jump to navigation

ស្បថ​ចូល​កាន់​ដំណែង នាយក​រដ្ឋមន្ត្រី​ថ្មី មូហ៍យីឌ្ឌីន យ៉ាស្ស៊ីន ថ្ងៃអាទិត្យ 1 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in បរទេស.
1 comment so far

នានាប្រទេស៖ ក្រុងកួឡា ឡូមពួរ, ម៉ាឡេប្រទេស – វេលា​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១ ខែ​មីនា ឆ្នាំ​២០២០ នេះ លោក​មូហ៍យីឌ្ឌីន យ៉ាស្ស៊ីន នាយក​រដ្ឋមន្ត្រី​ទី​៨ របស់​ប្រទេស​ម៉ាឡេស៊ី បាន​ស្បថ​ឡើង​កាន់​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​នេះ​ហើយ​។ ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​នេះ បាន​ធ្វើ​ឡើង​នៅ​ឯ​ព្រះ​បរម​រាជវាំង​​ជាតិ ក្រុង​កួឡា ឡូមពួរ

ព្រះ​មហា​ក្សត្រិយ៍​នៃ​ម៉ាឡេស៊ី អាល-ស៊ុលតង់ អ័បឌុល្លាហ៍ រី’អយាទុឌ្ឌីន អាល-មុស្តាហ្វា ប៊ីល្លាហ៍ ស្ហាហ៍ អ៊ីបនី ស៊ុលតង់ ហាជី អាហ៍ម៉ាដ ស្ហាហ៍ អាល-មុស្តា’អ៊ីន ប៊ីល្លាហ៍ ព្រម​ទាំង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី បាន​យាង​ជា​ព្រះ​រាជាធិបតី​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​នា​វេលា​ព្រឹក​​នេះ​។

លោក​មូហ៍យីឌ្ឌីន យ៉ាស្ស៊ីន បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ម៉ាឡេស៊ី បន្ទាប់​ពី​ព្រះ​មហា​ក្សត្រិយ៍​ប្រកាស​តែង​តាំង​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សៅរ៍ (​២៩ កុម្ភៈ ២០២០​) ម្សិល​មិញ ក្រោយ​បញ្ហា​វិបត្តិ​​យោបាយ​របស់​ម៉ាឡេស៊ី​កើត​ឡើង​បន្ទាប់​ពី​អតីត​​នាយករដ្ឋមន្ត្រី​ប្រទេស​នេះ ឯកឧត្ដមបណ្ឌិត មហាធៀ មូហាម៉ាដ លា​លែង​ពី​តំណែង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​៕

ពិធី​ស្បថ​ចូល​កាន់​ដំណែង របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​ម៉ាឡេស៊ី មូហ៍យីឌ្ឌីន យ៉ាស្ស៊ីន

88011799_2544934068944964_7076664313351503872_o88220516_2544934002278304_787189603239985152_o88416872_2544934128944958_9180934272456851456_o

___________________________________________________
អាន​ផង​ដែរ ៖
១. មូហ៍យីឌ្ឌីន យ៉ាស្ស៊ីន នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ម៉ាឡេស៊ី

%d bloggers like this: