jump to navigation

ព្រះ​រាជ​ពិធី​ព្យុហយាត្រា​តាម​ជល​មាគ៌​ឯស្យាម​នគរ ថ្ងៃ​ព្រហស្បតិ៍ 12 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in ภาษาไทย.
7 comments

562000012280101

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯក​ស័ក ព.ស.​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ នៅ​ឯ​ក្រុង​ទេព​មហា​នគរ​ រាជ​អាណាចក្រ​ថៃ​ឯណុះ មាន​ប្រារព្ធ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​មួយ​គឺ ព្រះ​រាជ​ពិធី​ប្រទក្សិណ​ព្រះ​នគរ​ដោយ​ក្បួន​​​ព្យុហយាត្រា​តាម​ជល​មាគ៌​។ ព្រះ​រាជ​ពិធី​នេះ​ គឺ​​ជា​ផ្នែក​មួយ​នៃ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​​​ ព្រះ​បាទ​សម្ដេច​ ​ព្រះ​បរមេន្ទ្ររាមាធិបតី​​​ឝ្រី​សិន្ទ្រ​មហា​​វជិរាលង្ករណ ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​១០​ ព្រះ​មហា​ក្សត្រិយ៍​ព្រះ​អង្គ​ថ្មី​នៃ​ស្យាម​ប្រទេស​។

ព្រះ​ករុណា ព្រះ​មហា​ក្សត្រិយ៍​ថៃ ព្រះ​បាទ​ សម្ដេច​ព្រះ​វជិរ​ក្លៅ​ចៅ​យូហួ ទ្រង់​បាន​សព្វ​ព្រះ​រាជ​ហឫទ័យ ព្រម​ជាមួយ​សម្ដេច​ព្រះ​រាជិនី​នៃ​ព្រះ​អង្គ និង​ព្រះ​រាជ​បុត្រា​បុត្រី​របស់​ព្រះ​អង្គ​ចំនួន​៣​ព្រះ​អង្គ​ទៀត ស្ដេច​យាង​ចូល​រួម ក្នុង​ក្បួន​ព្រះ​ទីន័ង​ទូក​នៃ​ព្រះ​រាជ​ពិធី​ព្យុហ​យាត្រា​​​តាម​ជល​មាគ៌​នេះ ពី​កំពង់​ផែ​វាសុក្រី តាម​ដង​ទន្លេ​ចៅ​ពញា ទៅ​ដល់​កំពង់​ផែ​រាជវរតិស្ឋ ក្បែរ​នឹង​ព្រះ​បរម​រាជ​វាំង ក្រុង​បាងកក​។ ប្រជា​រាស្ត្រ​ថៃ ជា​ច្រើន​ម៉ឺន​នាក់ បាន​នាំ​គ្នា​រង់​ចាំ​នៅ​តាម​​សង្ខាង​នៃ​ដង​ទន្លេ​ចៅ​ពញា ដើម្បី​ទស្សនា​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​មួយ​នេះ​។

សម្រាប់​ព្រះ​រាជ​ពិធី​ប្រទក្សិណ​ព្រះ​នគរ​ដោយ​ក្បួន​​​ព្យុហយាត្រា​តាម​ជល​មាគ៌​​នា​ឱកាស​នេះ មាន​ចាត់​ក្បួន​ទូក​តាម​បូរាណ​រាជ​បវេណី​ថៃ ទាំង​អស់​៥​ផែន ដោយ​មាន​សរុប​ប្រវែង​១.២០០​ម៉ែត្រ ដោយ​ប្រើ​ទូក​ចំនួន​៥២ និង​អ្នក​អុំ​ចំនួន​២.៣៩៩​នាក់ និង​អុំ​រយៈ​ចម្ងាយ៣,​៤​គីឡូម៉ែត្រ​។

បន្ទាប់​ពី​ព្រះ​រាជ​​​ពិធី​ប្រទក្សិណ​ព្រះ​នគរ​ដោយ​ក្បួន​​​ព្យុហយាត្រា​តាម​ជល​មាគ៌​​​ចប់​រួច​រាល់ ព្រះ​ចៅ​ផែន​ដី​ថៃ​ស្ដេច​ក៏​បាន​យាង​ប្រថាប់​លើ​​ព្រះ​រាជ​យាន​ពុត្តាន​មាស ស្ដេច​ព្រះ​រាជ​ដំណើរ​តាម​​​​ក្បួន​​ព្យុហ​យាត្រា​​ស្ថលមាគ៌​ចេញ​ពី​​កំពង់​ផែ​រាជវរតិស្ឋ ត្រឡប់​មក​កាន់​ព្រះ​បរម​រាជ​វាំង​វិញ​​​៕​៚

_______________________________________________
អានផងដែរ៖
១. នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក
២. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​២
៣. ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​៣
៤. ថៃ​លើក​ថ្ងៃ​ចាត់​ព្រះ​រាជ​ពិធី​ព្យុហយាត្រា​តាម​ជល​មាគ៌
៥. វីដេអូ​ស្ដី​អំពី​ព្រះ​រាជ​ពិធី​ព្យុហយាត្រា​តាម​ជល​មាគ៌​ឯស្យាម​នគរ

ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការ ប្រគល់ជូនគណៈកម្មការអឺរ៉ុប ថ្ងៃ​ព្រហស្បតិ៍ 12 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, English.
add a comment

78157855_1735927989871114_5873128427342528512_n79771837_1735928009871112_2020162464951304192_n

ខួប​ឆ្នាំ​ទី​៥០ ពិធី​សម្ពោធ​គិលាន​ដ្ឋាន​នានា​នៅ​សំឡូត ថ្ងៃ​ព្រហស្បតិ៍ 12 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នេះ មានរយៈពេល៥០ឆ្នាំគត់ ដែលពិធីជាប្រវត្តិសាស្ត្រជាតិខ្មែរមួយបានកើតឡើងនៅ​ទឹក​ដី​​ស្រុក​គិរី​រតន៍ អនុ​ខេត្ត​សង្គម​មាន​ជ័យ នោះ​គឺ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​​​គិលានដ្ឋាននានា​នៅ​ក្នុង​ស្រុក​។ សម្ដេចព្រះប្រមុខរដ្ឋអមតៈនៃប្រជាជនខ្មែរបានស្ដេចយាងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​គិលានដ្ឋាន​​ថ្មី​​ទាំង​នេះដោយព្រះអង្គផ្ទាល់។

នេះជាសមិទ្ធផលដ៏ថ្លៃថ្នាមួយទៀតនៃរបបសង្គម ដែលបានសម្រេចលទ្ធផលផ្នែកសុខុមាលភាពជូនប្រជារាស្ត្រដាច់ស្រយាលតាមទីជនបទនានានៃព្រះនគរ ដើម្បីទទួលបានការរក្សាសុខភាពទាន់សម័យមួយដូចបណ្ដាប្រជារាស្ត្រឯទៀតនៅតាមទីប្រជុំជននានាផងដែរ៕

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

thumbnail_20191206_152852Untitled-2

%d bloggers like this: