jump to navigation

ស្ដេច​យាង​បើក​ការដ្ឋាន​ផ្លូវ​រថ​ភ្លើង​ភ្នំពេញ​-​បាត់ដំបង ថ្ងៃសុក្រ 27 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
trackback

80813412_2740280432696125_8149500393173286912_n

នេះ​កាល​ស្ដេច​យាង​បើក​ការដ្ឋាន​ផ្លូវ​រថ​ភ្លើង​ភ្នំពេញ​-​បាត់ដំបង។ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ មុនីវង្ស ចម​ចក្រ​ពង្ស ស្ដេច​យាង​​ជីក​ដី​ដំបូង​ជា​និមិត្ត​រូប​ដើម្បី​ស្ថាបនា​ផ្លូវរថ​ភ្លើង​ទី​១​របស់​នគរ​កម្ពុជា ពី​ព្រះ​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​បាត់ដំបង​។

Untitled-2ព្រះ​បាទ​សម្ដេច​ព្រះ​សិរីសុវត្ថិ មុនីវង្ស ចម​ចក្រ​ពង្ស ស្ដេច​យាង​បើក​ការដ្ឋាន​ផ្លូវ​រថ​ភ្លើង​ភ្នំពេញ​-​បាត់ដំបង

គម្រោង​សាង​សង់​ផ្លូវ​ដែក​នៅ​ក្នុង​នគរ​កម្ពុជា​នេះ ធ្វើ​ឡើង​កាល​គ្រា​នគរ​យើង​ស្ថិត​នៅ​ក្រោម​ការ​​អភិបាល​ពី​រាជការបារាំង និង​ត្រូវ​បាន​សិក្សា​ពី​លទ្ធភាព​នៃ​ការ​សាង​សង់​នេះ តាំង​តែ​ពី​ឆ្នាំ​បារាំង​១៩២១ រហូត​មក​ដល់​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​​១៩២៩ ទើបពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ចាប់​ផ្ដើម​។

ក្រៅ​អំពី​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ​ស្ដេច​យាង​ជា​ព្រះ​រាជាធិបតី​ក្នុង​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​នោះ យើង​នៅ​ឃើញ​មាន​​លោក​អគ្គ​ទេសាភិបាល​ឥណ្ឌូចិន​ Pierre Marie Antoine Pasquier, លោក Fontaine ជាវិស្វករ​គ្រប់​គ្រង​គម្រោង ព្រម​ទាំង​មន្ត្រីជាន់​ខ្ពស់​ទាំង​ខ្មែរ និង​បារាំង​ជា​ច្រើន​ទៀត​បាន​​យាង និង​អញ្ជើញ​ចូលរួម​។ តាម​គម្រោង​នាពេល​នេះ ខ្សែ​រថ​ភ្លើង​នេះ នឹង​ចំណាយ​ពេល​ស្ថាបនា​រយៈ​ពេល​៤​ឆ្នាំ​៕

ដក​ស្រង់​ចេញ​ពី​អត្ថបទ​ដើមជាភាសា​បារាំង​សែស ចុច​ទី​នេះ

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: