jump to navigation

២ មីនា ១៩៥៥ ស្ដេច​ឡើង​គ្រង​រាជ្យ ថ្ងៃចន្ទ 2 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
add a comment

87464517_2899058250151675_676824126442176512_n

ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​១៩៥៥ ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​នរោត្ដម សីហនុ ស្ដេច​យាង​ដាក់​រាជ្យ​សម្បត្តិ​ដើម្បី​ថ្វាយ​​សម្ដេច​ព្រះ​រាជ​ជនកនាថ​។ រាប់​ថា​ជា​ព្រះ​មហា​ករុណាទិគុណ​រក​ទី​បំផុត​គ្មាន​ដែល​សម្ដេច​ព្រះ​នរោត្ដម សុរាម្រិត ស្ដេច​បន្ត​ឡើង​គ្រង​រាជ្យ​សម្បត្តិ​ជា​ព្រះ​មហាក្សត្រិយ៍​នៃ​នគរ​ខ្មែរ​ត​អំពី​ព្រះ​រាជ​បុត្រា​។

ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រិត ស្តេច​ឡើង​គ្រង​រាជ្យ​​ចាប់​ពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​១៩៥៥ រហូត​ដល់​ទ្រង់​សោយ​ព្រះ​ទិវង្គត នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​១៩៦០ ដោយ​មាន​រយៈ​ពេល​នៃ​រជ្ជកាល​ប្រមាណ​២​ឆ្នាំ​១​ខែ​។ ចំណែក​ឯ​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​ចាត់​ធ្វើ​ឡើង​មួយ​ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ​១៩៥៦ បន្ទាប់​ពី​ទ្រង់​បាន​ឡើង​គ្រង​រាជ្យ​ជា​ផ្លូវ​ការ​។

ស្ថិត​ក្នុង​រជ្ជកាល​នៃ​ទ្រង់ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រិត ព្រះ​មហា​កាញ្ចន​កោដ្ឋ ព្រម​ទាំង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី ស្ដេច​បាន​គ្រប់​គ្រង​ព្រះ​នគរ និង​​អាណា​ប្រជា​រាស្ត្រ បាន​ក្ដី​សុខ​ក្សេមក្សាន្ត​​។ ប្រទេស​ជាតិ​បាន​និង​កំពុង​រីក​ចម្រើន​គ្រប់​វិស័យ​ និង​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ​ស្មើ​មុខ​មាត់​បន្ទាប់​ពី​នគរ​ខ្មែរ​យើង​​ទើប​ទទួល​បាន​ឯក​រាជ្យ​ពី​អា​ណា​និគម​បារាំង​សែស​ផង​។

ព្រះ​ករុណា ព្រះ​មហា​កាញ្ចន​កោដ្ឋ ជា​ព្រះ​មហា​ក្សត្រិយ៍​ប្រកប​ដោយ​ទស​ពិធ​រាជ​ធម៌ ព្រះ​អង្គ​ទ្រង់​ជា​ព្រះ​អគ្គ​ពុទ្ធសាសនូបត្ថម្ភ​ដ៏​ខ្ពង់​ខ្ពស់​បំផុត តាំង​តែ​មុខ​ទ្រង់​គ្រង​រាជ្យ​សម្បត្តិ​មក​ម្ល៉េះ បន្ត​មក​ពី​ព្រះ​វររាជ​បិតា និង​តាម​លំអាន​នៃ​ព្រះ​រាជ​ខត្តិយ​វង្ស​ខ្មែរ។ ប៉ុន្ដែ​គួរ​ឲ្យ​សោយ​ស្ដាយ ទ្រង់​គ្រង​ព្រះ​បរម​សិរីរាជ​សម្បត្តិ​ត្រឹម​ប្រមាណ​៥​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ព្រះ​អង្គ​បាន​ព្រះ​សុវណ្ណគត​នា​ថ្ងៃ​ទី​​៣ ខែ​មេសា ឆ្នាំ​១៩៦០ ក្នុង​ព្រះ​ជន្ម​៦៤​ព្រះ​វស្សា និង​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ ត្រូវ​បាន​ចាត់​ឡើង​ពី​ថ្ងៃ​ទី​​២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៦០​៕

%d bloggers like this: