jump to navigation

ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៩ ថ្ងៃចន្ទ 6 ខែមករា 2020

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
12 comments

ពេញមួយឆ្នាំ២០១៩នេះ ប្លក់នេះមានសរុបចំនួនចូលទស្សនា​តែ៦៤.៦២៣​ដង តែ​ប៉ុណ្ណោះ (​បន្ត​ធ្លាក់​ចុះ​ពី​ឆ្នាំ​កន្លង​ទៅ​ចំនួន​​១៥.១៦១​ដង​) ដែល​អាច​រាប់​ថា​ជា​ស្ថិតិ​​ទាប​បំផុត​​មួយ ដោយ​ធ្លាក់​ទាប​ជាង​​កាល​ពី​ឆ្នាំ​២០១៤​ទៅ​ទៀត។ ជា​មធ្យមមានចំនួនប្រមាណ​ ១៧៧​​​ដង ក្នុង​មួយ​ថ្ងៃ​ (ធ្លាក់​ចុះ​៤២​​ដង)​។ ដោយ​តិច​បំផុត​១២១​ដង និង​ច្រើន​បំផុត​ត្រឹម​តែ​២៨៨​ដង​ក្នុង​មួយ​ថ្ងៃ​។ ក្នុង​នោះ​មាន​អ្នក​ចូល​ទស្សនា​​ចំនួន​​២៩.៩៤៨​នាក់ ដោយ​ក្នុង​មួយ​នាក់​ទស្សនា​ចំនួន​២,១៦​ដង​។

សម្រាប់ឆ្នាំ​២០១៩​នេះ មិន​មានប្រភពប្រទេសថ្មី​ចូល​ទស្សនា​ទេ ដោយ​រក្សា​ចំនួន​ប្រទេស​ដដែល​គឺ​១៥៨​ប្រទេស​ ក្នុងនោះប្រទេសកម្ពុជា (៦០,៧ %) ឈានលំដាប់មុខគេក្នុងការចូលបើកមើល។ បន្ទាប់មកគឺសហរដ្ឋអាមេរិក (១២,១ %), ថៃឡង់ដ៍ (៧,៩ %), វៀតណាម (៦,៥ %), បារាំង (២,០ %), អូស្ត្រាលី (១,៥ %), សាធារណរដ្ឋកូរ៉េ (១,២ %), មិន​ស្គាល់​ប្រភព (​១,០%), ជប៉ុន (០,៩ %),​ និង​កាណាដា (០,៩ %)។

ជាបន្តទៅទៀតនេះ ខ្ញុំសូមលើកប្រទេស១០ សម្រាប់​ឆ្នាំ​២០១៩​នេះ ដែលឈានមុខគេក្នុងការចូលទស្សនាប្លក់នេះ ៖

thumbnail_20200105_065139

ដោយឡែកចំពោះសហរដ្ឋអាមេរិកវិញមានរដ្ឋចំនួន៥២ (ដដែល) ដែលបានមកបើកមើល និងកាលីហ្វ័រញ៉ា (រក្សាតំណែងចាស់) មានចំនួនបើកមើលច្រើនជាងគេ ហើយរដ្ឋដែលតិចជាងគេ គឺអាឡាស្កា។ ចំណែកឯកាណាដាវិញមាន៨រដ្ឋ (ដដែល)។

thumbnail_20200105_065139

ចំពោះប្រទេសដែលនៅខាងក្រោមគេវិញគឺប្រទេសអង់ទីហ្គួ និងបារប៊ូដា (ដដែល) ដែលមានស្ថិតិមើលចុងក្រោយបំផុតចំនួន១ដងគឺកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៩។ ក្រៅពីនេះ នៅមានប្រភពបើកមើលដែលមិនដឹងអត្តសញ្ញាចំនួន៥ទីតាំងទៀត៕

thumbnail_20200105_065139

_________________________________________________________
អានផងដែរ
១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ខ្ញុំ
២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១២
៣. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៣
៤. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៤
៥. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៥
៦. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៦
៧. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៧
៨. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៨
៩. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៩
១០. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៩ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)

%d bloggers like this: