jump to navigation

ភូមា​សម្ពោធ​កប៉ាល់​ថ្មី​៨​គ្រឿង ឆ្លង​ឆ្នាំ​ទី​៧២ កំណើត​កង​ទ័ព​ជើង​ទឹក ថ្ងៃអង្គារ 24 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
add a comment

562000012753201

នានា​ប្រទេស​៖ រ៉នកុន ប្រទេស​ភូមា – ថ្ងៃ​នេះ (​២៤ ធ្នូ ២០១៩​) នៅ​ឯ​កំពង់ផែ​ធីតាវ៉ា​របស់​ភូមា កង​ទ័ព​ជើង​ទឹក​របស់​ប្រទេស​នេះ បាន​ចាត់​ពិធី​សម្ពោធ​កប៉ាល់​ថ្មី​ចំនួន​៨​គ្រឿង ដើម្បី​អប​អរ​ខួប​ឆ្នាំ​ទី​៧២ ថ្ងៃ​បង្កើត​កង​ទ័ព​ជើង​ទឹក​ផង​។

សម្រាប់​កប៉ាល់​ទាំង​៨​គ្រឿង​នេះ មាន​កប៉ាល់​ជំនួយ​ទូទៅ ឈ្មោះ​ម៉ោះតាម៉ៈ ១៥០១ ដែល​ធ្វើ​ការ​តំឡើង​នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង ព្រម​ទាំង​កប៉ាល់​ចំនួន​៧​ផ្សេង​ទៀត ដែល​តំឡើង​នៅ​ក្នុង​ប្រទេស​ភូមា​ផ្ទាល់​ គឺ​កប៉ាល់​ដឹក​ជញ្ជូន​​មិតចីណា កប៉ាល់​ត្រួត​ការណ៍​ល្បឿន​លឿន ដែល​មាន​ប្រវែង​២៧​ម៉ែត្រ​ចំនួន​២​គ្រឿង ២០​ម៉ែត្រ​ចំនួន​២​គ្រឿង និង​កប៉ាល់​សម្រាប់​អូស​ប្រវែង​២៦​ម៉ែត្រ​ចំនួន​២​គ្រឿងទៀត​។

ចំពោះ​កប៉ាល់​ម៉ោះតាម៉ៈ​មិន​មែន​ជា​ប្រភេទ​កប៉ាល់​ចម្បាំង​ទេ​ តែ​នៅ​ខាង​លើ​វិញ​​មាន​គ្លីនិក បន្ទប់​វះ​កាត់ និង​វេជ្ជ​បណ្ឌិត​សម្រាប់​ធ្វើ​ការ​ព្យាបាល​ទាហាន​ដែល​រង​របួស​។ ក្រៅ​ពី​នេះ​នៅ​មាន​វាល​សម្រាប់​ចត​ឧទ្ធម្ភាគចក្រ និង​ចាក់​ប្រេង​ឲ្យ​ឧទ្ធម្ភាគចក្រ​ផង​ដែរ​។

បន្ថែម​ពី​នេះ​ទៀត កប៉ាល់​ម៉ោះតាម៉ៈ​នេះ​អាច​ជួយ​ជា​ជំនួយ​ផ្នែក​ទាហាន​ដល់​កង​កម្លាំង​ទាហាន​ជើង​គោក ជើង​ទឹក និង​ជើង​អាកាស​ បាន​ដោយ​ផ្ទាល់ និង​ដំណើរ​ការ​ជួយ​សង្គ្រោះ​បន្ទាន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​បើ​ទោះ​បីជា​កប៉ាល់​នេះ​មិន​ចាត់​ចូល​ក្នុង​ប្រភេទ​កប៉ាល់​ចម្បាំង តែ​វា​មាន​លទ្ធភាព​ផ្ទុក​រថ​ក្រោះ​ និង​រថយន្ត​ទាហាន​បាន​រហូត​ដល់​ទី​១៦​គ្រឿង​៕

562000012753202562000012753203562000012753204562000012753206562000012753207562000012753208

%d bloggers like this: