jump to navigation

ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​ប្រាក់​១​ពី​ប៉េតង់ ថ្ងៃសុក្រ 6 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​៣០.
9 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

38នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះក្នុង​​ព្រឹត្តិការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ នៅ​ប្រទេស​ភីលីព្ពីនស៍ ក្រុម​កីឡាករ​ប៉េតង់​កម្ពុជា បាន​ប្រកួត​ដណ្ដើម​មេដាយ​មាស​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ថៃ ក្នុង​​វិញ្ញាសា២ទល់២​។

កីឡាករ សុខ ចាន់មាន និងញ៉ែម បូរ៉ា បាន​ប្រកួត​ចាញ់ក្រុម​មក​ពី​ប្រទេស​ថៃ ក្នងពិន្ទុ ៥ទល់១៣ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្ពុជា​យើង​បាន​ត្រឹម​មេដាយ​ប្រាក់​​។ ហេតុ​ដូចនេះ​សម្រាប់​កីឡា​ប៉េតង់​នៅ​គ្រា​នេះ​ទទួល​បាន​មេដាយ​តែ​ពីរ គឺ​មាស​មួយ និង​ប្រាក់​មួយ​នា​ថ្ងៃ​នេះ​ឯង​។

សម្រាប់​មេដាយ​សរុប​គិត​មក​ដល់​ថ្ងៃ​ទី​៦ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ វេលា​ម៉ោង​២២.០០ (​ម៉ោង​នៅ​កម្ពុជា​) ប្រទេស​កម្ពុជា​​បាន​កើន​មេដាយ​ប្រាក់​​ចំនួន​១​ពី​កីឡា​ប៉េតង់​បុរស​​នេះ និង​បាន​ធ្លាក់​មក​នៅ​​​ក្នុង​ចំណាត់​ថ្នាក់​ទី​៧​វិញ​ ដោយ​បាន​មេដាយ​មាស​ចំនួន​២ ​ប្រាក់​ចំនួន​៤ និង​​សំរឹទ្ធ​ចំនួន​១៧ សរុប​២៣​មេដាយ។ ឯ​ប្រទេស​ភីលីព្ពីនស៍ ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១ ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទី​៧១ និង​សរុប​ចំនួន​១៧៦​មេដាយ​៕

78695012_721647575012326_1252097676770541568_o79402781_721647645012319_2485284148680327168_o

medal-2019

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​៩​គ្រឿង ក្រោយ​ពិធី​បើក​ផ្លូវ​ការ ស៊ីហ្គេមស៍​នៅ​ភីលីព្ពីនស៍
២. មេដាយ​មាស​ដំបូង​របស់​កម្ពុជា នៅ​ស៊ីហ្គេមស៍​លើក​ទី​៣០
៣. កម្ពុជា​បន្ថែម​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ទី​២ ដល់​កម្ពុជា
៥. សូហ្វត៍ តឺននីស ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង
៦. តេក្វាន់ដូ​បន្ថែម​មេដាយ​មាស​ទី​៣ ខណៈ​ប្រដាល់​សេរី បាន​មេដាយ​​សំរឹទ្ធ​៣
៧. មេដាយ​មាស​១​ទៀត​ពី​ជឺជីតស៊ូ ឯ​ប្រភេទ​កីឡា​៥​ទៀត រក​បាន​មេដាយ​សំរឹទ្ធ​១០​គ្រឿង នា​ថ្ងៃ​នេះ
៨. ចំបាប់​រក​បាន​មេដាយ​សំរឹទ្ធបន្ថែម​៤​គ្រឿង និង​ប្រដាល់​សេរី​១​គ្រឿង
៩. ស៊ីហ្គេមស៍​ទី​៣០ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨

ត្រឡប់​មក​ពី​សៀមរាប​វិញ ថ្ងៃសុក្រ 6 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
1 comment so far

ព្រឹក​មិញ​នេះ (​៦ ធ្នូ ២០១៩​) ខ្ញុំ​បាន​ត្រឡប់​ពី​សៀមរាប មក​ភ្នំពេញ​វិញ ដោយ​ចេញ​ដំណើរ​ពី​ម៉ោង​ប្រមាណ​ជិត​១០​ព្រឹក និង​មក​ដល់​ភ្នំពេញ​វិញ នៅ​ម៉ោង​ប្រមាណ​៥.៣០​ល្ងាច​៕

thumbnail_20191206_152852

________________________________________________________
អាន​ផង​ដែរ​ ៖
១. មក​សៀមរាប

%d bloggers like this: