jump to navigation

សណ្ឋាគារ​ហ្គ្រីន អាម៉ាហ្សូន រ៉េស៊ីដេនស៍ ថ្ងៃចន្ទ 16 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in សណ្ឋាគារ.
2 comments

កាល​ពី​ទៅ​ខេត្ត​សៀមរាប ដើម​ខែ​កន្លង​មក​នេះ ខ្ញុំ​បាន​ស្នាក់​នៅ​​សណ្ឋាគារ​ហ្គ្រីន អាម៉ាហ្សូន រ៉េស៊ីដេនស៍ (GREEN AMAZON RESIDENCE HOTEL)​។ មិន​ឆ្ងាយ​ពី​ក្រុង​សៀមរាប (ផ្សារ​ចាស់​) ប៉ុន្មាន​ទេ តែ​ដោយ​សារ​ភាព​រីក​ចម្រើន​របស់​ក្រុង និង​ផ្លូវ​មិន​ល្អ ធ្វើ​ឲ្យ​មើល​ទៅហាក់​នៅ​ឆ្ងាយ​។ សម្រាប់​អ្នក​ដែល​មិន​មាន​មធ្យោបាយ​ខ្លួន​ឯង ទំនង​ជា​មិន​ងាយ​ស្រួល​ក្នុង​ការ​ស្នាក់​អាស្រ័យ​ប៉ុន្មាន​ទេ​។

ជា​សណ្ឋាគារ​ថ្មី​ល្មម​មួយ តម្លៃ​គួរ​សម ប្រៀប​នឹង​ប្រភេទ​បន្ទប់ ព្រម​ទាំង​គ្រឿង​សម្រួល​ក្នុង​ការ​ស្នាក់​អាស្រ័យ​មួយ​ចំនួន​ទៀត ដូច​ជា​អាង​ហែល​ទឹក និង​អាហារ​ពេល​ព្រឹក​ជា​ដើម​។ សម្រាប់​បន្ទប់​ស្នាក់​នៅ​មាន​តម្លៃ​ប្រមាណ​១០០.០០០​រៀល ក្នុង​មួយ​យប់​។

អាសយ​ដ្ឋាន​៖ ភូមិ​ថ្មី សង្កាត់ស្វាយ​ដង្គុំ ក្រុង​សៀមរាប
សារ​អេឡិច​ត្រូនិច​៖ book@greenamazonresidence.com
លេខ​ទូរស័ព្ទ ៖ ០១៧ ៥៩១ ៧៧៧
គេហ​ទំព័រ​៖ https://www.greenamazonresidence.com/

ការ​ផ្ដល់​តម្លៃ​៖ 

thumbnail_20191203_154901thumbnail_20191203_154911thumbnail_20191203_154917thumbnail_20191203_155039thumbnail_20191204_071217

____________________________________________________
អាន​ផង​ដែរ
១. មក​សៀមរាប
២. សណ្ឋាគារ និង​ទី​កន្លែង​ស្នាក់​នៅ​នានា

%d bloggers like this: