jump to navigation

កម្ពុជា​បាន​មេដាយ​៩​គ្រឿង ក្រោយ​ពិធី​បើក​ផ្លូវ​ការ ស៊ីហ្គេមស៍​នៅ​ភីលីព្ពីនស៍ ថ្ងៃអាទិត្យ 1 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​៣០.
9 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

38នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – ថ្ងៃ​ទី​១ ខែ​ធ្នូ នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​ពិធី​បើក​ជា​ផ្លូវ​ការ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍​លើក​ទី​៣០ នៅ​ប្រទេស​ភីលីព្ពីនស៍​នេះ កម្ពុជា​ទទួល​បាន​មេដាយ​ជា​បន្ត​បន្ទាប់ គិត​ពេញ​មួយ​ថ្ងៃ​នេះ គឺ​ចំនួន​៩​មេដាយ ដែល​ក្នុង​នោះ​មាន​មេដាយ​ប្រាក់​ចំនួន​៣ និង​សំរឹទ្ធ​ចំនួន​៦​ ដោយ​បាន​មក​ពី​ប្រភេទ​កីឡា​ចំនួន​ពីរ គឺ​គុន​ប្រពៃណី​ភីលីព្ពីនស៍ អារនីស និង​កីឡា​សី​ប៉ាក់តាក្រ​។​

សម្រាប់​ប្រភេទ​កីឡា​​គុន​ប្រពៃណី​ភីលីព្ពីនស៍ អារនីស ទទួល​បាន​មេដាយ​ប្រាក់​ចំនួន​២ និង​សំរឹទ្ធ​ចំនួន​៦ ដោយ​បាន​មក​ពី​កីឡាករ យ៉ុង ម៉េងលី (​ប្រាក់​)​, សុខ ឈុន (សំរឹទ្ធ), ឌឹប ង៉ែត (សំរឹទ្ធ​)​។

18ដោយ​ឡែក​ប្រភេទ​​កីឡា​សី​ប៉ាក់តាក្រ​ បាន​ឈ្នះ​មេដាយ​ប្រាក់​១​គ្រឿង​ លើវិញ្ញាសាទាត់សី ចូលកន្ត្រក។

សម្រាប់​មេដាយ​សរុប​គិត​មក​ដល់​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ ប្រទេស​កម្ពុជា​យើង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៧ ដោយ​បាន​មេដាយ​ប្រាក់​ចំនួន​៣ និង​​សំរឹទ្ធ​ចំនួន​៦ សរុប​៩​មេដាយ។ ឯ​ប្រទេស​ភីលីព្ពីនស៍ ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទី​២១ និង​សរុប​ចំនួន​៣៩​មេដាយ​៕

9
ការ​ប្រកួត​គុន​ប្រពៃណី​ភីលីព្ពីនស៍ អារនីស (​កម្ពុជា​ងាវ​ខៀវ​)1
ក្រុម​កីឡាករ​សី​ប៉ាក់តាក្រ​របស់​កម្ពុជា

medal-2019

__________________________________________________________________
អាន​ផង​ដែរ​៖
១. ភីលីព្ពីនស៍​​​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (​ស៊ីហ្គេមស៍​) លើក​ទី​៣០
២. មេដាយ​មាស​ដំបូង​របស់​កម្ពុជា នៅ​ស៊ីហ្គេមស៍​លើក​ទី​៣០
៣. កម្ពុជា​បន្ថែម​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ទី​២ ដល់​កម្ពុជា
៥. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​ប្រាក់​១​ពី​ប៉េតង់
៦. សូហ្វត៍ តឺននីស ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង
៧. តេក្វាន់ដូ​បន្ថែម​មេដាយ​មាស​ទី​៣ ខណៈ​ប្រដាល់​សេរី បាន​មេដាយ​​សំរឹទ្ធ​៣
៨. មេដាយ​មាស​១​ទៀត​ពី​ជឺជីតស៊ូ ឯ​ប្រភេទ​កីឡា​៥​ទៀត រក​បាន​មេដាយ​សំរឹទ្ធ​១០​គ្រឿង នា​ថ្ងៃ​នេះ
៩. ចំបាប់​រក​បាន​មេដាយ​សំរឹទ្ធបន្ថែម​៤​គ្រឿង និង​ប្រដាល់​សេរី​១​គ្រឿង
១០. ស៊ីហ្គេមស៍​ទី​៣០ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨

%d bloggers like this: