jump to navigation

សំណែន​សម្រាប់​ទេសកាល​ចូល​ឆ្នាំ​ចិន ថ្ងៃសុក្រ 24 ខែមករា 2020

Posted by សុភ័ក្ត្រ in 中文.
add a comment

សម្រាប់​ប្រជាជន​ចិន ការ​រីក​រាយ​សាទរ​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​របស់​ខ្លួន​នោះ នឹង​មាន​ការ​ទទួល​ទាន​អាហារ​ច្រើន​លើស​ថ្ងៃ​ធម្មតា​។ អាហារ​ដែល​ជា​របស់​សែន​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​​ដែល​បាន​ក្លាយ​ជា​ប្រពៃណី​ប្រតិបត្តិ​ត​ៗ​គ្នា​​មក ត្រូវ​បាន​ប្រជាជន​ចិន​ត្រៀម​សម្រាប់​ញាតិ​មិត្រ​ប្អូន​បង រួម​ទាំង​ញាតិ​សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​ផង​ដែរ​។ ជា​ទូទៅ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ ជន​ជាតិ​ចិន​និយម​ទទួល​ទាន​បន្លែ ដែល​ភាសា​ចិន​ហៅ​ថា ឆាយ​។ ក្រៅ​ពី​នោះ ពួក​គេ​ចូល​ចិត្ត​យក​ប្រទេស​បន្លែ​ច្រើន​ផ្សេង​ទៀត​មក​ធ្វើ​ជា​អាហារ ទោះ​បី​ជា​បន្លែ​ខ្លះ​មាន​តែ​ឫស ឬ​បន្លែ​ដែល​មាន​លក្ខណៈ​សសៃ​វែង​ៗ​។ ជន​ជាតិ​ចិន​ក៏​នៅ​ជឿ​ដែរ​ថា បន្លែ​នានា​សុទ្ធ​តែ​មាន​អត្ថន័យ​ជា​មង្គល តួ​យ៉ាង ៖

HCtHFA7ele6Q2dULVcPq0phRiXGXADemwDb2dzuzLFOy7gjyeAE4E8q38Jzpp3hVYw

  • គ្រាប់​ឈូក សំដៅ​ដល់ ការ​មាន​កូន ចៅ​ជា​ប្រុស
  • កៅឡាក់ សំដៅ​ដល់ ប្រាក់ ទ្រព្យ​សម្បត្តិ
  • សារាយ​ខ្មៅ សំដៅ​ដល់​ ការ​មាន​បាន
  • តៅហ៊ូ​ជ្រក់​ដែល​ធ្វើ​ពី​សណ្ដែក​ស្ងួត សំដៅ​ដល់ ការ​ពេញ​ទៅ​ដោយ​ភាព​មាន​បាន និង​សេចក្ដី​សុខ
  • ត្រពាំង សំដៅ​ដល់ ពាក្យ​ជូន​ពរ​ឲ្យ​គ្រប់​យ៉ាង​ពេញ​ទៅ​ដោយ​សេចក្ដី​សុខ
  • ត្រី​ទាំង​មូល សំដៅ​ដល់ តំណាង​នៃ​ការ​រស់​នៅ​ជាមួយ​គ្នា និង​ភាព​មាន​សម្បូរ​សប្បាយ
  • មាន់ សំដៅ​ដល់ មាន​រីក​ចម្រើន​ទៅ​មុខ ដោយ​មាន់​ត្រូវ​មាន​ក្បាល កន្ទុយ និង​ជើង ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ឧត្ដម​សម្បូរណ៍
  • មី សំដៅ​ដល់ ជីវិត​ដែល​វែង មិន​និយមកាត់​ពេល​យក​មក​ធ្វើ​ជា​អាហារ
%d bloggers like this: