jump to navigation

កម្ពុជា​យក​ឈ្នះ​ម៉ាឡេស៊ី​ ៣-១ ថ្ងៃពុធ 4 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​៣០.
5 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

18នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – ក្រុម​កីឡាករ​បាល់​ទាត់​របស់​កម្ពុជា នៅ​​រសៀល​​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ បាន​ធ្វើ​យ៉ាង​អស្ចារ្យ សម្រាប់​ការ​ប្រកួត​បាល់​ទាត់​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ ដែល​ជា​ការ​ប្រកួត​លើក​ទី​៤​របស់​ខ្លួន ដែល​ត្រូវ​ប៉ះ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​។

ការ​ប្រកួត​បាន​ធ្វើ​ឡើង​យ៉ាង​ស្វិត​ស្វាញ​ និង​គ្រប​សង្កត់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​កីឡាករ​កម្ពុជា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​ស៊ុត​បញ្ចូល​ទី​ជា​បន្ត​បន្ទាប់​ទៅ​កាន់​ក្រុម​ម៉ាឡេស៊ី​រហូត​ដល់​ទៅ​៣​គ្រាប់ តែ​នៅ​នាទី​ចុង​ក្រោយ​ក្រុម​ម៉ាឡេស៊ី​បាន​ស៊ុត​ចូល​មួយ​គ្រាប់​វិញ​។

ជា​លទ្ធផល​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ម៉ាឡេស៊ី​៣​ទល់​និង​១ ដែល​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​ក្រុម​ខ្លាំង​ទី​២ ក្នុង​ពូល​អា ដើម្បី​ចូល​ទៅ​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជា​បន្ត​ទៀត​។ នេះ​រាប់​ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ក្នុង​កីឡា​អាស៊ី​អាគ្នេយ៍ ដែល​កម្ពុជា​អាច​ចូល​ទៅ​វគ្គ​នេះ​បាន​។

សម្រាប់​មេដាយ​សរុប​គិត​មក​ដល់​ថ្ងៃ​ទី​៤ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ វេលា​ម៉ោង​២០.០០ (​ម៉ោង​នៅ​កម្ពុជា​) ប្រទេស​កម្ពុជា​​មិន​បាន​ទទួល​មេដាយ​បន្ថែម​ទេ ដោយ​ស្ថិត​នៅ​​ក្នុង​ចំណាត់​ថ្នាក់​ទី​៩​ដដែល ដោយ​បាន​មេដាយ​មាស​ចំនួន​១ ​ប្រាក់​ចំនួន​៣ និង​​សំរឹទ្ធ​ចំនួន​១៧ សរុប​២១​មេដាយ។ ឯ​ប្រទេស​ភីលីព្ពីនស៍ ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១ ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទី​៥៦ និង​សរុប​ចំនួន​១១៩​មេដាយ​៕

79298491_720698481773902_4103038766753513472_n79644577_720698511773899_7446715921025990656_n

medal-2019

________________________________________________________
អាន​ផង​ដែរ៖
១. បើក​ឆាក​បាល់​ទាត់​ស៊ីហ្គេមស៍ កម្ពុជា​ស្មើ​ម្ចាស់​ផ្ទះ​​ភីលីព្ពីនស៍ ១-១
២. បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​យកឈ្នះ​​ទីម័រ ឡេស្តេ ប្រាំ​​សូន្យ
៣. កម្ពុជា​ចាញ់​ភូមាន​២-១
៤. វៀតណាម​យក​ឈ្នះ​កម្ពុជា ៤-០
៥. កម្ពុជា​ចាញ់​ភូមា

ទៅ​លេង​អង្គរ​វត្ត ថ្ងៃពុធ 4 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

ល្ងាច​មិញ​នេះ (​៤ ធ្នូ ២០១៩​) បន្ទាប់​ពី​បំពេញ​ការងារ​រួច ក៏​បាន​ទៅ​លេង​ប្រាសាទ​នគរ​វត្ត​ដ៏​ល្បាញ​ល្បី​របស់​ខ្មែរ​យើង​មួយ​ភ្លែត​ដែរ​។ តាំង​ពី​គេ​បិទ​ស្ពាន​ឆ្លង និង​បើក​ស្ពាន​បណ្ដោះ​អាសន្នមក​ទើប​តែមាន​ឱកាស​បាន​មក​លេង​។

បន្ទាប់​ពី​ចូល​ទស្សនា និង​ថត​រូប​​លេងមក នៅ​ពេល​យប់​ក៏​បាន​មក​ញ៉ាំ​អាហារ​នៅ​តាម​ផ្លូវ​ខាង​មុខ​ផ្សារ​ចាស់ និង​ដើរ​លេង​ផាប់​ស្ត្រីត​អី​នឹង​គេ​មួយ​ភ្លែត រួច​ក៏​មក​សម្រាក​នៅ​សណ្ឋាគារ​វិញ​ទៅ​៕

thumbnail_20191204_165903thumbnail_20191204_173307thumbnail_20191204_200405thumbnail_20191204_200407

________________________________________________________
អាន​ផង​ដែរ​ ៖
១. មក​សៀមរាប
២. ទៅ​លេង​អង្គរ​ធំ

%d bloggers like this: