត្ត​កំពង់​ស្ពឺ ចុច​ទី​នេះ

_______________________________________________________
អាន​ផង​ដែរ​៖
១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង
២. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ខ្នុរចេញ​ផ្លែ ថ្ងៃសៅរ៍ 28 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
3 comments

បន្ទាប់​ពី​រង់​ចាំ​យ៉ាង​យូរ ពេល​នេះ​កូន​ខ្នុរ​ដែល​ខ្ញុំ​បាន​ដាំ​បាន​ចេញ​ផ្លែ​ហើយ​។ កូន​ខ្នុរ​មួយ​ដើម​ខ្ញុំ​បាន​ទិញយក​មក​ដាំ​លើ​ដី​ដ៏​តូច​ចង្អៀត​មួយ​ក្បែរ​របង​ផ្ទះ អស់​ប្រមាណ​ជាង​មួយ​ឆ្នាំ​ហើយ​យ៉ាង ពេល​នេះ​បាន​ចេញ​ជា​កូន​ផ្លែ​មក​ហើយ និង​សង្ឃឹម​ថា​នឹង​បាន​ទទួល​ទាន​ដ៏​ឆ្ងាញ់​ពី​ផ្លែ​មួយ​នេះ​។

ខ្ញុំ​បាន​ទិញ​កូន​ដើម​ខ្នុរ​មួយ​ដើម ដែល​កាល​ណុះ​អ្នក​លក់​ប្រាប់​ថា​ជា​ខ្នុរ​ការុត​។ ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​ទទួល​ទាន​ខ្នុរ​ផង ក៏​យក​មក​ដាំ​លេង​ៗ ក្បែរ​ផ្ទះ​។ កាល​ណុះ​អ្នក​លក់​ប្រាប់​ថា​៦​ខែ​បាន​ផល​ហើយ តែ​មិន​អញ្ចឹង​ទេ វា​យូរ​ច្រើន​សមគួរ​ផង​ទើប​ចេញ​ក្ដឹប​ខ្នុរ​នា​ថ្ងៃ​នេះ​ឯង​៕

thumbnail_20191228_124811ក្ដឹប​ខ្នុរ​ចេញ​
thumbnail_20191228_124827ដើម​ខ្នុរដែល​ខ្ញុំ​ដាំ​នៅ​ចំហៀង​ផ្ទះ

_______________________________________
អានផងដែរ៖
១. ខ្នុរបាយស្រាមួយដើម
២. ខ្នុរ​ណាំង​មុខ​ផ្ទះ
៣. បុប្ផ​ជាតិ​ឯ​ផ្ទះ​ខ្ញុំ
៤. ខ្នុរចេញ​ផ្លែ​ទី​២

ស្ដេច​យាង​បើក​ការដ្ឋាន​ផ្លូវ​រថ​ភ្លើង​ភ្នំពេញ​-​បាត់ដំបង ថ្ងៃសុក្រ 27 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
add a comment

80813412_2740280432696125_8149500393173286912_n

នេះ​កាល​ស្ដេច​យាង​បើក​ការដ្ឋាន​ផ្លូវ​រថ​ភ្លើង​ភ្នំពេញ​-​បាត់ដំបង។ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ មុនីវង្ស ចម​ចក្រ​ពង្ស ស្ដេច​យាង​​ជីក​ដី​ដំបូង​ជា​និមិត្ត​រូប​ដើម្បី​ស្ថាបនា​ផ្លូវរថ​ភ្លើង​ទី​១​របស់​នគរ​កម្ពុជា ពី​ព្រះ​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​បាត់ដំបង​។

Untitled-2ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ មុនីវង្ស ចម​ចក្រ​ពង្ស ស្ដេច​យាង​បើក​ការដ្ឋាន​ផ្លូវ​រថ​ភ្លើង​ភ្នំពេញ​-​បាត់ដំបង

គម្រោង​សាង​សង់​ផ្លូវ​ដែក​នៅ​ក្នុង​នគរ​កម្ពុជា​នេះ ធ្វើ​ឡើង​កាល​គ្រា​នគរ​យើង​ស្ថិត​នៅ​ក្រោម​ការ​​អភិបាល​ពី​រាជការបារាំង និង​ត្រូវ​បាន​សិក្សា​ពី​លទ្ធភាព​នៃ​ការ​សាង​សង់​នេះ តាំង​តែ​ពី​ឆ្នាំ​បារាំង​១៩២១ រហូត​មក​ដល់​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​​១៩២៩ ទើបពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ចាប់​ផ្ដើម​។

ក្រៅ​អំពី​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ​ស្ដេច​យាង​ជា​ព្រះ​រាជាធិបតី​ក្នុង​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​នោះ យើង​នៅ​ឃើញ​មាន​​លោក​អគ្គ​ទេសាភិបាល​ឥណ្ឌូចិន​ Pierre Marie Antoine Pasquier, លោក Fontaine ជាវិស្វករ​គ្រប់​គ្រង​គម្រោង ព្រម​ទាំង​មន្ត្រីជាន់​ខ្ពស់​ទាំង​ខ្មែរ និង​បារាំង​ជា​ច្រើន​ទៀត​បាន​​យាង និង​អញ្ជើញ​ចូលរួម​។ តាម​គម្រោង​នាពេល​នេះ ខ្សែ​រថ​ភ្លើង​នេះ នឹង​ចំណាយ​ពេល​ស្ថាបនា​រយៈ​ពេល​៤​ឆ្នាំ​៕

ដក​ស្រង់​ចេញ​ពី​អត្ថបទ​ដើមជាភាសា​បារាំង​សែស ចុច​ទី​នេះ

ជលជជាតិ​ដុះ​ចេញ​ពី​ភក់ ថ្ងៃ​ព្រហស្បតិ៍ 26 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in ចម្រៀង.
add a comment

ផ្កា​ឈូក

បងអុំ​ទូក​ទៅ អឺ… អឺយ… ឮ​សូរ​គ្រូកៗ
ទៅ​បេះ​​ៗ ផ្កា​ឈូក អឺ… អឺយ… នៅ​ក្នុង​បឹង​កក់។
ឱ​ផ្កា​ឈូក​អើយ អឺ… អឺយ… ដុះ​ចេញ​ពី​ភក់
គួរ​ធុំ​ៗ ​អាក្រក់ អឺ… អឺយ… ម្ដេច​ឡើយ​ឈ្ងុយឈ្ងប់។
ទាំង​មើម​ក្រអៅ អឺ… អឺយ… ទាំង​ម្សៅ​ឈ្ងុយ​សព្វ
ដុះ​ក្នុង​ៗ​ ដី​ល្បាប់ ​អឺ… អឺយ… ត្រឡប់​ជា​ល្អ»៕

កកន៖ បទ​ចម្រៀង​ដែល​ស្រែ​ខ្មុក​ចេះ​ចាំ​ពី​ក្មេង​មក តែ​មិន​ដឹង​ជា​របស់​អ្នក​និពន្ធ​ណា​។ បទ​នេះ មាន​ដាក់​ក្នុង​កម្ម​វិធី​សិក្សា​ថ្នាក់​បឋម​សិក្សា កាល​សម័យ​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា​។ រូប៖ ផ្កា​ឈូក​ដុះ​ក្នុង​ឧទ្យាន​មួយ​នៅ​ក្នុង​មឿង​បូរាណ ប្រទេស​ថៃ

_________________________________________________
អានផងដែរ៖
១. បើនាងបុកស្រូវ

Merry Christmas 2019 ថ្ងៃពុធ 25 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

96478328979f71f25123c75240daf18b

%d bloggers like this: