jump to navigation

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​អគារ​នៃ​មន្ទីរ​ពេទ្យ​បី​ខ្នង និង​អាគារ​សិក្សា​នៅ​សាលា​បឋម​បំពេញ​វិជ្ជា​កុមារី​សោហ៊ើ នៅ​ខេត្ត​បាត់ដំបង ថ្ងៃពុធ 11 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃ​ទី​​១១ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ មាន​រយៈ​ពេល​៥០​ឆ្នាំ​គត់​នៃ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការ​នូវ​អាគារ​ថ្មី​ចំនួន​៣​ខ្នង​​នៃ​មន្ទីរ​ពេទ្យ​បី​ខ្នង នៅ​ខេត្ត​បាត់ដំបង​។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​អគារ​​​ថ្មី​​នេះដោយព្រះអង្គផ្ទាល់។

អគារ​ថ្មី​ទាំង​បី​នៃមន្ទីរ​ពេទ្យ មាន​តម្លៃ​ទាំង​អស់​២.៦៣៣​.០០០​រៀល ក្នុង​នោះ​អ្នក​ស្រី សៀវ ធរ ចូល​៤១៩.០០០​រៀល អ្នក​ស្រី អ៊ុង ម៉ារីយ៉ាន ៤២២.០០រៀល និង​អ្នកស្រី​អ៊ុង ឡូវៀង ៦០០០.០០០​រៀល​។ ប្រាក់​ចំនួន​២០០.០០០​រៀល បាន​មក​ពី​ចំណូល​នៃ​ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​របស់​សម្ដេច​ឪ «​ឆាយា​លើ​អង្គរ​»​។ ប្រាក់​៩២៤​.០០០រៀល បានមកពី​ឆ្នោត «​តុមបូឡា​» និង​ប្រាក់​សល់​ពី​នេះ ជា​ជំនួយ​នៃ​សប្បុរស​ជន​ផ្សេង​ៗ​ទៀត​។

នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ។

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរ ក៏​បាន​ស្ដេច​យាង​សម្ពោធ​​​អាគារ​សិក្សា​​ថ្មី​នៅ​សាលា​បឋម​បំពេញ​វិជ្ជា​កុមារី​សោហ៊ើ ខេត្ត​បាត់ដំបង​ផង​ដែរ​។

អាគារ​សិក្សា​ថ្មី​ដែល​បាន​ដាក់​សម្ពោធ​នា​ថ្ងៃ​នោះ គឺ​ជា​អាគារ​ទី​៥ នៃ​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​កុមារី​សូហ៊ើ ដែល​មាន​សរុប​ចំនួន​២២​បន្ទប់​រៀន​៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

Untitled-1Untitled-3

thumbnail_20191206_152852

 

ស៊ីហ្គេមស៍​ទី​៣០ បាន​បញ្ចប់ កម្ពុជា​រក្សា​តំណែង​លេខ​៨ ថ្ងៃពុធ 11 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in កីឡា, វីដេអូ, ស៊ីហ្គេមស៍​៣០.
11 comments

នានាប្រទេស៖ ក្រុងម៉ានីល, ប្រទេស​ភីលីព្ពីនស៍ – ព្រឹត្តិការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេមស៍​ លើក​ទី​៣០​ នៅ​ប្រទេស​ភីលីព្ពីនស៍ បាន​បិទ​បញ្ចប់​​ជា​ផ្លូវ​ការ​ហើយ​នៅ​ល្ងាច​​​មិញ​នេះ (១១​ ធ្នូ ២០១៩) នៅ​ឯ​​ពហុ​កីឡដ្ឋាន​អាត្ហលេតិចស៍ ក្រុង​ញូវ ក្លារ៍ក របស់​ភីលីព្ពីនស៍ បន្ទាប់​ពី​បាន​បើក​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ។ សម្រាប់​លទ្ធផល​ជា​​​ផ្លូវ​ការ ប្រទេស​​ភីលីព្ពីនស៍​ម្ចាស់​ផ្ទះ​​ជា​ប្រទេស​ដែល​ទទួល​មេ​ដាយ​ច្រើន​ជាង​គេ​បំផុត​ បន្ទាប់​មកគឺ​​ប្រទេស​​​វៀតណាម និង​ថៃ​។

  • កម្ពុជា​រក្សា​តំណែង​លំដាប់​លេខ​៨

សម្រាប់​ប្រទេស​កម្ពុជា​វិញ បាន​ត្រឹម​​រក្សា​តំណែង​ជា​ប្រទេស​ក្នុង​លំដាប់​លេខ​៨​ នៅ​ក្នុង​ការ​ប្រកួត ដូច​គ្រា​មុន​ដែរ​។ សរុប​មក​កម្ពុជា​យើង​បាន​ទទួល​មេដាយ​​មាស​ចំនួន​៤ ប្រាក់​ចំនួន​៦ និង​សំរឹទ្ធ​ចំនួន​៣៦ សរុប​បាន​៤៦​មេដាយ​ ដោយ​បាន​កើន​ឡើង​ចំនួន​មេដាយ​ច្រើន​គួរ​សម​ពី​ព្រឹត្តិការណ៍​នៅ​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០១៧​ ក្នុង​នោះ កើន​មេដាយ​មាស​ចំនួន​១​, មេដាយ​ប្រាក់​ចំនួន​៤ និង​មេដាយ​សំរឹទ្ធ​ចំនួន​២៤ មេដាយ​​​៕

  • ចំនួន​មេដាយ​សរុប​ដែល​ប្រទេស​នីមួយ​ៗ​ទទួល​បាន​នៅ​ស៊ីហ្គេមស៍​គ្រា​ទី​៣០

medals2

__________________________________________________________________
អាន​ផង​ដែរ​៖
១. កម្ពុជា​បាន​មេដាយ​៩​គ្រឿង ក្រោយ​ពិធី​បើក​ផ្លូវ​ការ ស៊ីហ្គេមស៍​នៅ​ភីលីព្ពីនស៍
២. មេដាយ​មាស​ដំបូង​របស់​កម្ពុជា នៅ​ស៊ីហ្គេមស៍​លើក​ទី​៣០
៣. កម្ពុជា​បន្ថែម​មេដាយ​សំរឹទ្ធ​ចំនួន​៤​គ្រឿង
៤. ប៉េតង់​ផ្ដល់​មេដាយ​មាស​ទី​២ ដល់​កម្ពុជា
៥. ថ្ងៃ​នេះ​បាន​ត្រឹម​មេដាយ​ប្រាក់​១​ពី​ប៉េតង់
៦. សូហ្វត៍ តឺននីស ទទួល​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង
៧. តេក្វាន់ដូ​បន្ថែម​មេដាយ​មាស​ទី​៣ ខណៈ​ប្រដាល់​សេរី បាន​មេដាយ​​សំរឹទ្ធ​៣
៨. មេដាយ​មាស​១​ទៀត​ពី​ជឺជីតស៊ូ ឯ​ប្រភេទ​កីឡា​៥​ទៀត រក​បាន​មេដាយ​សំរឹទ្ធ​១០​គ្រឿង នា​ថ្ងៃ​នេះ
៩. ចំបាប់​រក​បាន​មេដាយ​សំរឹទ្ធបន្ថែម​៤​គ្រឿង និង​ប្រដាល់​សេរី​១​គ្រឿង
១០. កីឡា​១០​ប្រភេទ ផ្ដល់​មេដាយ​ដល់​ស្រុក​ខ្មែរ​នៅ​ស៊ីហ្គេមស៍​៣០

%d bloggers like this: