jump to navigation

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៩ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ថ្ងៃចន្ទ 13 ខែមករា 2020

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

សួស្ដីប្រិយមិត្រអ្នកតាមដានប្លក់នេះជាទីមេត្រី, ឆ្នាំ២០១៩ បានកន្លងទៅ ​ប្រមាណ​​ជាង​១០​ថ្ងៃ​ហើយ ពេល​វេលា​ពិត​ជា​ដើរ​លឿន​មែន​ទែន ធ្មេច​បើក​ៗ​មួយ​ឆ្នាំ​កន្លង​ទៅ​យ៉ាង​ឆាប់​រហ័ស​។ ដូចរៀងរាល់ឆ្នាំដែរ ខ្ញុំតែងតែធ្វើសង្ខេបព្រឹត្តិការណ៍នានាពេញមួយឆ្នាំកន្លងទៅសម្រាប់ប្រិយមិត្រអ្នកដែលចូលចិត្តមកអាននៅទីនេះ។ សម្រាប់ឆ្នាំ២០១៩ ក៏​ដូច​ឆ្នាំ​មុន​ៗ​​មក​ដែរ​ វើដប្រេស្ស​​​ឈប់​ធ្វើ​ការ​សង្ខេប​ប្លក់​ដល់​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​ទៀត​ហើយ​​។ (សូមអានប្រកាស៖ ឆ្នាំ​២០១៧​នេះ វើដ​ប្រេស្ស​បន្ត​​អាក់​ខាន​សង្ខេប​ប្លក់​ឲ្យ​អ្នក​ប្រើ​ប្រាស់)។

ពេញមួយឆ្នាំ២០១៩នេះ មានប្រកាសសរុបចំនួន​៣៨៦ (​តិច​ជាង​ឆ្នាំ​២០១៨ ចំនួន​៣​ប្រកាស​) ហើយប្រកាសដែលជាប់លេខមួយ និងមានអ្នកចូលអានច្រើនជាងគេបំផុតនោះ គឺជាប្រកាស​លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបានដាក់កាលពីថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០០៨ ជាប្រកាសចាស់ ដែលមានចំនួនចូលមើលដល់ទៅ១.៥២៤ ដង សម្រាប់ឆ្នាំ២០១៩នេះ។

មកដល់ឆ្នាំ២០១៩នេះ ប្លក់នេះមានកំណើតបាន១៤ឆ្នាំហើយ ដោយមានប្រិយមិត្របន្តមកទស្សនាជាហូរហែរ ដោយភាគច្រើនជាប្រិយមិត្រចាស់ៗដែលបានស្គាល់ប្លក់នេះ និង​មាន​សមាជិក​ថ្មី​មួយ​ចំនួន​ផង​ដែរ​។ ដោយ​ឡែក​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​ស្ថិតិ​ចំនួន​ដង​នៃ​ការ​ទស្សនា​បន្ត​​ធ្លាក់​ចុះ​ជា​ច្រើន​ផង គឺ​ចុះ​ជា​លំដាប់​តាំង​ពី​ឆ្នាំ​២០១៧ កន្លង​មក​​​។

ចំនួនដងសរុបនៃការបើកមើលប្លក់របស់ខ្ញុំសម្រាប់ពេញមួយឆ្នាំ២០១៩នេះគឺមានចំនួន​៦៤.៦២៣​ដង ឬដែលអាចនិយាយថាជាមធ្យមក្នុងមួយថ្ងៃមានអ្នកចុចចូលអានចំនួន១៧៧​​ដង​។ ហេតុដូចនេះនិយាយជារួម គឺចំនួនចូលទស្សនាមានការធ្លាក់​ចុះ​ពី​ឆ្នាំកន្លងទៅ (២០១៨) ​យ៉ាង​ច្រើន គឺចំនួន​រហូត​ដល់​ទៅ១៥.១៦១​ដង ដែលកាលណុះមានចំនួនដងទស្សនាសរុប​ចំនួន​​៧៩.៧៨៤​ដង​​។ ស្ថិតិនេះអាចរាប់ថាជាស្ថិតិទាប​បំផុត​មួយ​​។ (អានប្រកាស៖ សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៩)។

ប្រកាសសំខាន់ៗសម្រាប់ដើមឆ្នាំ គឺ​ខែមករា និង​កុម្ភៈ​ មានដូចតទៅនេះ ៖ ថៃ​ចេញ​កំណត់​ការ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០, លាវ​សម្ដែង​សែន្យានុភាព ៧០​ឆ្នាំ​កង​ទ័ព​នៃ​ប្រជាជន, ទំនៀម​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក សម័យ​​ក្រុង​រតនកោសិន្ទ្រ ស្យាម​នគរ, របត់​ប្រវត្តិ​សាស្ត្រ​នគរ​ថៃ, ប្រវត្តិ​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ ឧបល​រ័ត្ន​, ឯកសារ​ប្រវត្តិ​សាស្ត្រ ៖ សេចក្ដី​ថ្លែង​ការណ៍​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​តប​នឹង​ការ​​សម្រេច​ចិត្ត​របស់​គណៈ​កម្មការ​អឺរ៉ុប​​ក្នុង​ការ​បើក​ដំណើរ​ការ​នីតិ​វិធី​ផ្លូវ​ការ​​សម្រាប់​ការ​ដក​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ «​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​គ្រឿង​​សព្វា​វុធ (EBA)» ពី​កម្ពុជា, អំពី​កាស​ក្នុង​រជ្ជកាល​ហ្លួង​សុវណ្ណ​កោដ្ឋ, ខួប​ឆ្នាំ​ទី ១១០ ពិធី​សម្ពោធ​រាជានុស្សាវរីយ៍​ហ្លួង​សិរីសុវត្ថិ ឯ​វត្ត​ភ្នំ​ដូន​ពេញ, អំពី​ព្រះ​បរម​រូប​ហ្លួង​រាជានុកោដ្ឋ នៅ​វត្ត​ភ្នំ, ទី​តាំង​ទាំង​១៧ ក្នុង​ការ​ធ្វើ​ពិធី​ចម្រើន​ទឹក​ព្រះ​ពុទ្ធ​មន្ត និង​ទឹក​ពេទ​មន្ត ​សម្រាប់​ព្រះ​រាជ​ពិធី​មុទ្ធាភិសេក ព្រះ​មហា​ក្សត្រិយ៍​ថៃ​។

សម្រាប់ខែមីនា មាន ៖ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី, ត្រា​សញ្ញលក្សណ៍​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០, ប្រមុខ​​​១៩៥​ប្រទេស​ ​ចូល​រួម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក អធិរាជ​ជប៉ុន, ខួប​ឆ្នាំ​ទី​១០៥ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ សម្ដេច​ព្រះ​មហា​សង្ឃរាជ ព្រះ​នាម ទៀង, លទ្ធផល​ការ​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​ថៃ បង្ហាញ​ពី​ភាព​ភ្ញាក់​ផ្អើល, គណបក្ស​៦​របស់​ថៃ​ចុះ​សន្យាប័ន រួម​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ

នៅ​ខែ​មេសា និង​ឧសភា វិញ មាន​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ គឺ​ព្រះ​រាជ​ពិធី​ឡើង​គ្រង​រាជ្យ​នៃ​ព្រះ​ចៅ​ប្រទេស​ជប៉ុន និង​បរមរាជាភិសេក​នៃ​ព្រះ​ចៅ​ប្រទេស​សៀម ប្រកាស​ជា​ច្រើន​បាន​និយាយ​ទាក់​ទង​នឹង​ពិធី​ទាំង​នោះ រួម​មាន ៖ ជប៉ុន​ប្រកាស​រជ្ជ​ស័ក​ថ្មី «​រេវ៉ៈ​», អារាម​បី​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក រាមា​ទី​១០, អំពី​នាង​ទុង្ស​​ទេវី, សិក្សា​៖ គួរ​រាប់​ឆ្នាំ​ថ្មី​ជាមួយ​នឹង​ចុល្ល​សករាជ ជំនួស​ឲ្យ​ពុទ្ធ​សករាជ, ហ្លួង​សីហមុនី និង​ព្រះ​ចៅ​អធិរាជ​អាគីហ៊ីតុ, ព្រះ​រាជ​ពិធី​ដាក់​រាជ្យ​នៃ​ព្រះ​ចៅ​អធិរាជ​ជប៉ុន, ព្រះ​រាជ​ពិធី​គ្រង​សិរី​រាជ​សម្បត្តិ​នៃ ព្រះ​ចៅ​អធិរាជ​ជប៉ុន ព្រះ​អង្គ​ថ្មី, នគរ​ថៃ​ចាប់​ផ្ដើម​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក, ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម, ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​២, ព្រះ​រាជ​ពិធី​បរម​រាជាភិសេក ព្រះ​ចៅ​ផែន​ដី​​ថ្មី នៃ​នគរ​សៀម ថ្ងៃ​ទី​៣, ដំរី​១១​ក្បាល​រួម​ថ្វាយ​ព្រះ​ពរ​ក្សត្រិយ៍​ថៃ, ពល​រដ្ឋ​ជប៉ុន​ចេញ​មក​ថ្វាយ​ព្រះ​ពរ​ព្រះ​ចៅ​អធិរាជ​ថ្មី, ផ្លិត​រង​អនុស្សាវរីយ៍​រាជា​ភិសេក​ក្សត្រិយ៍​ថៃ, ហ្លួង​សីហមុនី និង​ព្រះ​មហា​ក្សត្រិយ៍​ថៃ ​មហា​​វជិរាលង្ករណ, អត្ថបទ​ប្រែ ៖ ខួង អភ័យវង្ស រំឭក​ហេតុការណ៍​បុព្វ​ជន​ភៀស​ខ្លួន​មក​ប្រទេស​សៀម បន្ទាប់​ពី​គ្រប់​គ្រង​ខេត្ត​បាត់ដំបង​​ ៥​រជ្ជកាល ជាង​១១២​ឆ្នាំ, ព្រះ​នាម​ក្សត្រិយ៍​ថៃ​ថ្មី គួរ​ប្រើ​យ៉ាង​ណា​ក្នុង​ភាសា​ខ្មែរ, គណៈ​ដឹក​នាំ​សាសនា​ជាន់​ខ្ពស់​ចូល​ថ្វាយ​បង្គំ​គាល់​ថ្វាយ​ព្រះ​ពរ

ខែ​មិថុនា និង​កក្កដា មាន ៖ ថៃ​រើស​បាន​នាយក​រដ្ឋមន្ត្រី​ថ្មី (​ចាស់​), ម៉ូដែល​នយោបាយ​ថៃ​ជា​សញ្ញាណ​គ្រោះ​ថ្នាក់​មួយ​សម្រាប់​ប្រជាធិបតេយ្យ​តំបន់, អត្ថបទ​សិក្សា ៖ អំពី​ឆ្នាំ​ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​បរម​កោដ្ឋ, មួយ​សត​វត្សរ៍​នៃ​ព្រះ​មហា​ប្រាសាទ​ទេវា​វិនិច្ឆ័យ, ៥៥​ឆ្នាំ ព្រះ​រាជ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​បារាំង​សែស, អត្ថបទ​ប្រែ ៖ “ព្រះ​កែវ​មរកត” នៅ​ព្រះ​បរម​រាជ​វាំង​ភ្នំពេញ ខុស​គ្នា​ពី​ថៃ​ទេ? វត្ថុ​ក្នុង​ព្រះ​វិហារ​មាន​តម្លៃ​ប៉ុន្មាន​?, ឆ្នាំ​ទី​៥ ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ, ព្រាប​ «​លុក​លុយ​», អត្ថបទ​ប្រែ ៖ “ប៉ែន” នាង​​រាំ​ល្ខោន​ស្យាម អ្នក​ដែល​ជិត​ក្លាយ​ជា​រាជិនី​នៃ​កម្ពុជា, ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស, ព្រះ​រាជ​ពិធី​រាជាភិសេក មហាក្សត្រិយ៍​ម៉ាឡេស៊ី អង្គ​ទី​១៦

ខែ​សីហា, និង​ខែ​កញ្ញា មាន ៖ ថៃ​ចាត់​​ក្បួន​ព្យុហយាត្រា​តាម​ជល​មាគ៌ នា​ខែ​តុលា ខាង​មុខ, គ្រឿង​រាជ​ឥស្សរិយ​យស​លាន​ជាង​រុម​ខាវ, ហិរិឱត្តប្បៈ – ធម៌​សំខាន់​នៃ​មនុស្ស, អត្ថបទ​ប្រែ ៖ “រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ – ការ​រើ​ប្រាសាទ​ខ្មែរ” សម័យ​រាមា​ទី​៤, ទំនាក់​ទំនង​កម្ពុជា​-​ម៉ាឡេស៊ី, ឥស្សរិយាភរណ៍​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ, ទំនាក់​ទំនង​ការ​ទូត​ ព្រះ​រាជាណាចក្រ​កម្ពុជា-សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ, អំពី​ការ​តែង​តាំង​រាជ​ទូត​នៅ​នគរ​សៀម, ប្រពៃណី​បុណ្យ​សរទ​ថៃ ឬ​បុណ្យ​សរទ​ខែ​ភទ្របទ, ខួប​ឆ្នាំ​ទី​៥០ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ជួន ណាត (ជោតញ្ញាណោ)

ចំណែក​​ឯ​ខែ​តុលា​ មាន ៖ ៧០​ឆ្នាំ នៃ​មហា​យក្ខ​ចិន, ចេញ​ធនបត្រ និង​កាស​អនុស្សាវរីយ៍​ខួប​ឆ្នាំ​ទី​១៥ បរម​រាជាភិសេក, វិវាទ «​ពិស​ស្នេហ៍» ពីរ​នគរ, បញ្ហា​ចរាចរណ៍​នៅ​ច្បារ​អំពៅ, ទំនៀមព្រះ​រាជ​ពិធី​បើក​ការ​ប្រជុំ​រដ្ឋសភា​អង់គ្លេស, សម្ដេច​ព្រះ​ចៅ​អធិរាជ ណារូហ៊ិតុ, ព្រះ​រាជ​ពិធី​អធិរាជាភិសេក​សម្ដេច​ព្រះ​ចៅ​អធិរាជ​ជប៉ុន, ពស្ត្រាភរណៈ និង​ឯក​សណ្ឋាន​ពេញ​យស នៃ​បណ្ដា​ព្រះ​រាជ​វង្ស និង​ភ្ញៀវ​នានា ក្នុង​​ព្រះ​រាជ​ពិធី​អធិរាជាភិសេក ព្រះ​ចៅ​អធិរាជ​ជប៉ុន​។

ខែ​វិច្ឆិកា និង​ធ្នូ វិញ រួម​មាន ៖ គ្រឿង​ឥស្សរិយ​យស​ជាន់​ខ្ពស់​ផ្កា​ស្បៃ​រឿង​ទេស​នៃ​ជប៉ុន, ខួប​ឆ្នាំ​ទី​៥០ ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៃ​ប្រធានាធិបតី​ហ្គីណេ ឯ.ឧ.​មហាមានី ឌីយ៉ូរី នៅ​កម្ពុជា, ជប៉ុន​ចាត់​​ព្រះ​រាជពិធី​​ប្រទក្សិណ​ព្រះ​នគរ​ព្រះ​ចៅ​អធិរាជ, ព្រះ​រាជ​ពិធី​ព្យុហយាត្រា​តាម​ជល​មាគ៌​ឯស្យាម​នគរ, និង​អត្ថបទ​ប្រែ ៖ “សៀម” ជា​ឈ្មោះ​ដែល​ពួក​កម្ពុជា​ប្រើ​សំដៅ​ដល់ “មនុស្ស​ព្រៃ​”…

មកដល់ពេលនេះបើពិនិត្យមើលពីប្រភពអ្នកទស្សនាគឺនៅតែមកពីកម្ពុជា និងអាមេរិកច្រើនជាងគេ (៦០,៧ % និង ១២,១ %) បន្ទាប់មកគឺសហរដ្ឋអាមេរិក (១២,១ %), ថៃឡង់ដ៍ (៧,៩ %), វៀតណាម (៦,៥ %), បារាំង (២,០ %), អូស្ត្រាលី (១,៥ %), សាធារណរដ្ឋកូរ៉េ (១,២ %), មិន​ស្គាល់​ប្រភព (​១,០%), ជប៉ុន (០,៩ %),​ និង​កាណាដា (០,៩ %)។ សរុបរួមមាន ១៥៨ប្រទេស ចូលទស្សនា រួមទីកន្លែងមិនស្គាល់ប្រភពចំនួន៥ទីតាំងទៀត។ ចប់សង្ខេបព្រឹត្តិការណ៍ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក) សម្រាប់ឆ្នាំ២០១៩នេះត្រឹមនេះឯង។ សូមអរគុណមិត្រទាំងឡាយ ដែលបានចូលមកទីនេះជាដរាបរៀងមក៕

________________________________________________

អានផងដែរ
១. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៩
២. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៩
៣. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៧ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក)
៦. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៥ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៧. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៣ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១២ ក្នុងប្លក់សុភ័ក្ត្រ
១០. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ
១១. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ
១២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ
១៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ
១៤. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រ

មតិ»

1. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៩ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 18 ខែមករា 2020

[…] _________________________________________________________ អានផងដែរ៖ ១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ខ្ញុំ ២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១២ ៣. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៣ ៤. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៤ ៥. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៥ ៦. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៦​ ៧. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៧ ៨. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៨ ៩. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៩ ១០. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៩ ក្… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: