ចំបាប់រកបានមេដាយសំរឹទ្ធបន្ថែម៤គ្រឿង និងប្រដាល់សេរី១គ្រឿង ថ្ងៃអង្គារ 10 ខែធ្នូ 2019
Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍៣០.9 comments
តាមដានលទ្ធផលមេដាយ នៅផ្នែកខាងស្ដាំដៃនៃទំព័រនេះ
នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេសភីលីព្ពីនស៍ – នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមស៍ លើកទី៣០ នៅប្រទេសភីលីព្ពីនស៍ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នេះ កម្ពុជារកបានមេដាយសំរឹទ្ធចំនួន៤គ្រឿងពីកីឡាចំបាប់ និង១គ្រឿងទៀតពីកីឡាប្រដាល់សេរី។
កីឡាករ សឿន សូផូស ប្រកួតក្នុងវិញ្ញាសាសេរី ៥៧គីឡូក្រាម, កីឡាករ ឌន សៅ ប្រកួតក្នុងវិញ្ញាសាសេរី ១២៥គីឡូក្រាម, កីឡាករយុន ប៊ុណ្ណា ប្រកួតក្នុងវិញ្ញាសាសេរី ៦១គីឡូក្រាម, និងកីឡាករ ចន ធុន ប្រកួតក្នុងវិញ្ញាសាសេរី ៦៥គីឡូក្រាម។ កីឡាករទាំង៤រូបនេះ ឈ្នះមេដាយសំរឹទ្ធម្នាក់១គ្រឿង។
ដោយឡែកកីឡាករ ឆក ស៊ីវីន បានឈ្នះមេដាយសំរឹទ្ធមួយគ្រឿងផងដែរ ដែលប្រកួតកីឡាប្រដាល់សេរី ក្នុងទម្ងន់៦០គីឡូក្រាម។
សម្រាប់មេដាយសរុបគិតមកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នេះ វេលាម៉ោង២២.០០ (ម៉ោងនៅកម្ពុជា) ប្រទេសកម្ពុជាបានកើនមេដាយសំរឹទ្ធចំនួន៥គ្រឿង និងបានធ្លាក់មកស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៨វិញ ដោយបានមេដាយមាសចំនួន៤ ប្រាក់ចំនួន៦ និងសំរឹទ្ធចំនួន៣៦ សរុប៤៦មេដាយ។ ឯប្រទេសភីលីព្ពីនស៍ ម្ចាស់ផ្ទះស្ថិតលំដាប់ទី១ ដដែល ដោយបានមេដាយមាសរហូតដល់ទៅ១៤៩ និងសរុបចំនួន៣៨៥មេដាយ។
សម្រាប់កម្ពុជាយើង មកដល់យប់ថ្ងៃទី១០ នេះ ខែធ្នូ ឆ្នាំ២០១៩ នេះ គឺអស់មានប្រភេទកីឡាប្រកួតហើយ ហេតុដូចនេះ លទ្ធផលសរុបសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមស៍ លើកទី៣០ នៅប្រទេសភីលីព្ពីនស៍ នេះ មេដាយទាំងនេះគឺជាមេដាយសរុបដែលយើង (កម្ពុជា) ទទួលបានហើយ៕ (រង់ចាំអានលទ្ធផលសរុបមេដាយទាំងអស់ដែលប្រទេសទាំង១១ ទទួលបាន)
__________________________________________________________________
អានផងដែរ៖
១. កម្ពុជាបានមេដាយ៩គ្រឿង ក្រោយពិធីបើកផ្លូវការ ស៊ីហ្គេមស៍នៅភីលីព្ពីនស៍
២. មេដាយមាសដំបូងរបស់កម្ពុជា នៅស៊ីហ្គេមស៍លើកទី៣០
៣. កម្ពុជាបន្ថែមមេដាយសំរឹទ្ធចំនួន៤គ្រឿង
៤. ប៉េតង់ផ្ដល់មេដាយមាសទី២ ដល់កម្ពុជា
៥. ថ្ងៃនេះបានត្រឹមមេដាយប្រាក់១ពីប៉េតង់
៦. សូហ្វត៍ តឺននីស ទទួលបានមេដាយសំរឹទ្ធ១គ្រឿង
៧. តេក្វាន់ដូបន្ថែមមេដាយមាសទី៣ ខណៈប្រដាល់សេរី បានមេដាយសំរឹទ្ធ៣
៨. មេដាយមាស១ទៀតពីជឺជីតស៊ូ ឯប្រភេទកីឡា៥ទៀត រកបានមេដាយសំរឹទ្ធ១០គ្រឿង នាថ្ងៃនេះ
៩. ស៊ីហ្គេមស៍ទី៣០ បានបញ្ចប់ កម្ពុជារក្សាតំណែងលេខ៨
កម្ពុជាចាញ់ភូមា ថ្ងៃអង្គារ 10 ខែធ្នូ 2019
Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍៣០.5 comments
តាមដានលទ្ធផលមេដាយ នៅផ្នែកខាងស្ដាំដៃនៃទំព័រនេះ
នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេសភីលីព្ពីនស៍ – ក្រុមកីឡាករបាល់ទាត់របស់កម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩ នេះ មិនមានសំណាងទទួលបានជ័យជម្នះលើគូប្រកួតនេះទេ សម្រាប់ការប្រកួតបាល់ទាត់កីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមស៍ លើកទី៣០ ដែលជាការប្រកួតលើកទី៦ ដើម្បីដណ្ដើមយកមេដាយសំរឹទ្ធ។ កម្ពុជាបានចាញ់ក្រុមមកពីប្រទេសភូមា ក្នុងលទ្ធផល៧-៦។
ការប្រកួតរវាងក្រុមមកពីប្រទេសទាំងពីរនារសៀលនេះ មានសភាពស្វិតស្វាយ ដ្បិតជាការប្រកួតចុងក្រោយ ដើម្បីយកចាញ់ឈ្នះ ដណ្ដើមមេដាយសំរឹទ្ធ។ ចប់ការប្រកួតនៅតង់ទី១ ភូមាបាននាំមុខកម្ពុជា២-១ តែត្រូវកម្ពុជាវាយយកស្មើវិញ២-២ នៅតង់ទី២ រហូតដល់ចប់ការប្រកួតទាំងពីរតង់។
ការប្រកួតត្រូវបានកាត់សេចក្ដីដោយការស៊ុតបញ្ចូលទីម្ដងម្នាក់ ដែលភូមាធ្វើបានល្អ ដោយស៊ុតចូលបាន៥គ្រាប់ខណៈកម្ពុជា បាន៤គ្រាប់។ ចប់ការប្រកួត ភូមាបានយកឈ្នះលើកម្ពុជាក្នុងលទ្ធផល៧-៦៕
________________________________________________________
អានផងដែរ៖
១. បើកឆាកបាល់ទាត់ស៊ីហ្គេមស៍ កម្ពុជាស្មើម្ចាស់ផ្ទះភីលីព្ពីនស៍ ១-១
២. បាល់ទាត់នៅស៊ីហ្គេមស៍ កម្ពុជាយកឈ្នះទីម័រ ឡេស្តេ ប្រាំសូន្យ
៣. កម្ពុជាចាញ់ភូមាន២-១
៤. កម្ពុជាយកឈ្នះម៉ាឡេស៊ី ៣-១
៥. វៀតណាមយកឈ្នះកម្ពុជា ៤-០