jump to navigation

អត្ថបទ​ប្រែ ៖ “សៀម” ជា​ឈ្មោះ​ដែល​ពួក​កម្ពុជា​ប្រើ​សំដៅ​ដល់ “មនុស្ស​ព្រៃ​”… ថ្ងៃចន្ទ 23 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in អំពី​ភាសា, ภาษาไทย.
2 comments

កកន ៖ កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​មក​នេះ ​គេហ​ទំព័រ​សិល្បៈ​វឌ្ឍនធម្ម (​ថ. ศิลปวัฒนธรรม)​ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា “สยาม” เป็นชื่อที่พวกกัมพูชาใช้หมายถึง “คนป่า”…  ឬ​​ប្រែ​មក​ជា​ភាសា​ខ្មែរ​យើង​ថា “សៀម” ជា​ឈ្មោះ​ដែល​ពួក​កម្ពុជា​ប្រើ​សំដៅ​ដល់ “មនុស្ស​ព្រៃ​”…។

ថ្ងៃ​នេះ ស្រែ​ខ្មុក​សូម​អនុញ្ញាត​បក​ប្រែ​ជា​ភាសា​ខ្មែរ​ក្រៅ​ផ្លូវ​ការ ដោយ​មិន​បញ្ចេញ​បញ្ចូល​បន្ថែម ដើម្បី​ទុក​ជូន​ជា​គតិ និង​ឯកសារ​ប្រវត្តិ​សាស្ត្រ នៅ​ទី​នេះ ដូច​ត​ទៅ​។

ក្បួន​ហែ​របស់​ជន​ជាតិ​សៀម ឬ «​សៀម​កុក​» សុចិត្ត វង្សទេស ធ្លាប់​អះ​អាង​ថា ពួក​ក្រុម​ជន​ជាតិ​នេះ​រស់​នៅ​តាម​រដ្ឋ និង​ភូមិ​ដ្ឋាន​បរិវេណ​សង្ខាង​ទន្លេ​មេគង្គ​ដែល​ជា​ញាតិ​ជិត​ស្និទ្ធ​នឹង​ក្សត្រិយ៍​កម្ពុជា​កាល​ពី​សម័យ​នោះ មិន​មែន​ជា «​កងទ័ព​ប្រទេស​រាជ​របស់​ខម​» តាម​ការ​បក​ស្រាយ​របស់​អ្នក​សិក្សា​លោក​ខាង​លិច​ដែល​ជា​ម្ចាស់​អាណានិគម​នោះ​ទេ

«​ចិន​ហៅ​អាណាចក្រ​សុខោទ័យ​ថា ‘សៀន’ ចំណែក​ឯក​ពាក្យ​ថា ‘សៀម’ ជា​ឈ្មោះ​ដែល​ពួក​កម្ពុជា​ប្រើ​សំដៅ​ដល់ ‘មនុស្ស​ព្រៃ’ ដែល​មក​ពី​ភាគ​កណ្ដាល​នៃ​ទន្លេ (​ចៅ​ពញា​) ដែល​មាន​រូប​ចម្លាក់​នៅ​តាម​ថែវ​ផ្នែក​ខាង​ត្បូង​នៅ​អង្គរ​វត្ត​។ ភស្តុតាង​ការ​ប្រើ​ពាក្យ​នេះ​ដែល​ចាស់​ជាង​គេ​បំផុត​នៅ​ពេល​នេះ​គឺមាន​នៅ​ក្នុង​ចារឹក​របស់​ជន​ជាតិ​ចាម​នា​គ.ស.​ទី​១១ ដែល​និយាយ​ដល់​ជន​ជាតិ​សៀម​ក្នុង​បញ្ជី​ឈ្មោះ​ឈ្លើយ​សឹក​។ ឈ្មោះ​នេះ​​មើល​ទៅ​ហាក់​ដូច​ជា​ក្លាយ​មក​ពី​ពាក្យ ‘ជាន’ [កកនថៃ​សរសេរ ชาน អាន​ថា ឆាន] ដែល​ជន​ជាតិ​ភូមា​ប្រើ​ហៅ​បណ្ដា​រដ្ឋ​ជនជាតិ​ភាគ​តិច​ភាគ​ខាង​ជើង​ដែល​នៅ​រាយ​គ្នា​ចាប់​ពី​ជើង​មក​ដល់​ត្បូង ពី​រដ្ឋ​មោកង និង​មោនយិន​។ មិន​មាន​នរណា​ដឹង​ទេ​ថា ពាក្យថា ‘សៀម’ មាន​អត្ថន័យ​ផ្នែក​​ភាសា​វិទ្យា​ថា​ដូច​ម្ដេច​។ បន្ទាប់​ពី​ការ​បង្កើត​អាណាចក្រ​អយុធ្យា នៅ​គ.ស.​១៣៥០ ដែន​ដី​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្សត្រិយ៍​នៃ​អាណាចក្រ​នេះ​ក៏​បាន​ឈ្មោះ​ថា សៀម ជន​ជាតិ​អឺរ៉ុប​តែង​តែ​ហៅ​ក្រុង​របស់​អយុធ្យា​ថា «​នគរសៀម​»​។

ស្រង់​ពី ៖ ប្រវត្តិសាស្ត្រ​អាស៊ី​អាគ្នេយ៍ ភាគ​ទី​១ ដោយ ឌី.​ជី​.​អ៊ី. ហលល៍ ប្រវត្តិ​វិទូ​ជន​ជាតិ​អង់គ្លេស ធ្លាប់​ធ្វើ​ជា​សាស្ត្រាចារ្យ​ប្រវត្តិ​អាស៊ី​អាគ្នេយ៍ ប្រចាំ​សាកល​វិទ្យាល័យ​ខរណែល និង​សាកល​វិទ្យាល័យ​ក្រុង​ឡុនដ៍​។

ខណៈ​ដែល​ចិត្រ ភូមិស័ក្ដិ៍ បាន​ធ្វើ​ការ​សន្និដ្ឋាន​ពី​អត្ថន័យ​ដើម​នៃ​ពាក្យ​ដែល​ជា​ប្រភព​នៃ​ពាក្យ​ថា «​សៀម​» ថា ទំនង​ជា​សំដៅ​ដល់​ដែន​ដី​ទន្លេ ឬ​ទាក់​ទង​នឹង​ទឹក ដែល​ស្រប​គ្នា​និង​វិធី​ជីវិត​របស់​សង្គម​កសិកម្ម​តាម​ដង​ទន្លេ​របស់​ជន​ជាតិ​តៃ​។

ព្រម​ជាមួយ​គ្នា​នេះ​ដែរ ចិត្រ​ បាន​សង្កត់​ថា ការ​ស្វែង​រក​អត្ថន័យ​ប្រភព​នៃ​ពាក្យ​ថា សៀម មិន​គួរ​គិត​តែ​ពី​រក​ពាក្យ​ដែល​ស្រដៀង​គ្នា​នឹង​ភាសា​ដទៃ ដោយ​ភ្លេច​ការ​ពិចារណា​ការ​វិវត្ត​នៃ​ជីវិត​ផ្នែក​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​ជន​ជាតិ​តៃ និង​ចាំ​បាច់​តែ​ត្រូវ​រើស​រក «​តែ​ពាក្យ​ដែល​មាន​អត្ថន័យ​ល្អ​តែ​មួយ​មុខ​ប៉ុណ្ណោះ​នោះ​ទេ​» ព្រោះ «​យើង​នឹង​មិន​បាន​រក​ការ​ពិត​ឲ្យ​ឃើញ​ក្រោម​វិធី​ផ្នែក​វប្បធម៌​ប្រវត្តិ​សាស្ត្រ​សង្គម​ឡើយ​»​។

ស្រង់​ពី ៖ ប្រវត្តិ​នៃ​ពាក្យ​សៀម​, ថៃ លាវ និង​ខម និង​លក្ខណៈ​ផ្នែក​សង្គម​របស់​ឈ្មោះ​ជន​ជាតិ ដោយ​ចិត្រ ភូមិស័ក្ដិ៍


ផ្សព្ធ​ផ្សាយ​លើក​ដំបូង​ក្នុង​ប្រព័ន្ធ​អនឡាញ ៖ ៣០ មិថុនា ២០១៦

_____________________________________________________
អាន​ផង​ដែរ ៖
១. “สยาม” เป็นชื่อที่พวกกัมพูชาใช้หมายถึง “คนป่า”…

%d bloggers like this: