jump to navigation

មេដាយ​មាស​១​ទៀត​ពី​ជឺជីតស៊ូ ឯ​ប្រភេទ​កីឡា​៥​ទៀត រក​បាន​មេដាយ​សំរឹទ្ធ​១០​គ្រឿង នា​ថ្ងៃ​នេះ ថ្ងៃចន្ទ 9 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍​៣០.
9 comments

តាម​ដាន​លទ្ធផល​មេដាយ នៅ​ផ្នែក​ខាង​ស្ដាំ​ដៃ​នៃ​ទំព័រ​នេះ

នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – នៅ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ នៅ​ប្រទេស​ភីលីព្ពីនស៍ នា​ថ្ងៃ​​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ កម្ពុជា​ទទួល​បាន​មេដាយ​មាស​១​គ្រឿង ទៀត​ពី​ប្រភេទ​កីឡា​ជឺជីតស៊ូ ខណៈ​ប្រដាល់​សាកល​​បាន​មេដាយ​សំរឹទ្ធ​៥ ប្រដាល់សេរី​រក​បាន​មេដាយ​សំរឹទ្ធ​២ តេក្វាន់ដូ មេដាយ​សំរឹទ្ធ​១ ចំបាប់ មេដាយ​សំរឹទ្ធ​១ និង​កីឡា​សូហ្វត៍ តេន្នីស បាន​ទទួល​មេដាយ​សំរឹទ្ធ​ចំនួន​១​គ្រឿង​។

38កីឡាការិនីខាន់ ចេសា កីឡា​ជឺជីតស៊ូ បាន​យក​ជ័យ​ជម្នះ​លើ​​​កីឡាការិនី​មក​ពី​ប្រទេស​សិង្ហបុរី នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ និង​ឈ្នះ​កីឡាការិនី​​ម្ចាស់​ផ្ទះ ក្នុង​ប្រភេទ​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម​ ដែល​ធ្វើ​ឲ្យ​រូប​គេ​ទទួល​បាន​មេដាយ​មាស​១​គ្រឿង ជា​មេដាយ​មាស​ទី​៤​របស់​កម្ពុជា​។

38ដោយ​ឡែក​​កីឡា​ប្រដាល់​សាកល​ឯណុះ​វិញ នា​ថ្ងៃ​នេះ​រក​មេដាយ​សំរឹទ្ធ​ចំនួន​៥​គ្រឿង ដោយ​កីឡា​ករ សៅ រង្សី ប្រកួត​ក្នុង​ទម្ងន់​ស្រាល (៤៦-៤៩​គីឡូក្រាម​)​, កីឡាករ យុន ដារ័ត្ន ប្រកួត​ក្នុង​ទម្ងន់​ស្រាល (​៦៤​គីឡូក្រាម)​, កីឡាករ ស៊ីវ សុងម៉េង ប្រកួត​ក្នុង​ទម្ងន់​កណ្ដាល (​៧៥​គីឡូក្រាម​)​, ​កីឡាការិនី នៅ ស្រីពៅ ប្រកួត​ក្នុង​ទម្ងន់​៥១​គីឡូក្រាម និង​កីឡាការិនី វី ស្រីខួច ប្រកួត​ក្នុង​ទម្ងន់​ស្រាល (​៦០​គីឡូក្រាម​) បាន​ទទួល​មេដាយ​សំរឹទ្ធ​ម្នាក់​១​គ្រឿង​ផង​ដែរ​។

38ចំពោះ​ប្រដាល់​សេរី​វិញ ក៏​ទទួល​បាន​មេដាយ​សំរឹទ្ធចំនួន​២​គ្រឿង​ផង​ដែរ គឺ​កីឡាករ ឡៅ ចិត្រា ប្រកួត​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម និង​កីឡាករ​ខេម ចាន់ ប្រកួត​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​។ សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​មក​នេះ កីឡាករ​ឡៅ ចិត្រា ក៏​ទទួល​បាន​មេដាយ​សំរឹទ្ធមួយ​ដែរ ពី​កីឡាគុន​ខ្មែរ​។

19កីឡា​តេក្វាន់ដូ​ឯណុះ​វិញ​ នា​ថ្ងៃ​នេះ​​ក៏​រក​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​ផង​ដែរ​ ពី​កីឡាការិនី​អ៊ុន ពេជ្រចរណៃ ប្រកួត​ក្នុង​ទម្ងន់​៤៦​គីឡូក្រាម​។

38ចំណែក​ឯ​កីឡា​ចំបាប់​ឯណុះ​វិញ កីឡាករ អេង ផានិត ក៏​រក​បាន​មេដាយ​សំរឹទ្ធ​ចំនួន​១​គ្រឿង​ផង​ដែរ ដោយ​ប្រកួត​ក្នុង​វិញ្ញសា​ GRECO ROMAN ៦៣​គីឡូក្រាម​​។

75ចំណែក​ឯ​កីឡា​សូហ្វត៍ តេន្នីស ប្រកួត​ជា​លក្ខណៈ​ក្រុម (​បុរស)​ វិញ ក៏​ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង​ផង​ដែរ​។ កីឡាករ​ដែល​ប្រកួត​ជា​ក្រុម​នា​ថ្ងៃ​នេះ មាន ៖ ខាន់ សុភណ្ឌ​, អន សម្បត្តិ​, ឌឹម សុំ​សម្បត្តិ​, ចន ម៉ាដា​, អ៊ី គាវីរៈ និង​ពេល វណ្ណី​។

សម្រាប់​មេដាយ​សរុប​គិត​មក​ដល់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ វេលា​ម៉ោង​២២.០០ (​ម៉ោង​នៅ​កម្ពុជា​) ប្រទេស​កម្ពុជា​​បាន​កើន​មេដាយ​មាស​ចំនួន​១ និង​​មេដាយ​សំរឹទ្ធ​​ចំនួន​១០​គ្រឿង​ និង​បាន​ឡើង​មក​​​ស្ថិត​នៅ​​ក្នុង​ចំណាត់​ថ្នាក់​ទី​៧​វិញ​ ដោយ​បាន​មេដាយ​មាស​ចំនួន​៤ ​ប្រាក់​ចំនួន​៦ និង​​សំរឹទ្ធ​ចំនួន​៣១ សរុប​៤១​មេដាយ។ ឯ​ប្រទេស​ភីលីព្ពីនស៍ ម្ចាស់​ផ្ទះ​ស្ថិត​លំដាប់​ទី​១ ដដែល​ ដោយ​បាន​មេដាយ​មាស​រហូត​ដល់​ទៅ​​១៣៧ និង​សរុប​ចំនួន​៣៤៥​មេដាយ​៕

78584175_724128334764250_6539866432975405056_o75649440_10157777181697937_2167730643524386816_n79779358_724326734744410_8088913845034156032_n

medal-2019

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​៩​គ្រឿង ក្រោយ​ពិធី​បើក​ផ្លូវ​ការ ស៊ីហ្គេមស៍​នៅ​ភីលីព្ពីនស៍
២. មេដាយ​មាស​ដំបូង​របស់​កម្ពុជា នៅ​ស៊ីហ្គេមស៍​លើក​ទី​៣០
៣. កម្ពុជា​បន្ថែម​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ទី​២ ដល់​កម្ពុជា
៥. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​ប្រាក់​១​ពី​ប៉េតង់
៦. សូហ្វត៍ តឺននីស ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង
៧. តេក្វាន់ដូ​បន្ថែម​មេដាយ​មាស​ទី​៣ ខណៈ​ប្រដាល់​សេរី បាន​មេដាយ​​សំរឹទ្ធ​៣
៨. ចំបាប់​រក​បាន​មេដាយ​សំរឹទ្ធបន្ថែម​៤​គ្រឿង និង​ប្រដាល់​សេរី​១​គ្រឿង
៩. ស៊ីហ្គេមស៍​ទី​៣០ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨

%d bloggers like this: