jump to navigation

គណៈ​សង្ឃ​នាយក​កម្ពុជា ថ្ងៃចន្ទ 17 ខែ​កុម្ភៈ 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
1 comment so far

នៅ​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ​ថា សង្ឃ​នាយក ( –យក់ ) ត្រូវ​បាន​ផ្ដល់​និយម​ន័យ​ថា ជា​មហាថេរដែលជាអ្នកដឹកនាំសង្ឃ គឺព្រះថេរៈធំដែលជាអ្នកត្រួតត្រាលើសង្ឃទួទៅក្នុងរដ្ឋមួយៗ​។ ដោយ​នគរ​ខ្មែរ​យើង​មាន​និកាយ​ចំនួន​ពីរ​​ (​ព្រះ​ពុទ្ធ​សាសនា​) ព្រះ​សង្ឃ​នាយក​ក៏​ត្រូវ​បាន​តែង​តាំង​ឡើង សម្រាប់​មើល​ការ​ខុស​ត្រូវ​នៃ​និកាយ​របស់​ខ្លួន​រៀង​ៗ​ខ្លួន​។ ខាង​ក្រោម​នេះ​ជា​សមាសភាព​នៃ​សមាជិក​គណៈ​សង្ឃ​នាយក​ទាំង​ពីរ​និកាយ​នៃ​កម្ពុជា​។

គណៈ​មហា​និកាយ

គណៈ​មហា​និកាយ មាន​សមាជិក​សរុប​ចំនួន​៤​ព្រះ​អង្គ ដោយ​ចែក​ជា​ព្រះ​សង្ឃ​នាយក, ព្រះ​សង្ឃ​នាយក​រង​ទី​១,ទី​២ និង​ទី​៣​។ ព្រះ​សង្ឃ​នាយក​ទាំង​៤​ព្រះ​អង្គ មាន​ព្រះ​នាម ដូច​ខាង​ក្រោម ៖

ngសម្ដេច​ព្រះ​មហា​សុមេធាធិបតី នន្ទ ង៉ែត
សម្ដេច​ព្រះ​សង្ឃ​នាយក

សម្តេចព្រះពោធិវ័ង្ស អំ លឹមហេង
សម្តេចព្រះសង្ឃនាយករងទី១

NCសម្តេចព្រះវនរ័ត ណយ ច្រឹក
សម្តេចព្រះសង្ឃនាយករងទី២
mr
សម្តេចព្រះឧត្តមវង្សា មួង រ៉ា
សម្តេចព្រះសង្ឃនាយករងទី៣

គណៈ​ធម្មយុត្តិក​និកាយ

គណៈ​ធម្មយុត្តិក​និកាយ មាន​សមាជិក​សរុប​ចំនួន​៤​ព្រះ​អង្គ ដោយ​ចែក​ចេញ​ជា ប្រធាន​គណៈ​សង្ឃ​នាយក, ​ព្រះ​សង្ឃ​នាយក​រង ពីរ​រូប និង​សមាជិក​គណៈសង្ឃ​នាយក មួយ​រូប​។ ព្រះ​សង្ឃ​នាយក​ទាំង​៤​ព្រះ​អង្គ មាន​ព្រះ​នាម ដូច​ខាង​ក្រោម ៖

bkសម្ដេច​ព្រះ​អភិសិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី បួរ គ្រី
ព្រះ​ប្រធាន​គណៈ​សង្ឃ​នាយក

ts
សម្ដេច​ព្រះ​ពុទ្ធាចារ្យ ទូច សុខវោហារ
សម្ដេច​ព្រះ​សង្ឃ​នាយក​រង

vt
សម្ដេច​ព្រះ​មង្គល​ទេព្វាចារ្យ វង្ស អានេតា
សម្ដេច​ព្រះ​សង្ឃ​នាយក​រង

kd
ព្រះ​អរិយមុនី កែវ ឌឺម៉ង់
សមាជិក​គណៈសង្ឃ​នាយក

_______________________________________________________
អាន​ផង​ដែរ ៖
១. ប្រោស​ដំឡើង និង​​​តាំង​សម្ដេច​ព្រះ​សង្ឃ​នាយក​រង​អង្គ​ថ្មី

%d bloggers like this: