កីឡា១០ប្រភេទ ផ្ដល់មេដាយដល់ស្រុកខ្មែរនៅស៊ីហ្គេមស៍៣០ ថ្ងៃសុក្រ 13 ខែធ្នូ 2019
Posted by សុភ័ក្ត្រ in កីឡា, ស៊ីហ្គេមស៍៣០.5 comments
សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមស៍ទី៣០ ដែលបានបញ្ចប់ទៅកាលពីថ្ងៃពុធ ទី១១ ខែធ្នូឆ្នាំ២០១៩ កន្លងមកនេះ នៅប្រទេសភីលីព្ពីនស៍នោះ កម្ពុជាមានវាសនាភ័ព្វទទួលបានមេដាយមាសចំនួន៤ ប្រាក់៦ និងសំរឹទ្ធចំនួន៣៦ សរុប៤៦មេដាយ និងរក្សាតំណែងទី៨បាន។ ចំពោះជ័យជម្នះនេះអាចរាប់ថាមានភាពល្អប្រសើរជាងកាលពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមស៍ទី២៩ ដែលកាលណុះកម្ពុជាទទួលបានមេដាយមាស៣, ប្រាក់២, និងសំរឹទ្ធ១២ សរុប១៧មេដាយ។
ចំពោះមេដាយទាំង៤៦នោះ បានមកពីគុណបំណាច់កីឡាចំនួន១០ប្រភេទ ក្នុងនោះគុនប្រពៃណីភីលីព្ពីនស៍អារនីសនាំមុខគេ ដោយទទួលបានមេដាយសរុបចំនួន២០ ក្នុងនោះមានមាស១ ប្រាក់២ និងសំរឹទ្ធ១៧។ ដោយឡែកចំបាប់ និងប្រដាល់សាកល រកបានមេដាយសំរឹទ្ធម្នាក់៥គ្រឿង។ បន្ទាប់មកតេក្វាន់ដូ រកបានមេដាយចំនួន៤ ក្នុងនោះមានមាស១ ប្រាក់២ និងសំរឹទ្ធ១។ ចំណែកឯគុនខ្មែរ និងប្រដាល់សេរីវិញ រកបានមេដាយសំរឹទ្ធម្នាក់៣គ្រឿង។
ដោយឡែកកីឡា៤ប្រភេទទៀតមានប៉េតង់ រកបានមេដាយ២គ្រឿង គឺមាស១ និងប្រាក់១។ សូហ្វត៍ តេន្នីស រកបាន២ដែរ គឺសំរឹទ្ធទាំង២គ្រឿង។ ជឺជីតស៊ូ រកបានមេដាយមាស១គ្រឿង និងសីដក់ រកបានមេដាយប្រាក់១គ្រឿង៕
______________________________________
អានផងដែរ៖
១. កីឡា៩ប្រភេទ ផ្ដល់មេដាយដល់ស្រុកខ្មែរនៅស៊ីហ្គេមស៍២៦
២. កីឡា១០ប្រភេទ ផ្ដល់មេដាយដល់ស្រុកខ្មែរនៅស៊ីហ្គេមស៍២៧
៣. កីឡា៥ប្រភេទ ផ្ដល់មេដាយដល់ស្រុកខ្មែរនៅស៊ីហ្គេមស៍២៨
៤. កីឡា៧ប្រភេទ ផ្ដល់មេដាយដល់ស្រុកខ្មែរនៅស៊ីហ្គេមស៍២៩
៥. ស៊ីហ្គេមស៍ទី៣០ បានបញ្ចប់ កម្ពុជារក្សាតំណែងលេខ៨