jump to navigation

សមិទ្ធិ​សង្គម ៖ រោង​ចក្រ «​ព្រះ​នរោត្ដម​» ថ្ងៃសុក្រ 31 ខែមករា 2020

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

រោង​ចក្រ «​ព្រះ​នរោត្ដម​» ដំឡើង​ត្រាក់ទ័រ និង​រថយន្ត​ធំ​នៅក្រុង​ព្រះ​សីហនុ សមិទ្ធផល​ជា​មោទន​នៃ​សង្គម​រាស្ត្រ​និយម​។

Untitled-2

បុណ្យ​ព្រះ​មេរុ​នៃ​សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស ថ្ងៃ​ព្រហស្បតិ៍ 30 ខែមករា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
2 comments

បុណ្យ​ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព ​សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស បាន​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៨​ថ្ងៃ ដោយ​ចូល​ពី​ថ្ងៃ​២ ដល់​ថ្ងៃ ៩ រោច​ខែ​មាឃ ឆ្នាំ​រកា សប្ត​ស័កព. ស. ២៤៨៨ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​៣០ ខែ​មករា ដល់​ថ្ងៃ​អង្គារ ទី​​៦ ខែ​កុម្ភៈ គ.ស.​១៩៤៥​។ មក​ដល់​ថ្ងៃ​នេះ គឺ​មាន​គម្រប់​រយៈ​ពេល​៧៥​ឆ្នាំ​គត់​។

សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស ព្រះ​អង្គ​​ជា​ព្រះ​រាជ​បុត្រា​នៃ​ ព្រះ​កុរណា ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្តម ​បរម​រាមា​ទេវាវតារ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ នឹង​ចៅ​ចម​មាតា​ អៀម បុស្បា។ ទ្រង់​ព្រះ​ប្រសូត​នៅ​ថ្ងៃ​សុក្រ​ ១​​រោច ​ខែ​អស្សុជ ​ឆ្នាំ​វក ​ចត្វាស័ក ព.ស.​​២៤១៥ ត្រូវ​គ្នា​នឹង​ថ្ងៃ​១៨ ខែ​តុលា គ.ស.​១៨៧២ វេលា​ម៉ោង ១ ជាង​អធ្រាត្រ នៅ​ក្នុង​ទី​ព្រះ​បរម​រាជ​វាំង​ចតុ​ម្មុខ ព្រះ​រាជធានី​ភ្នំពេញ។ សម្ដេច​ព្រះ​វរ​រាជ​បិតា ជា​អម្ចាស់​ជីវិត​លើ​ត្បូង ទ្រង់​ប្រោស​ឲ្យ​ធ្វើ​ព្រះ​រាជ​ពិធី​ចម្រើន​​ព្រះ​កេសា​កំណើត នៅ​ថ្ងៃ​៨​កើត ​ខែ​មិគសិរ​ ក្នុង​ឆ្នាំ​នោះ​ឯង ដោយ​មាន​ព្រះ​នាម​ក្នុង​ព្រះ​សុវណ្ណ​ប័ដ ចារិក​នឹង​ផែន​មាស​ថា «ព្រះ​រាជ​បុត្រា​ព្រះ​អង្គ​ម្ចាស់ សុទ្ធារស»។

ក្នុង​ព្រះ​ជាតិ​កំណើត​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​នគរ តាំង​ពី​វ័យ​កុមារ រហូត​ដល់​ចម្រើន​ព្រះ​ជន្មា​សម្រេច​កិច្ច​ផែន​ដី​ថ្វាយ​ព្រះ​វររាជ​ជនកនាថ និង​ជា​បន្ត​បន្ទាប់​រហូត​ដល់​ផែន​ដី​នៃ​រជ្ជកាល​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ  សម្ដេច​​ព្រះ​រាជ​អយ្យកោ ទ្រង់​មាន​ព្រះ​គុណ​នឹង​ផែន​ដី​រក​ការ​បរិយាយ​គ្មាន​ ដែល​ជា​ប្រយោជន៍​ទាំង​ខាង​ផ្លូវ​អាណា​ចក្រ នឹង​ខាង​ពុទ្ធ​ចក្រ​ជា​ច្រើន​ប្រការ​។

សម្ដេច​ព្រះ​រាជ​អយ្យកោ ទ្រង់​ព្រះ​ប្រឈួន​ដោយ​ព្រះ​រោគ​ជរាភាព​មក​ជា​វេលា​យូរ អាការ​ព្រះ​រោគ​ជួន​ធ្ងន់​ជួន​ស្រាល ហើយ​ត​មក​មិន​យូរ​ប៉ុន្មាន សម្ដេច​ព្រះ​រាជ​អយ្យិកា ជា​ព្រះ​អគ្គ​ជាយា​ទ្រង់​ព្រះ​ប្រឈួន​ជា​ទម្ងន់ ហើយ​ទ្រង់​ព្រះ​វិលាល័យ​ទៅ​មុន។ ត​អំពី​នោះ​មក អាការ​ព្រះ​រោគ​សម្ដេច​ព្រះ​រាជ​អយ្យកោ​ចួន​ធ្ងន់​ចួន​ស្រាល​មិន​ជា​ទី​កំណត់ លុះ​មក​ដល់​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​មាឃ ឆ្នាំ​រកា ​សប្ត​ស័ក ព.ស.​២៤៨៨ (តាម​ប្រក្រតិទិន​ថ្មី​) ទ្រង់​សោយ​ទិវង្គត​ដោយ​ព្រះ​រោគ​ជរាភាព ក្នុង​កំណត់​ព្រះ​ជន្មាយុ ៧៣ ព្រះ​វស្សា ត្រូវ​នឹង​ថ្ងៃ​​ទី​២៧ ខែ​មករា ឆ្នាំ​១៩៤៥ វេលា​ម៉ោង ១៨.១០​នាទី​។

ដោយ​ព្រះ​ឧបការ​គុណ​​នៃ​ព្រះ​អង្គ​​ចំពោះ​ព្រះ​នគរ​ រាជការ​បាន​សម្រេច​ធ្វើ​បុណ្យ​ព្រះ​មេរុ​ ថ្វាយ​ព្រះ​ភ្លើង​រយៈ​ពេល​៧​យប់​៨​ថ្ងៃ នៅ​ព្រះ​រាជធានី​ភ្នំពេញ ចាប់​​​ពី​ថ្ងៃ​២ ដល់​ថ្ងៃ ៩ រោច​ខែ​មាឃ ឆ្នាំ​រកា សប្ត​ស័កព. ស. ២៤៨៨ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​៣០ ខែ​មករា ដល់​ថ្ងៃ​អង្គារ ទី​​៦ ខែ​កុម្ភៈ គ.ស.​១៩៤៥​។ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​ព្រះ​មេរុ​នៃ​ផង​ដែរ ក្រសួង​ពុទ្ធ​សាសន​បណ្ឌិត្យ​ដែល​មាន​ទ្រង់​ជា​អធិបតី បាន​បោះ​ពុម្ព​សៀវភៅ​ជាង​១.០០០​ក្បាល សម្រាប់​ចែក​ជា​ធម្ម​បណ្ណាការ ថ្វាយ​ព្រះ​រាជ​កុសល​​ ចំពោះ​ព្រះ​អង្គ​ផង​ដែរ​៕

_____________________________________________________
អាន​ផង​ដែរ ៖
១. ខួប​ឆ្នាំ​ទី​៧៥ សោយ​ព្រះ​ទិវង្គត នៃ​សម្ដេច​ព្រះ​រាជ​អយ្យកោ វរចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស
២. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ

អំពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ) ថ្ងៃពុធ 29 ខែមករា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
add a comment

​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះមេរុ ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​​​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត (ជោតញ្ញាណោ)​​ ជា​អម្ចាស់​នៃ​ពួង​ខេមរ​ជន​ ​បាន​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៥​ថ្ងៃ ដោយ​ចូល​ពី​ថ្ងៃ​ពុធ ១​កើត ខែ​មាឃ រហូត​ដល់​ថ្ងៃ​អាទិត្យ​៥​កើត ខែ​មាឃ ឆ្នាំច ទោ​ស័ក ព.ស.​ ២៥១៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មករា គ.ស.​១៩៧១​។

ចាប់​តាំង​ពី​ពេល​ដែល​ព្រះ​អង្គ​ចូល​ព្រះ​ទិវង្គត​មក បណ្ដា​ពុទ្ធ​បរិស័ទ​ទាំង​អស់​តែង​តែ​ស្ដាយ​អាឡោះ​អាល័យ​ព្រះ​អង្គ និង​រៀង​រាល់​ថ្ងៃ​ទី​២៥ នៃ​ខែ​នីមួយ​ៗ ពុទ្ធ​បរិស័ទ​ទាំង​អស់​តែង​នាំ​គ្នា​មក​ជួប​ជុំ​កុះករ​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះ​រាជ​កុសល រំ​ឭក​ដល់​ថ្ងៃ​ដែល​ព្រះ​អង្គ​ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត ដោយ​ចម្រើន​ព្រះ​បរិត្ត ដាក់​បាត្រ ឧទ្ទិស​កុសល ថ្វាយ​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្ដេច​ពុំ​ដែល​លស់ខាន​ឡើយ​។

ព្រះ​បរម​សព​នៃ​ព្រះ​អង្គ​ត្រូវ​បាន​តម្កល់​ទុក​ធ្វើ​បុណ្យ​រយៈ​ពេល​ជាង​១​ឆ្នាំ​នៅ​ឯ​វត្ត​ឧណ្ណាលោម ព្រះ​រាជ​ធានី​ភ្នំពេញ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​១៩៧១ នោះ ទើប​ចាត់​ពិធី​ចេញ​ព្រះ​មេរុ ដង្ហែ​ព្រះ​បរម​សព​ទ្រង់​​យ៉ាង​សម​ព្រះ​កិត្តិយស តម្កល់​លើ​ព្រះ​​មហា​បញ្ចា​៧​ជាន់​ ឯ​​ទី​ព្រះ​មេរុ​ខាង​មុខ​សារមន្ទីរ​ជាតិ​។

ព្រះ​បរម​សព​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​សាសនា​ជាតិ​នៅ​ទី​ព្រះ​មេរុ​រយៈ​ពេល​២​យប់​៣​ថ្ងៃ​ រហូត​មក​ដល់​ថ្ងៃ​ទី​៣ គឺ​​ថ្ងៃ​សុក្រ ៣​កើត ខែ​មាឃ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែ​មករា ទើប​ចាត់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​អង្គ នា​ប្រមាណ​ម៉ោង​៤​រសៀល យ៉ាង​ស័ក្តិសម​ជា​ស្ដេច​សង្ឃ​អ្នក​ប្រាជ្ញ​ខ្មែរ​លើស​អស់​សង្ឃ​នានា​ទូទាំង​ព្រះ​នគរ​។

នៅ​ថ្ងៃ​បន្ទាប់​ព្រះ​អង្គា​ត្រូវ​បាន​ដង្ហែ​យក​ទៅ​បំផ្លែង​នៅ​ទន្លេ​ចតុម្មុខ ហើយ​ធ្វើ​អដ្ឋិ​ព្រះ​អង្គ​បន្ត​នៅ​ទី​ព្រះ​មេរុ​។ ថ្ងៃ​ទី​៥ ដែល​ជា​ថ្ងៃ​បញ្ចប់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ នោះ ព្រះ​បរម​អដ្ឋិ ដែល​បាន​បញ្ចុះ​ក្នុង​ព្រះ​កោដ្ឋ​មាស​នោះ ត្រូវ​បាន​ធ្វើ​ពិធី​ដង្ហែ​ចេញ​ពី​ទី​ព្រះ​មេរុ យក​ទៅ​បញ្ចុះ​ឯ​​ព្រះ​មហា​ចេតិយ​នា​វត្ត​ឧណ្ណាលោម រួច​ធ្វើ​បុណ្យ​រហូត​ដល់​ពេល​រាត្រី ស្រេច​បរិបូណ៌​នៃ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​​​៕​៚

24095875634_953bf0a63b_o
ពិធី​ដង្ហែ​ព្រះ​បរម​សព​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ទៅ​ទី​ព្រះ​មេរុ

24095875634_953bf0a63b_o
ទី​ព្រះ​មេរុ​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត

____________________________________________________
អាន​ផង​ដែរ​៖
១. សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត
២. ការ​អញ្ជើញ​ទៅ​សម្ដែង​វិយោគ​ទុក្ខ ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ
៣. ព្រះ​រាជ​ពិធី​ថ្វាយ​គន្ធ​វារី​ចំពោះ​ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១​គណៈ​មហា​និកាយ

វត្ត​ភ្នំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទី​មួយ ថ្ងៃអង្គារ 28 ខែមករា 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

បរិយាកាស​នា​វត្ត​ភ្នំ ក្រុង​ភ្នំពេញ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំ​២០២០ ថ្ងៃ​ទី​១ (​២៥ មករា ២០២០​)

thumbnail_20200125_103547thumbnail_20200125_103557thumbnail_20200125_103622thumbnail_20200125_103653thumbnail_20200125_103800thumbnail_20200125_103806

_____________________________________
អានផងដែរ៖
១. អ្នកតាព្រះចៅវត្តភ្នំ
២. ភាព​អ​សណ្ដាប់​ធ្នាប់​នៅ​ឯ​អ្នក​តា​ព្រះ​ចៅ​វត្ត​ភ្នំ

ខួប​ឆ្នាំ​ទី​៧៥ សោយ​ព្រះ​ទិវង្គត នៃ​សម្ដេច​ព្រះ​រាជ​អយ្យកោ វរចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស ថ្ងៃចន្ទ 27 ខែមករា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
1 comment so far

84919387_2829427990448035_4959986017634353152_n

_____________________________________________________
អាន​ផង​ដែរ ៖
១. បុណ្យ​ព្រះ​មេរុ​នៃ​សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស

Repost: ទំនៀម​បិទ​​តួ​អក្សរ 福 បញ្ច្រាស ថ្ងៃអាទិត្យ 26 ខែមករា 2020

Posted by សុភ័ក្ត្រ in 中文.
add a comment

ចូល​ឆ្នាំ​ថ្មី​របស់​ចិន សម្រាប់​ឆ្នាំ​២០១៨​នេះ នឹង​ខិត​ចូល​មក​ដល់​ហើយ​នៅ​សប្ដាហ៍​នេះ​។ សម្រាប់​ប្រជាជន​ខ្មែរ ឬ​អ្នក​មួយ​ចំនួន​ឯ​ទៀត​តើ​ជ្រាប​ទេ​ថា​ហេតុ​អ្វី​បាន​ជា​ជន​ជាតិ​ចិន​និយម​បិទ​អក្សរ​មង្គល​មួយ​ គឺ​អក្សរ 福 បញ្ច្រាស​វិញ​?

ចំពោះ​តួ​អក្សរ 福 នេះ ភាសា​ចិន​ទាជីវ​បញ្ចេញ​សំឡេង​ថា «​ហុក​» ឯ​ភាសា​ចិន​កុង​ងឺ​វិញ​បញ្ចេញ​សំឡេង​ថា «​ហ្វូ»​។

អក្សរ​ចិន 福 នេះ មាន​សេចក្ដី​សំដៅ​ដល់​ជោគ​វាសនា ភាព​សម្បូរ​សប្បាយ និង​សេចក្ដី​សុខ​។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​គេ​និយម​បិទ​អក្សរ​នេះនៅ​តាម​ផ្ទះ និង​ជា​ពិសេស​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន​។ តួ​អក្សរ​នេះ ក្រៅ​ពី​បិទ​បាន​ធម្មតា​ហើយ អ្នក​មួយ​ចំនួន​ឯ​ទៀត​និយម​បិទ​បញ្ច្រាស​មក​វិញ​ផង​ដែរ​។

ចិន​ទាជីវ​និយាយ​ថា អ៊ូហុក​ឃី (有福气) សំដៅ​ដល់ ការ​មាន​បុណ្យ មាន​វាសនា​នោះ​ឯង ឯ​ចិន​កុកងឺ​វិញ បញ្ចេញ​សំឡេង​ថា ហ្យូវ​ហ្វូឈី​។

福 គឺ​ជា​និមិត្ត​រូប​នៃ​​បុណ្យ​បារមី វាសនា រួម​រហូត​ដល់​គ្រួសារ​រុង​រឿង សុខភាព​ល្អ កូន​ចៅ​ល្អ បរិវារ​ល្អ សរុប​មក​គឺ​ល្អ​គ្រប់​រយ៉ាង​។

ការ​ដែល​បិទ​អក្សរ​នេះ​បញ្ច្រាស គឺ​ដោយ​សារ​ពាក្យ​ថា​បញ្ច្រាស​នេះ​វា​បញ្ចេញ​សំឡេង​ថា តាវ (倒) ហើយ​ដែល​ តាវ នេះ វា​មាន​សូរ​ដូច​នឹង​ពាក្យ​ថា តាវ (到) ដែល​មាន​ន័យ​ថា «​ដល់ ឬ​មក​ដល់​» នោះ​ឯង​។ ហេតុ​ដូច​នេះ ពេល​យើង​មើល​ទៅ​អក្សរ 福 ដែល​បញ្ច្រាស​នោះ យើង​នឹង​និយាយ​ថា ហ្វូ​តាវ​លើ (福倒了) មាន​ន័យ​ថា ហ្វូ​បញ្ច្រាស​ហើយ ហើយ​ដែល​វា​សូរ​ដូច​នឹង​ពាក្យ​ថា 福到了 ដែល​មាន​ន័យ​ថា​ជោគ​វាសនា​មក​ដល់​ផ្ទះ​យើង​ហើយ​ នោះ​ឯង​៕

新年快乐 2020 ថ្ងៃសៅរ៍ 25 ខែមករា 2020

Posted by សុភ័ក្ត្រ in 中文.
add a comment

840

%d bloggers like this: