jump to navigation

Repost : តែមប្រិ៍​កម្ពុជា​ចូល​អសប ថ្ងៃ​១៤ ខែ​ធ្នូ ពស​២៤៩៨ ថ្ងៃសៅរ៍ 14 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
add a comment

នេះ​ជា​តែមប្រិ៍​របស់​អតីត​ព្រះ​រាជ​អាណាចក្រ​កម្ពុជា ដែល​បាន​បោះ​ក្នុង​ឱកាស​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ (អសប) កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ពស​២៤៩៨ ឬ​គស​១៩៥៥ គឺ​តែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ក្រោយ​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​អាណា​និគម​បារាំង​សែស។

តែមប្រិ៍​នេះ​មាន​បី​ប្រភេទ គឺ​ប្រភេទ​​ទី​មួយ​មាន​តម្លៃ​២​រៀល, ទី​២ មាន​តម្លៃ​៤,៥០​រៀល ទី​៣ មាន​តម្លៃ​៨,៥០​រៀល។ ដោយ​នៅ​ខាង​លើ​​បង្អស់​នៃ​តែមប្រិ៍​មាន​សរសេរ​អក្សរ​ថា «ព្រះ​រាជ​អាណាចក្រ​កម្ពុជា» (ឈ្មោះ​ផ្លូវ​ការ​របស់​ប្រទេស​កម្ពុជា កាល​សម័យ​នោះ)។ បន្ទាត់​បន្ទាប់​គឺ​តម្លៃ​នៃ​តែមប្រិ៍ ដែល​នៅ​ខាង​ឆ្វេង​ដៃ​ជា​អក្សរ​ឡាតាំង និង​នៅ​ខាង​ស្ដាំ​ជា​អក្សរ​ខ្មែរ។ នៅ​ចំ​កណ្ដាល​នៃ​តែមប្រិ៍ មាន​រូប​ជា​ផែន​ដី​រង្វង់​មូល ដោយ​មាន​រចនា​ទង់​​របស់​អសប នៅ​ខាង​ឆ្វេង និង​ទង់​ជាតិ​កម្ពុជា នៅ​ខាង​ស្ដាំ ដោយ​នៅ​ក្រោម​ទង់​ទាំង​ពីរ​មាន​ព្រះ​ឆាយាល័ក្ខណ៍ ព្រះ​ករុណា​ព្រះ នរោត្ដម សីហនុ វរ្ម័ន (ព្រះ​មហាក្ស័ត្រិយ៍​ខ្មែរ​នា​សម័យ​នោះ ដែល​បាន​នាំ​កម្ពុជា​ចូល​អសប)។

នៅ​ខាង​ក្រោម​នៃ​រូប​ផែន​ដី​មាន​រចនា​អក្សរ​បារាំង​ថា POSTES និង​អក្សរ​ខ្មែរ​ថា ប្រៃសណីយ៍។ ចំណែក​ឯ​បន្ទាត់​ក្រោម​មាន​សរសេរ​អក្សរ​ខ្មែរ និង​បារាំង​ថា កម្ពុជា​ចូល​អសប ថ្ងៃ​១៤ ខែ​១២ ពស​២៤៩៨ និង​ LE CAMBODGE ALONU 14 12 55។

តែមប្រិ៍​កម្ពុជា​ចូល​អសបទាំង​៣​ប្រភេទ

___________________________________________________________
អាន​ផង​ដែរ​៖
១. តែមប្រិ៍​ខួប​លើក​ទី​៤០ ថ្ងៃ​ចូល​សមាជិក អ.ស.ប.

%d bloggers like this: