jump to navigation

គង្គា និង​អគ្គិសនី ថ្ងៃអង្គារ 3 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in សង្គម​រាស្ត្រ​និយម.
add a comment

នៅ​ក្នុង​ទសវត្សរ៍​១៩៨០-១៩៩០ ក្រុម​សារព័ត៌មាន​អន្តរជាតិ​បាន​អះ​អាង​ថា​គ្រឿង​បរិក្ខារ និង​រចនា​សម្ព័ន្ធ នៃ​រដ្ឋាករ​ទឹក និង​អគ្គិសនី​នៅ​កម្ពុជា ហើយ​ពិសេស​នៅ​ភ្នំពេញ​សុទ្ធ​តែ​មាន​តាំង​ពី​ជំនាន់​សម័យ​អាណានិគម​និយម​បារាំង​ម្លេះ​។ ការ​អះអាង​នេះ​ខុស​ស្រឡះ​ពី​ការ​ពិត​។ ព្រោះ​ថា នៅ​ក្នុង​ជំនាន់​​ឆ្នាំ​១៩៦០ សង្គម​រាស្ត្រ​និយម​បាន​បន្ថែម​សមិទ្ធិ​សំខាន់​ថ្មី​ៗ​ជា​ច្រើន​លើ​អ្វី​ៗ​ដែល​អាណា​និគម​និយម​បារាំង​បាន​បង្កើត​ឡើង នៅ​ក្នុង​ឆ្នាំ​១៩៤០-១៩៥២​។ ​នៅ​លើ​ទំព័រ​ត​ទៅ​ខាង​មុខ​នេះ យើង​សូម​ជូន​រូប​ថត និង​ស្ថិតិ​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ជឿន​លឿន​រីក​ចម្រើន​នៅ​កម្ពុជា ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ក្នុង​វិស័យ​រដ្ឋាករ​ទឹក និង​អគ្គិសនី​នេះ​។ ហើយ​បើ​នៅ​ក្នុង​សម័យ​ឆ្នាំ​១៩៩០ គ្រឿង​បរិក្ខារ និង​រចនា​សម្ព័ន្ធ​ទាំង​នោះ វា​ទៅ​ជា​រខេក​រខាក​ទ្រុឌ​ទ្រោម ឬ​ក៏​ប្រើ​ការ​មិន​កើត មិន​មែន​មក​ពី​សង្គម​រាស្ត្រ​និយម​មិន​បាន​ធ្វើ​អ្វី​ក្រោយ​ពី​របប​អាណា​និគម​និយម​នោះ​ទេ​។ គឺ​វា​មក​ពី​ក្នុង​សម័យ​ក្រោយ​សង្គម​រាស្ត្រ​និយម​មក​គ្មាន​នរណា​ធ្វើ​អ្វី​ទាំង​អស់ ដើម្បី​គ្រប់​គ្រង​ថែ​រក្សា​គ្រឿង​បរិក្ខារ និង​រចនា​សម្ព័ន្ធ​ទាំង​អស់​នោះ​ឲ្យ​បាន​គង់វង់​ល្អ​។

ន. សីហនុ

ស្រង់ចេញពីកម្រងអនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម

1234567891011121314

%d bloggers like this: