jump to navigation

ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​សម្ដេច​ព្រះ​ធម្ម​លិខិត លាស់ ឡាយ ថិរវិនយោ ថ្ងៃចន្ទ 3 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
trackback

84593636_2821785557878945_3896720611006742528_n

នា​វេលា​ព្រឹក​​ថ្ងៃ​ចន្ទ ១០​កើត ខែ​មាឃ ឆ្នាំ​កុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ គឺ​ជា​កំណត់​នៃ​ព្រះ​ពិធី​​ចេញ​ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​សម្ដេច​ព្រះ​ធម្ម​លិខិត លាស់ ឡាយ ថិរវិនយោ ដោយ​​បុណ្យ​ព្រះ​មេរុ​កំណត់​ចូល​តាំង​ពី​ថ្ងៃ​សៅរ៍ ៨​កើត ខែ​មាឃ​មក​ម្ល៉េះ នឹង​បញ្ចប់​នៅ​​ថ្ងៃ​ពុធ ១២​កើត ខែ​មាឃ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ២០២០ ខាង​មុខ​នេះ​។

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​ស្រាង​ៗ ព្រះ​សព​ត្រូវ​បាន​រំកិល និង​ដង្ហែ​ចេញ​ពី​វត្ត​សន្សំ​កុសល អារាម​នៃ​ព្រះ​អង្គ​ដែល​ព្រះ​បរម​សព​ត្រូវ​បាន​តាំង​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ជាតិ និង​សាសនា តាំង​ពី​ថ្ងៃ​ដែល​ទ្រង់​សោយ​ព្រះ​ទិវង្គតមកម្ល៉េះ​។ ក្បួន​ដង្ហែ​ព្រះ​សព​ត្រូវ​បាន​ចាត់​ឡើង​យ៉ាង​សម​ព្រះ​កិត្តិយស ដោយ​ម្ឈូស​នៃ​ព្រះ​អង្គ​ត្រូវ​បាន​តម្កល់​លើ​ព្រះ​ទីន័ង​រថយន្ត​នាគ អម​ដោយ​បុព្វជិត​សាសនា​និកាយ​ផ្សេង​ៗ ពុទ្ធ​បរិស័ទ មន្ត្រី​រាជការ តា​ជី​ដូន​ជី ព្រម​ទាំង​ប្រជាពល​រដ្ឋ​ជា​ច្រើន​អម​ដង្ហែ​ក្បួន​រហូត​មក​ដល់​ទី​ព្រះ​មេរុ ឯ​ខាង​មុខ​វត្ត​បទុម​វតី​រាជ​វរារាម​។

បន្ទាប់​ពី​ព្រះ​សព​បាន​ដង្ហែ និង​តម្កល់​​លើ​ព្រះ​មហា​បញ្ចា​ ខាង​លើ​ព្រះ​មេរុ និង​ពិធី​កិច្ច​សាសនា នានា​បាន​ស្រេច​​​រួច​រាល់​​មក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អមដោយសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង អញ្ជើញថ្វាយព្រះភ្លើងបូជា​ព្រះ​សព ដោយ​ក្ដី​អាល័យ ស្រណោះ​ពន់​ពេក និង​ជា​ពិសេស​ចំពោះ​ស្នា​ព្រះ​ហស្ត​ដ៏​ច្រើន​លើស​លប់​នៃ​ព្រះ​អង្គ​ដែល​មាន​ចំពោះ​អក្សរ​សាស្ត្រ ជាតិ សាសនា និង​ព្រះ​រាជ​បល្ល័ង្ក​។ ដោយ​មហា​គុណ​បំណាច់​នៃ​ព្រះ​អង្គ​នេះ​ហើយ ទើប​ព្រះ​ករុណា ជា​អម្ចាស់​​រជ្ជកាល​បច្ចុប្បន្ន​ស្ដេច​សព្វ​ព្រះ​រាជ​ហ​ឫទ័យ​ព្រះ​រាជ​ទាន​​​តែង​តាំង​ព្រះ​អង្គ​​ជា​សម្ដេច​ព្រះ​សង្ឃ​នាយក​រង​ទី​១ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដោយ​ព្រះ​រាជ​ទាន​ប្រើ​រាជ​ស័ព្ទ និង​សិទ្ធិ​ប្រើ​ផ្លិត​យស​ពិសេស​ផង កាល​ពី​ថ្ងៃ​ទី​​២៦ ខែ​តុលា ឆ្នាំ​២០០៧ កន្លង​មក​​។

សម្តេចព្រះ​ធម្មលិខិត​លាស់ ឡាយ ប្រសូត​នៅ​ថ្ងៃ​ពុធ ៧​កើត ខែភទ្របទ ឆ្នាំថោះ ក្នុង​ពុទ្ធសករាជ​២៤៥៧ ត្រូវ​នឹង​គ្រឹ​ស្គ​សករាជ​១៩១៤ នៅ​ភូមិ​ធ្យូង ឃុំ​ធ្យូង ស្រុក​ពញាឮ ខេត្ត​កណ្តាល​ និង​បាន​​សោយ​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​​អង្គារ ២​កើត ខែ​កត្តិក ឆ្នាំ​កុរ ឯក​ស័ក ព.ស.​២៥៦៣ ត្រូវ​នឹង​ថ្ងៃ​​ទី​២៩ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ព្រះ​ជន្មាយុ​១០៦​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​​៕

______________________________________________________
អាន​ផង​ដែរ ៖
១. កំណត់​កម្មវិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព សម្ដេច​ព្រះ​ធម្ម​លិខិត លាស់ ឡាយ ថិរវិនយោ
២. ថ្វាយ​អាល័យ សម្ដេច​ព្រះ​ធម្ម​លិខិត លាស់ ឡាយ ថិរវិនយោ
៣. ព្រះ​មេរុ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​សម្ដេច​ព្រះ​ធម្ម​លិខិត លាស់ ឡាយ ថិរវិនយោ
៤. កម្រង​រូប​ភាព​នៃ​ព្រះ​​​ពិធី​​​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ សម្ដេច​ព្រះ​ធម្ម​លិខិត លាស់ ឡាយ ថិរវិនយោ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: