jump to navigation

សមិទ្ធិ​សង្គម ៖ វិធី​តុប​តែង​ទីក្រុង និង​ការ​លូត​លាស់​ទូទៅ​នៃ​ទីក្រុង ថ្ងៃអង្គារ 31 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

Untitle-d-1

តែមប្រិ៍ «វត្ត​បទុមវតី» ថ្ងៃចន្ទ 30 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
3 comments

wat

តែមប្រិ៍​វត្ត​បទុមវតី គឺ​ជា​តែមប្រិ៍​មួយ​ក្នុង​ចំណោម​តែមប្រិ៍​ប្រៃសណីយ៍​អំពី​អារាម​​ហ្លួង​សំខាន់​ៗ​មួយ​ចំនួន​ដែល​បាន​បោះ​ផ្សាយ​នា​សម័យ​ទសវត្សរ៍​១៩៦០​នៃ​កម្ពុជា​។

ជា​ប្រភេទ​តែមប្រិ៍​ដែល​មាន​តម្លៃ​៦​រៀល តែមប្រិ៍​នេះ​មាន​ប្រាកដ​រូប​ព្រះ​វិហារ​ដ៏​វិចិត្រ​នៃ​អារាម​នៅ​ចំ​កណ្ដាល​នៃ​តែមប្រិ៍ និង​មាន​ចារិក​អក្សរ​ពី​លើ​បង្អស់​ថា កម្ពុជា CAMBODGE​​ ពណ៌​ត្នោត ស្រមោល​ខ្មៅ។ នៅ​ខាង​ស្ដាំ​មាន​សរសេរ​ថា ៦ ៛6 និង POSTES​។ នៅ​ពី​ក្រោម​មាន​សរសេរ​អក្សរ​ពណ៌​ខ្មៅ​ថា វត្ត​​បទុមវតី VAT PATUMAVATI​។

វត្តបទុមវតី មាន​ឈ្មោះ​ពេញ​ជា​វត្ត​បទុម​វតី​រាជ​វរារាម ជា​ព្រះ​អារាម​ហ្លួង​ថ្នាក់​ខ្ពស់​មួយ​ក្បែ​នឹង​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​ភ្នំពេញ​។ ដើម​ឡើយ​វត្ត​នេះជា​វត្ត​ចំណុះ​នៃ​គណៈ​ធម្មយុត្ត និង​ជា​ទី​សំណាក់​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​គណៈ​ធម្មយុត្តិក​និកាយ​។ បច្ចុប្បន្ន​នេះ វត្ត​បទុម​វតី​រាជ​វរារាម មាន​បែង​ចែក​ជា​ពីរ​គណៈ​ គឺ​ធម្មយុត្តិកនិកាយ និង​មហា​និកាយ​​៕

____________________________________________________
អាន​ផង​ដែរ ៖
១. តែមប្រិ៍​វត្ត​ទេព​ធីតា​រាម
២. វត្ត​មណី​រតនា​រាម
៣. តែមប្រិ៍ «វត្ត​ឧណ្ណាលោម»

លេខ​កូដ​ប្រៃសណីយ៍​ ៖ កំពង់​ធំ – ស្រុក​ប្រាសាទ​បល្ល័ង្ក ថ្ងៃអាទិត្យ 29 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in កូដ​ប្រៃសណីយ៍-​កំពង់​ធំ.
add a comment

ស្រុក​ប្រាសាទ​បល្ល័ង្ក របស់ខេត្ត​កំពង់ធំ មាន​សរុប​ទាំង​អស់៧ឃុំ​ ដោយ​ឃុំ​​នីមួយ​ៗ មាន​លេខ​កូដ​ប្រៃសណីយ៍​ផ្ទាល់​ខ្លួន​ ដូច​ត​ទៅ​នេះ​ ៖

  1. ឃុំដូង – ០៦២៥១
  2. ឃុំក្រយា – ០៦២៥២
  3. ឃុំផាន់ញើម – ០៦២៥៣
  4. ឃុំសាគ្រាម – ០៦២៥៤
  5. ឃុំសាលាវិស័យ – ០៦២៥៥
  6. ឃុំសាមគ្គី – ០៦២៥៦
  7. ឃុំទួលគ្រើល – ០៦២៥៧

*** សម្រាប់​លេខ​កូដ​ប្រៃសណីយ៍​ស្រុក​ឯ​ទៀត​ៗ​របស់​ខេត្ត​កំពង់​ធំ ចុច​ទី​នេះ

_______________________________________________________
អាន​ផង​ដែរ​៖
១. កូដ​​ប្រៃសណីយ៍ និង​កង្វះ​ការ​យល់​ដឹង
២. លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

អំពី​​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​ នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ​ ថ្ងៃសៅរ៍ 28 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in ພາສາລາວ.
2 comments

ក្រោយ​ពេល​ដែល​ពួក​កុម្មុយនីស្ត​លាវ​ឈ្នះ​សង្គ្រាម និង​បាន​ឡើង​កាន់​អំណាច​​បង្កើត​​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ​​រហូត​មក​ដល់​គ្រា​បច្ចុប្បន្ន​នេះ ប្រទេស​លាវ​មិន​មាន​ឋានៈ «​សម្ដេច​ព្រះ​សង្ឃ​រាជ​» ទៀត​ទេ​។ សមណ​ស័ក្ដិ​របស់​ព្រះ​សង្ឃ ព្រម​ទាំង​និកាយ​ផ្សេង​ៗ រួម​មាន​មហា​និកាយ និង​ធម្មយុត្តិ​ត្រូវ​បាន​លុប​បំបាត់​ចោល​ដោយ​ឲ្យ​ព្រះ​សង្ឃ​លាវ​រួប​រួម​គ្នា​ជា​គណៈសង្ឃ​មួយ ដោយ​បង្កើត​ជា​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​ឡើង ដើម្បី​ធ្វើ​ការ​គ្រប់​គ្រង​ព្រះ​សង្ឃ​លាវ តាម​បែប​អ្វី​ដែល​គេ​ហៅ​ថា​របប​ថ្មី​។

នៅ​ពេល​ដែល​ប្រទេស​លាវ​បែក​បាក់​ និង​ធ្លាក់​ក្នុង​សង្គ្រាម សាសនា​ព្រះ​ពុទ្ធ ដែល​ជា​សាសនា​ធំ​របស់​ប្រទេស​នេះ ក៏​មាន​ជម្លោះ​ដែរ និកាយ​ទាំង​ពីរ​ធំ​ៗ គឺ​​មហា​និកាយ និង​ធម្មយុត្តិ មាន​ការ​បែក​ខ្ញែក​គ្នា​ទៅ​តាម​មេ​ដឹក​នាំ​ជម្លោះ​នា​សម័យ​នោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​សាសនា​មាន​ភាព​រង្គោះ​រង្គើ​។

នៅ​ពេល​គ្រា​ដំបូង​ក្រោយ​ពួក​កុម្មុយនីស្ត​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ ព្រះ​សង្ឃ​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ឃោសនា ដើម្បី​ផ្សា​ភ្ជាប់​បក្ស រដ្ឋ និង​ប្រជាជន​លាវ​ផង​។ ដូច​ដឹង​ស្រាប់​ ជំនឿ​សាសនា​នានា​មិន​មែន ជា​ដៃ​គូ​ពិត​ប្រាកដ​នៃ​របប​លាវ​ថ្មី​ទេ​។ ព្រះ​សង្ឃ​ជា​ច្រើន​ត្រូវ​បាន​យក​ទៅ​កសាង ធ្វើ​បាប និង​ធ្វើ​គត់​ផង​ដែរ​។ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ព្រះ​ពុទ្ធ​សាសនា​នៅ​ប្រទេស​លាវ ក្រោម​របប​ថ្មី​ក៏​មិន​ត្រូវ​បាន​លុប​បំបាត់​ដែរ ដោយ​បាន​បង្កើត​ឡើង​​នូវ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​ នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ​​មួយ ដើម្បី​ធ្វើ​ការ​ប្រមូល និង​គ្រប់​គ្រង​ព្រះ​សង្ឃ​លាវ ក្រោម​ប្រធាន​សង្ឃ​មួយ​រូប​។

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​ នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ មាន​ប្រធាន​សរុប​ចំនួន៥​ព្រះ​អង្គ ដោយ​រាប់​តាំង​ពី​មុន​ពេល​របប​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ប្រជា​មានិត​លាវ នា​ឆ្នាំ​១៩៧៥​៕

វិបាក​កូវីដ-១៩ ៖ វិធាន​ការ​រឹត​បន្តឹង​ការ​ធ្វើដំណើររបស់​រាជ​រដ្ឋាភិបាល​កម្ពុជា ពាក់​ព័ន្ធ​នឹង​ជំងឺ​កូរ៉ូណា (កូវីដ-១៩) ថ្ងៃសុក្រ 27 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, English.
add a comment

90786872_1846975682099677_2083414396779888640_o90653066_1846975762099669_2452637853155328000_o91356855_1846975848766327_8288213878190374912_o90432535_1846975902099655_5823672759397384192_o

សិប្បកម្ម​នៅ​កម្ពុជា (២) ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
1 comment so far

12345678

វិបាក​កូវីដ-១៩ ៖ ថៃ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ថ្ងៃពុធ 25 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in ภาษาไทย.
add a comment

នានាប្រទេស៖ ក្រុងទេពមហានគរ, ស្យាមប្រទេស – ប្រទេស​ថៃ​នា​ថ្ងៃ​នេះ (​២៥ មីនា ២០២០​) បាន​សម្រេច​ដាក់​វិធាន​ការ​ម៉ឺង​ម៉ាត់​ហើយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​រុក​រាល​ត្បាត​នៃ​ជំងឺ​កូវីដ​-១៩ ដែល​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ស្ទើរ​ទូទាំង​ពិភព​លោក​ខ្វាយ​ខ្វល់​។

ShotType1_540x540លោក​នាយករដ្ឋមន្ត្រី​ថៃ​ចេញ​សេចក្ដី​ថ្លែងការណ៍​ប្រកាស​ដាក់​ប្រទេស​ថៃ​ស្ថិត​ក្នុង​គ្រា​អាសន្ន

តាម​សេចក្ដី​ថ្លែង​ការណ៍​ពី​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ថៃ និង​ការ​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្ធ​ផ្សាយ​របស់​ប្រទេស លោក​នាយករដ្ឋមន្ត្រី ប្រយុទ្ធ ចន្ទ្រឱជា បាន​ប្រកាស​ដាក់​ប្រទេស​ថៃ​​ក្នុង​គ្រា​អាសន្ន ដោយ​កំណត់​ចាប់​ពី​ម៉ោង​០០.០០ យប់​នេះ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ នេះ​ត​ទៅ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២០​៕

%d bloggers like this: