jump to navigation

ខ្មែរ​ត្រង់​ណា​? ថ្ងៃ​ព្រហស្បតិ៍ 19 ខែ​មីនា 2020

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, អំពី​ភាសា, អំពីភាសា, ภาษาไทย.
trackback

  • ដំណើរ​ដើម​ទង

កាល​ពី​ខែ​កុម្ភៈ (​២០២០​) កន្លង​ទៅ​នេះ គ្រូ​បង្រៀន​ជន​ជាតិ​ថៃ នៅ​ខេត្ត​ស្រីស្លាកេត​​ម្នាក់​ បាន​បង្ហោះ​វីដេអូ (​ទំនង​ជា​ការ​បង្ហោះ​លេង តាម​ទម្លាប់​) ត្អូញ​ត្អែរ​ពី​រឿង​តម្រួត​ថៃ​​តែង​តែ​ចាប់​គាត់ និង​ដេញ​ដោល​​សួរ​រក​បណ្ណ​អន្តោ​ប្រវេសន៍ ដោយ​សារ​គិត​ថា​គាត់​គឺ​ជា​ជន​ជាតិ​ខ្មែរ (​កម្ពុជា​) មក​ធ្វើ​ការ​រក​ស៊ី ឬ​រស់​នៅ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​។ ការ​សង្ស័យ​របស់​តម្រួត​ថៃ​គ្រប់​ពេល​បែប​នេះ ទំនង​ដោយ​សារ​ភាសា​ថៃ​របស់​គាត់​ដែល​និយាយ​ជាប់​សំនៀង ប្រដូច​នឹង​ខ្មែរ​និយាយ​ភាសា​ថៃ ព្រម​ទាំង​មុខ​មាត់​របស់​គាត់​ផង​។

វីដេអូ​របស់​គាត់​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ថៃ​យក​ទៅ​ចុះ​ផ្សាយ​​ជា​បន្ត​បន្ទាប់ ធ្វើ​ឲ្យ​គាត់​ល្បី​ពេញ​បណ្ដាញ​សង្គម​។ បាទ មិន​ខុស​ទេ រឿង​រ៉ាវ​របស់​គ្រូ​បង្រៀន​ថៃ​រូប​នេះ ត្រូវ​បាន​យក​មក​ធ្វើ​ជា​ទំនុក​តែង​ជា​បទ​ភ្លេង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា เขมรตรงไหนខ្មែរ​ត្រង់​ណា​?

ខាង​ក្រោម​នេះ​ជា​បទ ខ្មែរ​ត្រង់​ណា​? ដែល​មាន​ដាក់​ផ្សាយ​នៅ​ក្នុង​បណ្ដាញ​យូធូប និង​ស្រែ​ខ្មុក​សូម​បក​ប្រែ​ត្រួស​ៗ​នូវ​ខ្លឹម​សារ​នៃ​បទ​ចម្រៀង​នេះ ទុក​គ្រាន់​ជូន​លោក​អ្នក​ពិចារណា​ផង​ចុះ​។​

បទ ៖ ខ្មែរ​ត្រង់​ណា
សិល្បករ ៖ មិនជូ សន្តិរាស្ត្រ
ទំនុក ៖ សន្តិរាស្ត្រ ព្រៃប៉ា
រៀប​រៀង ៖ Aon Music Studio
មិកស៍​ម៉ាស្ទ័រ ៖ Aon Music Studio
កាត់ត​ក្រាហ្វិក ៖ Aon Music Studio

សួស្ដី​បាទ ខ្ញុំ​មក​ពី​ស្រី​ស្លាកេត
អាណា​ខេត្ត​ជាប់​កម្ពុជា
ខ្ញុំ​ជា​ជន​ជាតិ​ថៃ​តាំង​ពី​ចាប់​កំណើត​មក
ពេល​ខ្ញុំ​និយាយ​សំនៀង​ស្រដៀង​អាមេរិក
រូប​រាង​មុខ​មាត់​ស្រដៀង​កូរ៉េ
បញ្ចេញ​សំឡេង «​រ» ច្បាស់​ៗៗៗ
អណ្ដាត​​គន្លាស់ និយាយ​មក​យល់
ខ្ញុំ​ត្រូវ​បាន​គេ​ថា​​មិន​មែន​ជន​ជាតិ​ថៃ
ក៏​ចង់​ដឹង​ថា​វា​មិន​ដូច​ត្រង់​ណា
សុំ​ជំទាស់​ដាច់​ខាត​ហើយ
ខ្ញុំ​ជា​ជន​ជាតិ​ថៃ​១០០​ភាគរយ
ខ្មែរ​ត្រង់​ណា យី?
ខ្មែរ​ត្រង់​ណា ខ្មែរ​ត្រង់​ណា យី ន៎
ខ្មែរ​ត្រង់​ណា ខ្មែរ​ត្រង់​ណា យី
ខ្មែរ​ត្រង់​ណា ខ្មែរ​ត្រង់​ណា យី ន៎
ខ្មែរ​ត្រង់​ណា ណា ណា ណា ណា
ខ្មែរ​ត្រង់​ណា យី
ខ្មែរ​ត្រង់​ណា ខ្មែរ​ត្រង់​ណា យី ន៎
ខ្មែរ​ត្រង់​ណា ខ្មែរ​ត្រង់​ណា យី
ខ្មែរ​ត្រង់​ណា ខ្មែរ​ត្រង់​ណា យី ន៎
ខ្មែរ​ត្រង់​ណា ណា ណា ណា ណា
នរណា ថា​ខ្ញុំ​ជា​ខ្មែរ​?
ខ្ញុំ​ជា​ជន​ជាតិ​ថៃ
សួរ​នរណា​ក៏​គេ​ដឹង
កាល​នៅ​ក្មេង​រៀន​ជាមួយ​គ្រូ
គ្រូ​ប្រាប់​ថា​ខ្ញុំ​ជា​ជន​ជាតិ​ថៃ
បញ្ចេញ​សំឡេង​ត្រូវ​ច្បាស់
រ រឿ រ រីង ដេញ​តាម​គ្នា
សួរ​បន្តិច​ដូច​ខ្មែរ​ត្រង់​ណា​?
សួរ​បន្តិច​ដូច​ខ្មែរ​ត្រង់​ណា​?
ខ្ញុំ​ជា​ជន​ជាតិ​ថៃ
ជន​ជាតិ​ថៃ ទាំង​កាក (​អាចម៍​)​ណ៎ា

មតិ»

1. តា ម៉ាប់ - ថ្ងៃអាទិត្យ 22 ខែ​មីនា 2020

ប្រើពាក្យខ្មែរមួយចំនួនដែរ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: