jump to navigation

ប៉េតង់​ផ្ដល់​មេដាយ​មាស​ទី​២ ដល់​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ 5 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​៣០.
7 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

38នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – ក្រុម​​កីឡា​ប៉េតង់​នា​រី​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ បាន​ដណ្ដើម​យក​មេដាយ​មាស​ទី​២​ឲ្យ​កម្ពុជា បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម​ម៉ាឡេស៊ី ក្នុង​លទ្ធផល​១៣​ទល់​នឹង​៤​។

កីឡា​ការិនី​ ស្រ៊ាង​ សុរ៉ាឃីម​ ឌួង​ ឌីណា​ និង​កីឡា​ការិនី​ ឃួន យ៉ារី បាន​ប្រកួត​ក្នុង​វិញ្ញាសា​៣​ទល់​៣ ដោយ​បាន​ធ្វើ​ពិន្ទុ​យ៉ាង​ល្អ និង​ដណ្ដើម​បាន​ជ័យ​ជម្នះ ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ទី​២ ក្នុង​​ព្រឹត្តិការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ នៅ​ប្រទេស​ភីលីព្ពីនស៍ នា​ឱកាស​នេះ​​។

សម្រាប់​មេដាយ​សរុប​គិត​មក​ដល់​ថ្ងៃ​ទី​៥ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ វេលា​ម៉ោង​១៥.០០ (​ម៉ោង​នៅ​កម្ពុជា​) ប្រទេស​កម្ពុជា​​បាន​កើន​មេដាយ​មាស​ចំនួន​១​ពី​កីឡា​ប៉េតង់​នារី​នេះ ធ្វើ​​ឲ្យ​ឡើង​មក​នៅ​​ក្នុង​ចំណាត់​ថ្នាក់​ទី​៧​វិញ​ ដោយ​បាន​មេដាយ​មាស​ចំនួន​២ ​ប្រាក់​ចំនួន​៣ និង​​សំរឹទ្ធ​ចំនួន​១៧ សរុប​២២​មេដាយ។ ឯ​ប្រទេស​ភីលីព្ពីនស៍ ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១ ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទី​៥៦ និង​សរុប​ចំនួន​១២៤​មេដាយ​៕

79298491_720698481773902_4103038766753513472_n79644577_720698511773899_7446715921025990656_n

medal-2019

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​៩​គ្រឿង ក្រោយ​ពិធី​បើក​ផ្លូវ​ការ ស៊ីហ្គេមស៍​នៅ​ភីលីព្ពីនស៍
២. មេដាយ​មាស​ដំបូង​របស់​កម្ពុជា នៅ​ស៊ីហ្គេមស៍​លើក​ទី​៣០
៣. កម្ពុជា​បន្ថែម​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង
៤. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​ប្រាក់​១​ពី​ប៉េតង់
៥. សូហ្វត៍ តឺននីស ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង
៦. តេក្វាន់ដូ​បន្ថែម​មេដាយ​មាស​ទី​៣ ខណៈ​ប្រដាល់​សេរី បាន​មេដាយ​​សំរឹទ្ធ​៣
៧. មេដាយ​មាស​១​ទៀត​ពី​ជឺជីតស៊ូ ឯ​ប្រភេទ​កីឡា​៥​ទៀត រក​បាន​មេដាយ​សំរឹទ្ធ​១០​គ្រឿង នា​ថ្ងៃ​នេះ
៨. ចំបាប់​រក​បាន​មេដាយ​សំរឹទ្ធបន្ថែម​៤​គ្រឿង និង​ប្រដាល់​សេរី​១​គ្រឿង
៩. ស៊ីហ្គេមស៍​ទី​៣០ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨

ទៅ​លេង​អង្គរ​ធំ ថ្ងៃ​ព្រហស្បតិ៍ 5 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

ល្ងាច​មិញ​នេះ (​៥ ធ្នូ ២០១៩​) បន្ទាប់​ពី​បំពេញ​ការងារ​រួច ក៏​បាន​ទៅ​លេង​ប្រាសាទ​បាយ័ន អង្គរ​ធំ​ដ៏​ល្បាញ​ល្បី​របស់​ខ្មែរ​យើង​មួយ​ភ្លែត​ដែរ​។ ដោយ​សារ​ខ្ញុំ​បាន​ទៅ​រៀង​ល្ងាច​បន្តិច​ហើយ មើល​ទៅ​មិន​មាន​មនុស្ស​ម្នា​ច្រើន​ទេ​​៕

________________________________________________________
អាន​ផង​ដែរ​ ៖
១. មក​សៀមរាប
២. ទៅ​លេង​អង្គរ​វត្ត

%d bloggers like this: