jump to navigation

កម្ពុជា​ចាញ់​ភូមា​២-១ ថ្ងៃចន្ទ 2 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​៣០.
5 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

18នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – យប់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ កម្ពុជា​បាន​បន្ត​ប្រកួត​កីឡា​បាល់​ទាត់​ជា​លើក​ទី​៣​ហើយ សម្រាប់​ការ​ប្រកួត​បាល់​ទាត់​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​នេះ នៅ​ប្រទេស​​ភីលីព្ពីនស៍​​នេះ ដោយ​ត្រូវ​ប្រកួត​ជាមួយ​ប្រទេស​ភូមា​។

ការ​ប្រកួត​បាន​ធ្វើ​ឡើង​យ៉ាង​ស្វិត​ស្វាញ​រវាង​ក្រុម​កីឡាករ​មក​ពី​ប្រទេស​ទាំង​ពីរ ដោយ​លទ្ធផល​នៅ​នាទី​ចុង​ក្រោយ​ភូមា​បាន​យក​ឈ្នះ​កម្ពុជា ក្នុង​ពិន្ទុ​ពីរ​ទល់​នឹង​១​​។ ដូច​នេះ​កម្ពុជា​ទទួល​បាន​៤​ពិន្ទុ​ដោយ​យក​ឈ្នះ​មួយ ស្មើ​មួយ និង​ចាញ់​មួយ ដោយ​នៅ​រង់​ចាំ​មួយ​ប្រកួត​ទៀត ជាមួយ​ប្រទេស​ម៉ាឡេស៊ី​៕

________________________________________________________
អាន​ផង​ដែរ៖
១. បើក​ឆាក​បាល់​ទាត់​ស៊ីហ្គេមស៍ កម្ពុជា​ស្មើ​ម្ចាស់​ផ្ទះ​​ភីលីព្ពីនស៍ ១-១
២. បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​យកឈ្នះ​​ទីម័រ ឡេស្តេ ប្រាំ​​សូន្យ
៣. កម្ពុជា​យក​ឈ្នះ​ម៉ាឡេស៊ី​ ៣-១
៤. វៀតណាម​យក​ឈ្នះ​កម្ពុជា ៤-០
៥. កម្ពុជា​ចាញ់​ភូមា

មេដាយ​មាស​ដំបូង​របស់​កម្ពុជា នៅ​ស៊ីហ្គេមស៍​លើក​ទី​៣០ ថ្ងៃចន្ទ 2 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​៣០.
9 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

38នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – ថ្ងៃ​នេះ​ (២ ធ្នូ ២០១៩) កម្ពុជា​ទទួល​បាន​មេដាយ​​មាស​ដំបូង​ហើយ​នៅ​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេមស៍​លើក​ទី​៣០ នៅ​ប្រទេស​ភីលីព្ពីនស៍​​។ មេដាយ​មាស​១​គ្រឿង​ទទួល​បាន​ពី​​ប្រភេទ​កីឡា​​គុន​ប្រពៃណី​ភីលីព្ពីនស៍ អារនីស។

កីឡាករ យ៉ុង ម៉េងលី បាន​ឈ្នះមេដាយមាស១គ្រឿង លើប្រភេទកីឡាគុន​ប្រពៃណី​ភីលីព្ពីនស៍ អារនីស វិញ្ញាសា Full contact Padded Stick ក្នុង​ទម្ងន់​៦០​-៦៥​គ.ក្រ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ដំបូង សម្រាប់​ការ​ប្រកួត​កីឡា​តំបន់​គ្រា​នេះ​។

ក្រៅ​ពី​មេដាយ​មាស​នេះ កីឡា​នេះ​ក៏​បាន​នាំ​មេដាយ​សំរឹទ្ធ​ចំនួន​៧​ផ្សេង​ទៀត ដែល​ទទួល​បាន​ដោយ​កីឡាករ ឌែប ង៉ែត​, សុខ ឈុន​, បូ ចន្ធី​, មឿន ប៊ុនលី, កីឡាការិនី ខៀវ ចិន្ដារ័ត្ន​, យូស សានចាន់ណា​,​ និង ស៊ី វែនសុនិតា​។

សម្រាប់​មេដាយ​សរុប​គិត​មក​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ វេលា​ម៉ោង​១៩.០០ (​ម៉ោង​នៅ​កម្ពុជា​) ប្រទេស​កម្ពុជា​យើង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៧ ដដែល ដោយ​បាន​មេដាយ​មាស​ចំនួន​១ ​ប្រាក់​ចំនួន​៣ និង​​សំរឹទ្ធ​ចំនួន​១៣ សរុប​១៧​មេដាយ។ ឯ​ប្រទេស​ភីលីព្ពីនស៍ ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១ ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទី​៣៨ និង​សរុប​ចំនួន​៧១​មេដាយ​៕

74
កីឡាករ យ៉ុង ម៉េងលី បាន​ឈ្នះមេដាយមាស១គ្រឿង87
ពិធី​គោរព​ភ្លេង​ជាតិ​កម្ពុជា​ក្នុង​ការ​ទទួល​មេដាយ​មាស

medal-2019

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​៩​គ្រឿង ក្រោយ​ពិធី​បើក​ផ្លូវ​ការ ស៊ីហ្គេមស៍​នៅ​ភីលីព្ពីនស៍
២. កម្ពុជា​បន្ថែម​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង
៣. ប៉េតង់​ផ្ដល់​មេដាយ​មាស​ទី​២ ដល់​កម្ពុជា
៤. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​ប្រាក់​១​ពី​ប៉េតង់
៥. សូហ្វត៍ តឺននីស ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង
៦. តេក្វាន់ដូ​បន្ថែម​មេដាយ​មាស​ទី​៣ ខណៈ​ប្រដាល់​សេរី បាន​មេដាយ​​សំរឹទ្ធ​៣
៧. មេដាយ​មាស​១​ទៀត​ពី​ជឺជីតស៊ូ ឯ​ប្រភេទ​កីឡា​៥​ទៀត រក​បាន​មេដាយ​សំរឹទ្ធ​១០​គ្រឿង នា​ថ្ងៃ​នេះ
៨. ចំបាប់​រក​បាន​មេដាយ​សំរឹទ្ធបន្ថែម​៤​គ្រឿង និង​ប្រដាល់​សេរី​១​គ្រឿង
៩. ស៊ីហ្គេមស៍​ទី​៣០ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨

%d bloggers like this: