jump to navigation

តេក្វាន់ដូ​បន្ថែម​មេដាយ​មាស​ទី​៣ ខណៈ​ប្រដាល់​សេរី បាន​មេដាយ​​សំរឹទ្ធ​៣ ថ្ងៃអាទិត្យ 8 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​៣០.
9 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

19នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – នៅ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ នៅ​ប្រទេស​ភីលីព្ពីនស៍ នា​ថ្ងៃ​​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ កម្ពុជា​ទទួល​បាន​មេដាយ​មាស​១​គ្រឿង និង​ប្រាក់​២​គ្រឿង​​ទៀត​ពី​ប្រភេទ​កីឡា​តេក្វាន់ដូ​។

កីឡាការិនី​ស៊ន សៀវម៉ី ម្ចាស់​មេដាយ​មាស​៣​ជំនាន់ បាន​ឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះលើកីឡាការិនីម្ចាស់ផ្ទះភីលីព្ពីនស៍ ដោយពិន្ទុប្រកៀកប្រកិតគ្នា៣ពិន្ទុ ឯ​​កីឡាការិនី Cassandre tubbs និងឈឿង អាលីហ្សា ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់​១​គ្រឿង​។

38ដោយ​ឡែក​កាល​ពី​វេលា​ព្រឹក​​​ថ្ងៃ​នេះ​ដែរ​ ​​កម្ពុជា​ទទួល​បាន​មេដាយ​សំរឹទ្ធ​បន្ថែម​ទៀត​ចំនួន​៣ ពី​ប្រភេទ​កីឡា​គុន​ខ្មែរ ផង​ដែរ​។ កីឡាករ វ៉ាន់ វឿន ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​, ឡៅ ចិត្រា ប្រកួត​ក្នុង​ទម្ងន់ ៦៣,៥​គីឡូក្រាម និង​ ហ៊ឹម កំរៀង ប្រកួត​ក្នុង​ទម្ងន់​៤៨ គីឡូក្រាម សុទ្ធ​តែ​ទទួល​បាន​មេដាយ​សំរឹទ្ធ​​។

សម្រាប់​មេដាយ​សរុប​គិត​មក​ដល់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ វេលា​ម៉ោង​២២.០០ (​ម៉ោង​នៅ​កម្ពុជា​) ប្រទេស​កម្ពុជា​​បាន​កើន​មេដាយ​មាស​ចំនួន​១ ប្រាក់​ចំនួន​២ និង​​មេដាយ​សំរឹទ្ធ​​ចំនួន​៣ និង​បាន​​ស្ថិត​នៅ​​ក្នុង​ចំណាត់​ថ្នាក់​ទី​៨​ដដែល​ ដោយ​បាន​មេដាយ​មាស​ចំនួន​៣ ​ប្រាក់​ចំនួន​៦ និង​​សំរឹទ្ធ​ចំនួន​២១ សរុប​៣០​មេដាយ។ ឯ​ប្រទេស​ភីលីព្ពីនស៍ ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១ ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​​១១០ និង​សរុប​ចំនួន​២៨៣​មេដាយ​៕

78955020_723483091495441_5099065433865060352_o78471739_723455244831559_6086159840311246848_o78787388_723490098161407_6618238294658383872_o

medal-2019

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​៩​គ្រឿង ក្រោយ​ពិធី​បើក​ផ្លូវ​ការ ស៊ីហ្គេមស៍​នៅ​ភីលីព្ពីនស៍
២. មេដាយ​មាស​ដំបូង​របស់​កម្ពុជា នៅ​ស៊ីហ្គេមស៍​លើក​ទី​៣០
៣. កម្ពុជា​បន្ថែម​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ទី​២ ដល់​កម្ពុជា
៥. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​ប្រាក់​១​ពី​ប៉េតង់
៦. សូហ្វត៍ តឺននីស ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង
៧. មេដាយ​មាស​១​ទៀត​ពី​ជឺជីតស៊ូ ឯ​ប្រភេទ​កីឡា​៥​ទៀត រក​បាន​មេដាយ​សំរឹទ្ធ​១០​គ្រឿង នា​ថ្ងៃ​នេះ
៨. ចំបាប់​រក​បាន​មេដាយ​សំរឹទ្ធបន្ថែម​៤​គ្រឿង និង​ប្រដាល់​សេរី​១​គ្រឿង
៩. ស៊ីហ្គេមស៍​ទី​៣០ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨

%d bloggers like this: