jump to navigation

កម្ពុជា​បន្ថែម​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង ថ្ងៃអង្គារ 3 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​៣០.
9 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

38នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – សម្រាប់​ការ​ប្រកួត​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ នៅ​ប្រទេស​​ភីលីព្ពីនស៍​​​នា​ថ្ងៃ​អង្គារ ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ កម្ពុជា​ទទួល​បាន​មេដាយ​ទាំង​អស់​ចំនួន​៤ គឺ​សំរឹទ្ធ​ទាំង​អស់ ដោយ​ទទួល​បាន​​ពី​​ប្រភេទ​កីឡា​​គុន​ប្រពៃណី​ភីលីព្ពីនស៍ អារនីស​។

កីឡាករិនី អេង ស៊ូម៉ាឡា​ និង​កីឡាករ ឆែម សីលា ជា​អ្នក​ធ្វើ​សម្រេច​នូវ​មេដាយ​ទាំង​៤​នេះ ដោយ​ម្នាក់​ៗ​ឈ្នះ​មេដាយ​ចំនួន​ពីរ​ លើវិញ្ញាសា Non Traditional Open Weapon, Traditional Open Weapon។

សម្រាប់​មេដាយ​សរុប​គិត​មក​ដល់​ថ្ងៃ​ទី​៣ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ វេលា​ម៉ោង​២០.០០ (​ម៉ោង​នៅ​កម្ពុជា​) ប្រទេស​កម្ពុជា​យើង​​ធ្លាក់​មក​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​៩​វិញ ដោយ​បាន​មេដាយ​មាស​ចំនួន​១ ​ប្រាក់​ចំនួន​៣ និង​​សំរឹទ្ធ​ចំនួន​១៧ សរុប​២១​មេដាយ។ ឯ​ប្រទេស​ភីលីព្ពីនស៍ ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១ ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទី​៤៧ និង​សរុប​ចំនួន​៩៥​មេដាយ​៕

78822326_718925258617891_7463710269097639936_oពិធី​បង្ហួត​ទង់​ជាតិ​ប្រទេស​ទទួល​បាន​មេដាយ
medal-2019

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​៩​គ្រឿង ក្រោយ​ពិធី​បើក​ផ្លូវ​ការ ស៊ីហ្គេមស៍​នៅ​ភីលីព្ពីនស៍
២. មេដាយ​មាស​ដំបូង​របស់​កម្ពុជា នៅ​ស៊ីហ្គេមស៍​លើក​ទី​៣០
៣. ប៉េតង់​ផ្ដល់​មេដាយ​មាស​ទី​២ ដល់​កម្ពុជា
៤. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​ប្រាក់​១​ពី​ប៉េតង់
៥. សូហ្វត៍ តឺននីស ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង
៦. តេក្វាន់ដូ​បន្ថែម​មេដាយ​មាស​ទី​៣ ខណៈ​ប្រដាល់​សេរី បាន​មេដាយ​​សំរឹទ្ធ​៣
៧. មេដាយ​មាស​១​ទៀត​ពី​ជឺជីតស៊ូ ឯ​ប្រភេទ​កីឡា​៥​ទៀត រក​បាន​មេដាយ​សំរឹទ្ធ​១០​គ្រឿង នា​ថ្ងៃ​នេះ
៨. ចំបាប់​រក​បាន​មេដាយ​សំរឹទ្ធបន្ថែម​៤​គ្រឿង និង​ប្រដាល់​សេរី​១​គ្រឿង
៩. ស៊ីហ្គេមស៍​ទី​៣០ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨

មក​សៀមរាប ថ្ងៃអង្គារ 3 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
4 comments

ព្រឹក​មិញ​នេះ (​៣ ធ្នូ ២០១៩​) ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​កាន់​សៀមរាប​ក្រុង​តាម​រយៈ​រថយន្ត​ផ្ទាល់​ខ្លួន​ ដោយ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក និង​មក​ដល់​នៅ​ម៉ោង​ប្រមាណ​៣​រសៀល​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​ខ្ញុំ​បាន​បើក​រថយន្ត​ខ្លួន​ឯង​មក​កាន់​ទី​នេះ​​។ ខ្ញុំ​នៅ​ទី​នេះចំនួន​៣​យប់​៤​ថ្ងៃ ដើម្បី​បំពេញ​ការងារ​មួយ​ចំនួន និង​ឆ្លៀត​ពេល​កម្សាន្ត​ផង​៕

thumbnail_20191203_115147
មក​ដល់​កំពង់ធំ​ក្រុង
thumbnail_20191203_144621
មក​ដល់​សៀមរាប​ក្រុង

________________________________________________________
អាន​ផង​ដែរ​ ៖
១. ទៅ​លេង​អង្គរ​វត្ត
២. ទៅ​លេង​អង្គរ​ធំ
៣. ត្រឡប់​មក​ពី​សៀមរាប​វិញ
៤. សណ្ឋាគារ​ហ្គ្រីន អាម៉ាហ្សូន រ៉េស៊ីដេនស៍

%d bloggers like this: