jump to navigation

ខ្នុរចេញ​ផ្លែ ថ្ងៃសៅរ៍ 28 ខែធ្នូ 2019

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
3 comments

បន្ទាប់​ពី​រង់​ចាំ​យ៉ាង​យូរ ពេល​នេះ​កូន​ខ្នុរ​ដែល​ខ្ញុំ​បាន​ដាំ​បាន​ចេញ​ផ្លែ​ហើយ​។ កូន​ខ្នុរ​មួយ​ដើម​ខ្ញុំ​បាន​ទិញយក​មក​ដាំ​លើ​ដី​ដ៏​តូច​ចង្អៀត​មួយ​ក្បែរ​របង​ផ្ទះ អស់​ប្រមាណ​ជាង​មួយ​ឆ្នាំ​ហើយ​យ៉ាង ពេល​នេះ​បាន​ចេញ​ជា​កូន​ផ្លែ​មក​ហើយ និង​សង្ឃឹម​ថា​នឹង​បាន​ទទួល​ទាន​ដ៏​ឆ្ងាញ់​ពី​ផ្លែ​មួយ​នេះ​។

ខ្ញុំ​បាន​ទិញ​កូន​ដើម​ខ្នុរ​មួយ​ដើម ដែល​កាល​ណុះ​អ្នក​លក់​ប្រាប់​ថា​ជា​ខ្នុរ​ការុត​។ ដោយ​សារ​ខ្ញុំ​ចូល​ចិត្ត​ទទួល​ទាន​ខ្នុរ​ផង ក៏​យក​មក​ដាំ​លេង​ៗ ក្បែរ​ផ្ទះ​។ កាល​ណុះ​អ្នក​លក់​ប្រាប់​ថា​៦​ខែ​បាន​ផល​ហើយ តែ​មិន​អញ្ចឹង​ទេ វា​យូរ​ច្រើន​សមគួរ​ផង​ទើប​ចេញ​ក្ដឹប​ខ្នុរ​នា​ថ្ងៃ​នេះ​ឯង​៕

thumbnail_20191228_124811ក្ដឹប​ខ្នុរ​ចេញ​
thumbnail_20191228_124827ដើម​ខ្នុរដែល​ខ្ញុំ​ដាំ​នៅ​ចំហៀង​ផ្ទះ

_______________________________________
អានផងដែរ៖
១. ខ្នុរបាយស្រាមួយដើម
២. ខ្នុរ​ណាំង​មុខ​ផ្ទះ
៣. បុប្ផ​ជាតិ​ឯ​ផ្ទះ​ខ្ញុំ
៤. ខ្នុរចេញ​ផ្លែ​ទី​២

%d bloggers like this: