jump to navigation

Repost : គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ ថ្ងៃ​ព្រហស្បតិ៍ 6 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
1 comment so far

លោកអ្នកជ្រាបទេ ព្រះអង្គម្ចាស់ នរោត្ដម សុទ្ធារស ព្រះបិតានៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត និងជាព្រះរាជអយ្យកោនៃព្រះករុណា សម្ដេចព្រះ នរោត្ដម សីហនុ ជាអម្ចាស់នៃពួងជនជាតិខ្មែរ ទ្រង់បានបំពេញព្រះករណីកិច្ចជាប្រវត្តិសាស្ត្រមួយនៃការដាក់បញ្ចូលអាណាខេត្តក្រាត* មកក្នុងការគ្រប់គ្រងរបស់ព្រះរាជអាណាចក្រកម្ពុជា ដោយមានបារាំងជាអាណាព្យាបាល។

នៅគ.ស.១៩០៤ បន្ទាប់ពីសទ្ធិសញ្ញាបារាំងសៀម បានព្រមព្រៀងបារាំងដកថយពីខេត្តច័ន្ទបុរី (អានថា៖ ចាន់.ទៈ.បុ.រ៉ី) ប៉ុន្តែដោយដោះដូរយកតំបន់ក្រាតមកគ្រប់គ្រងវិញ។

នៅថ្ងៃទី២៤ ខែធ្នូ គ.ស.១៩០៤ រដ្ឋការបារាំង និងសៀម បានធ្វើពិធីផ្លាស់ប្ដូរទង់ជាតិគ្រប់គ្រងតំបន់ក្រាត ដោយមានវត្តមាននៃព្រះអង្គម្ចាស់ នរោត្ដម សុទ្ធារស ដែលជាព្រះរាជតំណាងនៃព្រះករុណា ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ នៃក្រុងកម្ពុជាផងដែរ។

នៅពេលទ្រង់ត្រឡប់មកព្រះរាជធានីវិញ ព្រះករុណា សិរីសុវត្ថិ ទ្រង់ព្រះករុណាប្រោស ព្រះរាជទានគ្រឿងឥស្សរិយយស ឈ្មោះក្រង់អូហ្វីស៊ីយេរ របស់ក្រុងកម្ពុជា ដល់ព្រះអង្គម្ចាស់ផងទៀត។

ព្រះអង្គម្ចាស់ នរោត្ដម សុទ្ធារស ទ្រង់ប្រសូតនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៨៧២ នៅក្នុងទីព្រះបរមរាជវាំងចតុម្មុខ ព្រះរាជធានីភ្នំពេញ។ ព្រះអង្គជាព្រះរាជបុត្រានៃព្រះបាទសម្ដេចព្រះ នរោត្តម បរមរាមាទេវាវតារ ព្រះចៅក្រុងកម្ពុជាធិបតី នឹងចៅចមមាតា អៀម បុស្បា។ ព្រះអង្គមានព្រះយសខ្ពស់បំផុតជា «សម្ដេចព្រះរាជអយ្យកោ វរចក្ររណឫទ្ធិ»។ ទ្រង់រៀបអភិសេកជាមួយសម្ដេចព្រះរាជអយ្យិកា ខត្តិយកល្យាណ៍រាជសុតាភគវតី ផង៉ា និងមានព្រះឱរស ព្រះធិតារួមព្រះអង្គ សរុប៦ព្រះអង្គ ក្នុងនោះ គឺ ព្រះករុណា ព្រះបាទ នរោត្ដម សុរាម្រឹត និង ព្រះអង្គម្ចាស់ក្សត្រីរស្មីសោភ័ណ ផងដែរ។ ព្រះអង្គម្ចាស់ នរោត្ដម សុទ្ធារស ទ្រង់សោយទិវង្គតនៅថ្ងៃទី២៧ ខែមករា គ.ស.១៩៤៥ ក្នុងព្រះជន្ម៧៣វស្សា។ សូមអានជីវប្រវត្តិលម្អិតរបស់ទ្រង់ «ចុចទីនេះ»។

* បច្ចុប្បន្ននេះប្ដូរឈ្មោះមកជាខេត្ត «ត្រាត» ជាដែនដីមួយរបស់រាជអាណាចក្រថៃ

————————————————————-
អត្ថបទទាក់ទង៖
១. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម
២. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម (តចប់)
៣. គ្រាមួយនៃប្រវត្តិសាស្ត្រ៖ លិខិតកម្ពុជាប្ដឹងអង្គការសហប្រជាជាតិរឿងថៃឈ្លានពានព្រះវិហារ ឆ្នាំ១៩៦៦
៤. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ
៥. សម្ដេចព្រះរាជអយ្យិកា ខត្តិយកល្យាណ៍រាជសុតាភគវតី នរោត្ដម ផង៉ាង៉ាម
៦. ខួបឆ្នាំទី៧០ សោយព្រះទិវង្គតនៃសម្ដេចព្រះរាជអយ្យកោ វរចក្ររណឫទ្ធិ នរោត្ដម សុធារស
៧. អត្ថបទប្រែ៖ នៅពីក្រោយ ព្រះរាជតម្រាស់ រាមាទី៤ រឿងការបាត់បង់ប្រទេសខ្មែរ “ខ្ញុំសូមប្រាប់លោកដោយក្ដីឈឺចាប់បំផុត” – តចប់
៨. ខួប​ឆ្នាំ​ទី​១៤៥ ប្រសួត​នៃ​​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធារស
៩. បុណ្យ​ព្រះ​មេរុ​នៃ​សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ នរោត្ដម សុទ្ធារស

%d bloggers like this: