jump to navigation

ភូមា​ចេញ​ក្រដាស​ប្រាក់១.០០០​ក្យាត គំរូ​​ថ្មី​ ថ្ងៃសុក្រ 20 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
3 comments

នានា​ប្រទេស​៖ រ៉នកុន ប្រទេស​ភូមា – ធនាគារ​កណ្ដាល​របស់​ភូមា​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១.០០០​ក្យាត ដែល​មាន​ប្រាកដ​រូប​អតីត​វីរ​បុរស​ជាតិ​ភូមា លោក​អ៊ុង សាន ផង​។ នេះ​រាប់​ថា​ជា​​ព្រឹត្តិការណ៍​ថ្មី​របស់​ភូមា​ក្នុង​ការ​ដាក់​រូប​លោក​អ៊ុង សាន នៅ​ក្នុង​ធន​បត្រ​។ ធនបត្រ​ថ្មី​នេះ នឹង​កំណត់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២០ ខាង​មុខ​នេះ​។ នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការ​របស់​ធនាគារ​កណ្ដាល​ភូមា នា​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ​។

80025837_10206727473140687_2220565269615476736_nគំរូ​ក្រដាស​ប្រាក់​ថ្មី​របស់​ភូមា ប្រភេទ​១.០០០​ក្យាត

ការ​ចេញ​ធនបត្រ​ថ្មី​ប្រភេទ​១.០០០​ក្យាត​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​ភូមា​អនុម័ត​សំណើ​ក្នុង​ការបោះ​ពុម្ព​ធនបត្រ​ដែល​មាន​ដាក់​រូប​វីរ​បុរស​របស់​ភូមា​នេះ កាល​ពី​ឆ្នាំ​២០១៧​។

ក្រៅ​អំពី​រូប​លោក​អ៊ុង សាន ដែល​ដាក់​នៅ​ខាង​មុខ នៅ​ឯ​ខាង​ខ្នង​នៃ​ធនបត្រ​វិញ​មាន​ដាក់​រូប​វិមាន​រដ្ឋសភា​របស់​ប្រទេស​នេះ​ផង​ដែរ​៕

______________________________________________________________
អាន​ផង​ដែរ​៖
១. ភូមា​ចេញ​ក្រដាស​ប្រាក់​៥.០០០​ក្យាត រំលេច​រូប​ដំរី​ស
២. ភូមា​ចេញ​ក្រដាស​ប្រាក់​ថ្មី​១០.០០០​ក្យាត
៣. ធនបត្រ​ភូមា
៤. ភូមា​ចេញ​ក្រដាស​ប្រាក់​៥០០​ក្យាត គំរូ​ថ្មី

%d bloggers like this: