jump to navigation

វៀតណាម​យក​ឈ្នះ​កម្ពុជា ៤-០ ថ្ងៃសៅរ៍ 7 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​៣០.
5 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

18នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – ក្រុម​កីឡាករ​បាល់​ទាត់​របស់​កម្ពុជា នៅ​​រាត្រី​​​ថ្ងៃសៅរ៍ ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ បាន​ប្រកួត​ចាញ់​ថ្វី​ជើង​កីឡាករ​មក​ពី​ប្រទេស​វៀតណាម សម្រាប់​ការ​ប្រកួត​បាល់​ទាត់​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ ដែល​ជា​ការ​ប្រកួត​លើក​ទី​៥ វគ្គ​ពាក់​កណ្ដាល​ផ្ដាត់​ព្រ័ត្រ​។

ក្រុម​កីឡាករ​វៀតណាម​មាន​ប្រៀប​លើ​កម្ពុជា​យ៉ាង​ជាក់​ច្បាស់ និង​បាន​យក​ឈ្នះ​លើ​៣​ទល់​នឹង​០ នៅ​តង់​ទី​១ និង​មួយ​គ្រាប់​ទៀត​នៅ​តង់​ទី​២​។ សរុប​វៀតណាម​បាន​យក​ឈ្នះ​៤​ទល់​នឹង​០​​៕

78986031_722591134917970_687199693687488512_o79140884_722591268251290_7469501323826692096_o

________________________________________________________
អាន​ផង​ដែរ៖
១. បើក​ឆាក​បាល់​ទាត់​ស៊ីហ្គេមស៍ កម្ពុជា​ស្មើ​ម្ចាស់​ផ្ទះ​​ភីលីព្ពីនស៍ ១-១
២. បាល់​ទាត់​នៅ​ស៊ីហ្គេមស៍ កម្ពុជា​យកឈ្នះ​​ទីម័រ ឡេស្តេ ប្រាំ​​សូន្យ
៣. កម្ពុជា​ចាញ់​ភូមាន​២-១
៤. កម្ពុជា​យក​ឈ្នះ​ម៉ាឡេស៊ី​ ៣-១
៥. កម្ពុជា​ចាញ់​ភូមា

សូហ្វត៍ តេន្នីស ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង ថ្ងៃសៅរ៍ 7 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​៣០.
9 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

75នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះក្នុង​​ព្រឹត្តិការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ នៅ​ប្រទេស​ភីលីព្ពីនស៍ កីឡា​សូហ្វត៍ តេន្នីស បាន​ទទួល​មេដាយ​សំរឹទ្ធ​ចំនួន​១​គ្រឿង​។

កីឡាការិនី ម៉េត ម៉ារីយ៉ាន ​បាន​យកឈ្នះកីឡាការិនី​លាវ ក្នុង​លទ្ធផល ៤ ទល់០​។

សម្រាប់​មេដាយ​សរុប​គិត​មក​ដល់​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ វេលា​ម៉ោង​២២.០០ (​ម៉ោង​នៅ​កម្ពុជា​) ប្រទេស​កម្ពុជា​​បាន​កើន​មេដាយ​សំរឹទ្ធ​​ចំនួន​១​ពី​កីឡា​សូហ្វត៍ តេន្នីស នារី​​​នេះ និង​បាន​ធ្លាក់​មក​នៅ​​​ក្នុង​ចំណាត់​ថ្នាក់​ទី​៨​វិញ​ ដោយ​បាន​មេដាយ​មាស​ចំនួន​២ ​ប្រាក់​ចំនួន​៤ និង​​សំរឹទ្ធ​ចំនួន​១៨ សរុប​២៤​មេដាយ។ ឯ​ប្រទេស​ភីលីព្ពីនស៍ ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១ ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទី​៨៥ និង​សរុប​ចំនួន​២១៣​មេដាយ​៕

78564091_722285258281891_467792595041386496_o

medal-2019

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​៩​គ្រឿង ក្រោយ​ពិធី​បើក​ផ្លូវ​ការ ស៊ីហ្គេមស៍​នៅ​ភីលីព្ពីនស៍
២. មេដាយ​មាស​ដំបូង​របស់​កម្ពុជា នៅ​ស៊ីហ្គេមស៍​លើក​ទី​៣០
៣. កម្ពុជា​បន្ថែម​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ទី​២ ដល់​កម្ពុជា
៥. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​ប្រាក់​១​ពី​ប៉េតង់
៦. តេក្វាន់ដូ​បន្ថែម​មេដាយ​មាស​ទី​៣ ខណៈ​ប្រដាល់​សេរី បាន​មេដាយ​​សំរឹទ្ធ​៣
៧. មេដាយ​មាស​១​ទៀត​ពី​ជឺជីតស៊ូ ឯ​ប្រភេទ​កីឡា​៥​ទៀត រក​បាន​មេដាយ​សំរឹទ្ធ​១០​គ្រឿង នា​ថ្ងៃ​នេះ
៨. ចំបាប់​រក​បាន​មេដាយ​សំរឹទ្ធបន្ថែម​៤​គ្រឿង និង​ប្រដាល់​សេរី​១​គ្រឿង
៩. ស៊ីហ្គេមស៍​ទី​៣០ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨

%d bloggers like this: